Loading...

ធ្លាក់ខ្យល់អ៊ីចឹងអី រក្សាកម្តៅក្នុងខ្លួនជាមួយ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte ហ្អី!

ឃើញថាតាំងតែពីចុងឆ្នាំចាស់ ដល់ដើមឆ្នាំថ្មីនេះ អាកាសធាតុហាក់ដូចជាប្លែក ជាមួយជំនោរ ខ្យល់ធ្លាក់រំភើយ ដែលតម្រូវឲ្យយើងចេះមើលថែសុខភាពផ្ទាល់ខ្លួនយើងអោយបានល្អ។ ទន្ទឹមនឹងបំរែបំរួលអាកាសធាតុនេះ Starbucks ដែលជាហាងកាហ្វេដ៏ពេញនិយម ក៏បានបញ្ចេញនូវភេសជ្ជៈថ្មីរបស់ខ្លួនផងដែរ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមភេសជ្ជៈសុខភាព នោះគឺ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte។ Manuka Honey Ginger Black Tea ជាភេសជ្ជៈដែលខុសប្លែកពីភេសជ្ជៈដទៃ ដោយមានធាតុផ្សំពិសេសគឺទឹកឃ្មុំ មកពី New Zealand ដែលឃ្មុំនៅទីនោះក្រេបតែលំអងផ្កា Manuka ហើយផ្កាប្រភេទនេះ មានតែនៅ New Zealand តែប៉ុណ្ណោះ ដែលជាទឹកឃ្មុំកម្រដែលមានកំហាប់ខាប់ជាងទឹកឃ្មុំដទៃទៀត ព្រមជាមួយនឹងខ្ញីដែលមានប្រភពមកពីកោះតៃវ៉ាន់ ដោយយកមកដាក់ចូលគ្នា ក្នុងតែ English Breakfast ដែលជាប្រភេទតែខ្មៅ បង្កើតឲ្យមានរសជាតិ ហឹរបែបខ្ញី និងផ្អែម ដែលមាន 2 ជម្រើសគឺ ក្ដៅ និងត្រជាក់ (Iced)។ ចំណែកឯ […]

View Details

ទំពារទឹកកកឈូស រំឭកអនុស្សាកាលពីក្មេងៗ នៅ Moto Café

ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវ​សម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។ ហាង Moto Café ជាហាងមួយដែលមើលទៅមានសភាពដូចជាហាងមួយរាង vintage បន្តិច ហើយហុំព័ទ្ធទៅដោយធម្មជាតិ ជុំទិស។ លើសពីនោះអ្នកដែលចូលចិត្តម៉ូតូ café អី ដឹងតែត្រូវចិត្តហើយព្រោះថាគេមានតាំងលម្អរ សុទ្ធតែគ្រឿង motor café ដែលធ្វើអោយយើងមានអារម្មណ៍ល្អតែម្ដង។​ ហើយកាហេ្វដែលជា Item ប្រចាំហាងគឺ Moka Pot ដែលកាហ្វេដែលអាចឲ្យយើងជ្រើសរើសរសជាតិកម្រិតជាតិផ្អែម ដោយខ្លួនឯងបាន។ មិនតែប៉ុណ្ណោះអ្វីដែលធ្វើឲ្យ Moto Café ខុសពីគេនោះគឺទឹកកកឈូសដែលមានដល់ទៅ 6 រសជាតិ ដូចជា Durian Shaved Ice / Stawberry Shaved Ice / Avocado Shaved Ice […]

View Details

មកភ្លក្សជម្រើសសំបកឈីសថ្មី ខាំទាញៗនៅ Domino’s Pizza

អ្នកដែលចូលចិត្តអាហារបែបអឺរ៉ុប នរណាដែលមិនស្គាល់ ភីហ្សា ហើយបើនិយាយដល់ភីហ្សាអ៊ីចឹង អារម្មណ៍ក៏នឹកឃ្លាន Domino’s Pizza មួយរំពេចតែម្តង។ ឥឡូវ Domina’s Pizza ក៏បានចេញលក់នូវសំបកភីហ្សាថ្មីដោយមាន 2រសជាតិ គឺ សំបកភីហ្សា ឆេដាឈីស ( Cheddar Cheese ) និង សំបកភីហ្សា ម៉ូហ្សារ៉េឡាឈីស ( Mozzarella Cheese ) ហើយក៏មាននូវអាហារសម្រន់ 3 ផ្សេងទៀតផងដែរគឺ៖ Cheesey Mozzarella Stix, Cheesy Cheddar Stix និង Stuffed Cheddar Bite។ និយាយរួមគឺ រសជាតិថ្មីបែប Cheese Festival ហ្មង!!! រសជាតិប្លែក ហើយមានជម្រើសទៀត ។ សំបកភីហ្សាថ្មីទាំងពីរនេះ មាននៅគ្រប់សាខាទាំងអស់របស់ Domino’s Pizza ទាំងភ្នំពេញ និងសៀមរាប។ លើសពីនេះ […]

View Details

ប្លែកភ្នែក ប្លែកមាត់ មកភ្លក្សសាច់អាំងកូរ៉េ & Soju Boom លើទូរថភ្លើង

សម័យនេះហាងសាច់អាំងប្លែកៗនិងទំនើបៗមានច្រើនណាស់។ ដោយឡែក កាលពីពេលថ្មីៗនេះនៅម្តុំ ទួលគោកយើងនឹង យើងឃើញមានវត្តមានហាងសាច់អាំងបែបកូរ៉េថ្មីមួយដែលមានឈ្មោះថា Gogi Train Korean BBQ ហើយនេះជាសាខាថ្មីស្រឡាងតែម្ដងរបស់ Gogi ។  ហាងសាច់អាំង Gogi Train Korean BBQ សាខាថ្មីមួយនេះ នឹងធ្វើឲ្យលោកអ្នកពេញចិត្តពេញបេះដូងជាមួយបរិយាកាសប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍ ក៏ដូចជាការទទួលយកនូវរសជាតិសាច់អាំងបែបកូរ៉េពិតៗដ៏ឈ្ងុយឆ្ងាញ់ និងមានឱជារស។ អ្វីដែលទាក់ទាញខ្លាំងនៅទីនោះគឺ ការតុបតែងលម្អរហាងបែបជាស្ថានីយ៍រថភ្លើងមួយនៅប្រទេសកូរ៉េ ជាមួយទូរថភ្លើង និងសូម្បីផ្លាកសញ្ញានាំផ្លូវគឺដូចនៅស្លាកសញ្ញានៅតាមស្ថានីយ៍រថភ្លើងដែរ  ដែលធ្វើឲ្យអ្នកទៅទទួលទានសាច់អាំងនៅទីនោះមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងអង្គុយញ៉ាំសាច់អាំងនៅប្រទេសកូរ៉េពិតៗអ៊ីចឹង។ មួយវិញទៀតអតិថិជន មិនចាំបាច់ភ័យ ខ្លាចកន្លែងតូចចង្អៀតទេ នៅ Gogi Korean BBQ សាខាទួលគោកមានពីរជាន់ដែលជាន់ក្រោមសម្រាប់អតិថិជនបែបគ្រួសារ និងជាន់លើគឺសម្រាប់មិត្តៗយុវវ័យដែលចង់ទៅញ៉ាំសាច់អាំងបែបកូរ៉េៗនិង Chill លេងសប្បាយៗជាមួយការជួបជុំមិត្តភក្តិ។ នៅ Gogi Train Korean BBQ ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ហាងនេះក៏រក្សានូវរបៀបរបបនៃការញ៉ាំសាច់អាំងរបស់កូរ៉េ ដែលតែងអមមកជាមយយជាមួយនិង ស្រា Soju ដែលធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ថែមមួយកម្រិត។ នៅ Gogi Train Korean BBQ ក៏មានការកុម្មង់អាហារលក្ខណៈជាឈុត​ […]

View Details

«សម័យសេនា» សុវត្ថិភាពលើដងផ្លូវ ផ្សាភ្ជាប់និងសិល្បៈបុរាណខ្មែរ

សុវត្ថិភាពលើដងផ្លូវគឺជាប្រធានបទមួយក្តៅកកុកមួយ នៅក្នុងសង្គមខ្មែរ។ ប្រជាជនរាប់លានអ្នក ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាភូមិ ស្រុក នានាក្នុងប្រទេស តែងប្រទះឮនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលច្រើនកើតឡើងដោយទង្វើធ្វេសប្រហែសរបស់អ្នកបើកបរ ខ្លះនៅមិនទាន់ឲ្យតម្លៃលើការពាក់មួកការពារសុវត្ថិភាព។ ដែលនេះហើយជាកត្តាដែលជម្រុញឲ្យលោក បូ សកលកិត្យា ដែលជាយុវជនខ្មែរមួយរូបដែល ស្រលាញ់ និងមាននិស្ស័យជាមួយសិល្បៈ បើកសិក្សាអំពីបញ្ហាខាងលើ ដោយលោកមានគំនិត ចង់យកសិល្បៈក្បាច់បុរាណរបស់ខ្មែរ មកច្នៃជាមួយនឹង ពួកការពារសុវត្ថិភាព ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសង្គមយុវជនសម័យថ្មី។ កិត្យា បាននិយាយប្រាប់ថា ពាក្យ «សម័យសេនា» នេះមិនមែនត្រឹមតែជាពាក្យខ្មែរពីម៉ាត់ដែលពីរោះនោះទេ វាបង្កបឮនូវអត្ថន័យ ដែលឆ្លើយតបទៅកាន់ទស្សនវិស័យក្នុងការបង្កើតមួកការពារនេះឡើង។ គាត់បន្តថា សម័យ មានន័យថាកាលវេលាដែលយើងកំពុងរស់នៅ ហើយ សេនា មានន័យថា អ្នកការពារ ឬគាំពារ ដែលប្រៀបបានទៅនឹងដូនតាខ្មែរក្នុងសម័យកាលដ៏រុងរឿងពីអតីតកាល មកតាមការពារយើង តាមរយៈសិល្បៈបុរាណដែលយើងយកមកច្នៃជាមួយមួកការពារសុវត្ថិភាព ពាក់លើក្បាល រាល់ពេលយើងធ្វើដំណើរ។ សម្រាប់ដំណើរការនៃការផលិត កិត្យា និយាយថាវាមើលទៅហាក់ដូចជាងាយស្រួល តែការពិតគឺត្រូវឆ្លងកាត់ការសិក្សាស្រាវជ្រាវ ពិភាក្សាជាមួយសិស្សច្បងក្នងវិស័យសិល្បៈបុរាណ ក៏ដូចជាបច្ចេកទេសក្នុងការតម្លើង ដើម្បីឲ្យមានភាពប្រាកដថា និងមានសុវត្ថិភាពពិតមែន។ ក្រៅពីសិស្សច្បង គម្រោងនេះក៏ត្រូវមានការគាំទ្រពីមិត្តភក្តិ បងប្អូន និងក្រុមគ្រួសាររបស់កិត្យាផងដែរ។ លោកក៏បានផ្តាំផ្ញើទៅកាន់ប្រជាជនខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន […]

View Details

ដឹងតែត្រូវចិត្តហើយ ផឹកកាហ្វេលេងជាមួយឆ្មាគ្រប់ពូជគ្រប់អម្បូរនៅ CHHMA Catfé

នរណាខ្លះចូលចិត្តឆ្មា ខ្នក់ខ្នាញ់ជាមួយឆ្មាខ្លះ? អ្នកខ្លះចូលចិត្តឆ្មា ប៉ុន្តែផ្ទះចង្អៀត ឬក៏សមាជិកក្នុងក្រុមគ្រួសារមិនគាំទ្រក្នុងការចិញ្ចឹមសត្វ។ អ៊ីចឹងថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងពិសេសមួយកន្លែងសម្រាប់អ្នកស្រឡាញ់ឆ្មាគឺ ហាង CHHMA Catfe ។ ហាង Chhma Catfe មួយនេះគឺជាហាងកាហ្វេដែលលើសពីការមកផឹកកាហ្វេ ព្រោះថានៅទីនេះមានឆ្មាស្អាតៗសម្រាប់លេងជាមួយយើងថែមទៀតផង មិនត្រឹមតែមានឆ្មាច្រើនប្រភេទនោះទេ តែក៏មាន Soda Smoothie និង កាហ្វេដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ ប្រភេទឆ្មានៅ Chhma Catfe នេះមានពូជដូចជា​ Mainecoon, Brithish shorthair, Siamesen​ និង Sphynx ជាដើម ហើយនិយាយពីឈ្មោះវិញឡូយមិនធម្មតា។ យ៉ាងណាមិញ បើសិនជាមក Chhma Catfe ហើយឆ្មាអត់លេងជាមួយយើង កុំបារម្មណ៍អី ព្រោះសេវាកម្មនៅទីនេះក៏មានលក់ចំណីឆ្មាដើម្បីទាក់ទាញពួកវាឲ្យមកលេងជាមួយយើងផងដែរ ប៉ុន្តែត្រូវចាំថា យើងមិនអាចចាប់លើកឆ្មាបានទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតបុគ្គលិកនៅទីនេះ ក៏មានវិធីសាស្រ្តក្នុងការថែទាំសត្វឆ្មា ដើម្បីឲ្យវាមានសុខភាពល្អថែមទៀតផង។ ដោយឡែក ចំណុចដែលពិសេសរបស់ហាងមួយទៀតនោះគឺមានលក់វត្ថុអនុស្សាវីយ៍សម្រាប់ភ្ញៀវ ទិញយកទៅដាក់តាំងផងដែរ។ ប្រសិនបើអ្នកជាអ្នកដែលស្រឡាញ់សត្វ ជាពិសេសសត្វឆ្មាបានមកពីហាងមួយនេះ ពិតជាមិនចង់ទៅណាតែម្តង ព្រោះថាឆ្មានៅទីនោះគួរឲ្យខ្នាញ់មែនទែន។ Chhma Catfe មានទីតាំងនៅជិតសារមន្ទីរជាតិ […]

View Details