Loading...

មកភ្លក្សរបស់ឆ្ងាញ់ជក់ម៉ាត់ ៤ចំណិត ៤រសជាតិ ក្រោម១ម៉ឺនរៀល! តេហ្វ្រី​ ដឹកហ្វ្រី!

សាកទាយលមើល ថាតើរបស់ញ៉ាំអីដែលមានតម្លៃប្រហែលនឹង មីឆាមួយចាន នំប៉័ងដាក់សាច់មួយដើម ឬបាយសាច់ជ្រូកមួយចាន​ ប៉ុន្ដែថោកជាងបាយភ្លៅមាន់មួយចានទៅទៀតផងនោះ ? ចឹងចុចទស្សនាវីដេអូខាងក្រោមនេះនិងអានព័ត៌មានខាងក្រោមវីដេអូបន្ថែម​ អ្នកច្បាស់ជានឹងដឹងថាវាជាអ្វី​ ! រឿងញ៉ាំរឿងធំ សូមណែនាំឲ្យគ្នាយើងនូវវត្តមានរបស់ភីហ្សាខ្នាតតូចចេញថ្មីពី Domino’s Pizza ដែលឥឡូវនេះពិតជាពិសេសខ្លាំងមែនទែន ដោយវាមានតម្លែពិសេសត្រឹមតែ 1.99$ តែប៉ុណ្ណោះ ។ គិតជាលុយខ្មែរយើងគឺត្រឹមតែ ៨០០០រៀល តែប៉ុណ្ណោះ ដែលតម្លៃនេះស្មើនឹងយើងញ៉ាំអាហារមួយពេល ដែលមានតម្លៃប្រហាក់ប្រហែលនឹងអាហារដែលយើងញ៉ាំទូទៅប្រចាំថ្ងៃ ។ បើតម្លៃរបស់វាធូរថ្លៃសមរម្យបែបនេះ ចឹងច្បាស់ជាមានគ្នាយើងឆ្ងល់ហើយត្រូវអត់ ថាតើភីហ្សានឹងមានលក្ខណៈពិសេសយ៉ាងដូចម្ដេចទៅ បើតម្លៃវាត្រឹមតែ 1.99$ ដូចនេះ ។ ភីហ្សាខ្នាតតូចចេញថ្មីរបស់ Domino’s Pizza នេះមានដល់ទៅ 4 Slices ។ អាចនិយាយបានថា ល្មមញ៉ាំតែម្ដងគឺ អាចញ៉ាំម្នាក់ឯងបានឆ្អែតពេញៗម៉ាត់ ។ ទោះបីជាភីហ្សានេះខ្នាតតូចត្រឹមតែ 1.99$ ក៏ពិតមែន ប៉ុន្ដែ Domino’s Pizza បានផ្តល់នូវជម្រើសដល់ទៅ ៤ រសជាតិ សម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។ ប៉ុណ្ណឹងហើយសួរថាមិនពិសេសទៀត […]

View Details

បុស្បុកដាំកញ្ចក់ដ៏វិចិត្រ និងជហ្វាព្រះភក្រ្តសង្ឃដ៏កម្រ នៃព្រះវិហារបុរាណចុងសត្សវត្សរ៍ទី១៩ វត្តល្អក់

ព្រះវិហារបុរាណ វត្តល្អក់ បុស្បុកដាំកញ្ចក់ដ័វិចិត្រ និងជហ្វាបុរាណព្រះភក្រ្តសង្ឃដ៏កម្រ។ ដំណាលតពីមួយគ្រា ទៅមួយគ្រា ពួកយើងបន្ត និងព្យាយាម បង្ហាញថាវត្តអារាម ដែលជាបុរាណស្ថាន នៅតាមទីឋាន ភូមិស្រុកនានា ក្នុងដែនសីមាកម្ពុទេសយើង គឺលើសពីទីសាសនា ដែលបង្កប់នូវ សិល្បៈចម្រុះ វិស័យអប់រំ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ អាចថាដោយប្រយោល ឬឃើញផ្ទាល់ហ្នឹងភ្នែកជាក់ ដែលយើងទាំងអស់គ្នាជាខេមរជនគួរចាប់ផ្តើម ក្រឡេកមកចាប់អារម្មណ៍ និងសិក្សាស្វែងយល់បន្ថែម ។ មកដល់ខេត្តសៀមរាប បើយើងធ្វើដំណើរទៅជាយក្រុងបន្តិច ប្រហែលជាយើងនឹងស្ងើចថា សៀមរាបពិតជាទឹកដីវប្បធម៌នៃយើងមែន ព្រោះថាមានវត្តអារាម និងព្រះវិហារបុរាណជាច្រើន នៅចាំស្វាគមន័ទស្សនាចរទៅទស្សនា ។ ចំណែកគ្រានេះយើងសូមលើកយកនូវព្រះវិហារបុរាណមួយ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវលេខ ៦៧ នៃភូមិល្អក់ ខេត្តសៀមរាប ហើយជាប់ហ្នឹងសាលាបឋមសិក្សា និងអនុវិទ្យាល័យអរញ្ញរង្ស៊ី នោះគឺ «វត្តល្អក់ ឬ អរញ្ញរង្ស៊ី» នេះឯង។ បើយោងតាមលក្ខណៈស្ថាបត្យកម្ម ព្រះវិហារបុរាណនេះ ប្រហែលត្រូវបានកសាងឡើងក្នុងរវាងចុងស. វ. ទី ១៩ ។ ហោជាងឈើបុរាណទាំងពីរផ្ទាំង គឺជាគ្រឿងលម្អស្ថាបត្យកម្មពីបុរាណដែលនៅសេសសល់ ហើយមួយផ្ទាំងនៅទិសខាងកើត […]

View Details

ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង

កាលបើបានទៅភូមិស្រុកណាមួយប្រកដណាស់ នឹងធ្វើឲ្យយើងចង់ភ្លក្សចង់សាកនូវម្ហូបអាហារ ចំណីចំណុកប្រចាំភូមិស្រុកនោះ ។ សម្រាប់គ្រានេះ រឿងញ៉ាំរឿងធំ សូមលើកយក ណែម មកបង្ហាញបន្តិច ព្រោះថ្មីៗនេះក្រុមការងារ រឿងញ៉ាំរឿងធំ បានទៅដល់ទឹកដីបាត់ដំបង ហើយជក់មាត់នឹងចំណីមួយមុខនេះ ហឹរៗ ត្រូវមាត់ ត្រូវចិត្តតែម្តង ។ ការប្រកបរបរធ្វើណែមសាច់ត្រីជាប្រពៃណីតជំនាន់តាំងពីដូនតាមកម្ល៉េះ សម្រាប់អ្នកបាត់ដំបង។ ណែមមានច្រើនប្រភេទ មានជាអាទិ៍ ណែមសាច់បង្គា ណែមសាច់ជ្រូក និងណែមសាច់ត្រី (ណែមបាត់ដំបង) ។ នៅបាត់ដំបង គេមានវិធីណែមរបស់គេ ដែលមិនត្រូវបានចម្អិនដោយភ្លើងទេ ។ គេលាយសាច់ត្រីរ៉ស់ឬត្រីស្លាតឆៅដែលបុកម៉ត់ជាមួយរំដេងនិងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនរហូតម៉ត់សាច់ ឬបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់ ។ បន្ទាប់មកគេច្រកដាក់ថង់ ឬវិចខ្ចប់នឹងស្លឹកចេកដោយសង្កត់អោយណែន បង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់ ។ គេរក្សាទុកណែមដែលធ្វើរួចនោះរយៈពេល ២ថ្ងៃ ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកកនោះទេ សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន ៕ ណែមជាឈ្មោះដើមតែម្ដង ជាឈ្មោះរបស់ខ្មែរយើងដែលមានក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត។ The post […]

View Details

សាច់ត្រីសាល់ម៉ុនស្រស់ៗ ហោះមកដល់ទីកន្លែងភ្លាមៗទាន់ចិត្ត ជាមួយសេវាកម្ម Delivery របស់ Home Salmon

Kon’nichiwa! ថ្ងៃនេះប្លែកទៀតហើយ ប្លែករហូត តែម្តង ព្រោះថានឹងនាំប្រិយមិត្តប្ដូររសជាតិមកម្ហូបបែបជប៉ុនវិញម្ដង។ និយាយដល់រសជាតិបែបជប៉ុនច្បាស់ជា ១០០% គ្រប់គ្នានឹកឃើញដល់ Sushi ដុំបាយខ្ចាប់សារាយ និង Ramen ជប៉ុនជាដើម ព្រោះថាប៉ុន្មានមុខនេះសុទ្ធតែជាម្ហូបជប៉ុនដែលប្រជាជនយើងកំពុងពេញនិយមទទួលទានទាំងលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ និងពីធីជប់លាងជួបជុំផ្សេងៗ។ និយាយពី Salmon វិញ ជាសាច់ត្រីឆៅស្រស់ៗរបស់ជប៉ុន ដែលញ៉ាំជ្រលក់ជាមួយនឹងវ៉ាសាប៊ី ទឹកស៊ីអ៊ីវ ឬបែបតំបន់របស់យើងវិញ គេជ្រលក់ជាមួយនឹងទឹកត្រីកោះកុង ខ្ទឹមលីងស្រួយៗជាមួយនឹងក្ទម្ពទេសកាន់តែមានរសជាតិ។ តែបញ្ហានៅត្រង់ថាពិបាកក្នុងការរកទិញសាច់ត្រី Salmon ដែលស្រស់ល្អនៅក្នុងស្រុកយើង។ ដូចនេះយើងចង់ណែនាំហាងមួយដែលប្រិយមិត្តអាចរកកម្ម៉ង់សាច់ត្រី Salmon ស្រស់ៗបានដោយមានការធានានូវគុណភាពសាច់ត្រីស្រស់ល្អតែម្ដង។ មុខម្ហូបនៅ Home Salmon មានចាប់ពីតម្លៃ 4$ ឡើងទៅ ដែលផ្តល់ភាពងាយស្រួល ព្រោះថាហាងនេះមានតែសេវាកម្មដឹកជញ្ជូនតែប៉ុណ្ណោះ។ ពិសេសឈុតដែលល្បី និងមានការកម្ម៉ង់ច្រើនជាងគេនោះគឺមានពីរឈុត៖ ឈុតពិធីជប់លាង (Party Set) សម្រាប់គ្នាច្រើនដែលគេចូលចិត្តញ៉ាំសាច់ត្រី Salmon លាយជាមួយសាច់ផ្សេងៗច្រើនមុខ និងទទួលបានទឹកជ្រលក់គ្រប់មុខ។ ឈុតនេះមានតម្លៃ 52$ ដែលនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ ឈុត ផ្កាកុលាប Salmon (Rose […]

View Details

ចំណីអារម្មណ៍ថ្មី ចំណីមាត់ថ្មី! តោះទៅញ៉ាំអីនៅរោងចក្រ!

ញ៉ាំក្នុងហាង ញ៉ាំតាមផ្លូវ នរណាមិនធ្លាប់ ចុះបើញ៉ាំនៅរោងចក្រវិញ ចាប់អារម្មណ៍ដែរឬអត់? អាចនិយាយបានថា Factory Phnom Penh ជាកន្លែងមួយដែលមានអ្វីជាច្រើនលើសពីការគិតរបស់អ្នកទាំងអស់គ្នា។  ក្នុងនោះយើងឃើញមានពោរពេញទៅដោយសិល្ប:ដូចជាស្នាដៃសិល្ប:របស់វិចិត្រករ ជារូបគំនូរតាមជញ្ជាំង ដែលពិតជាចំណីភ្នែកមួយដ៏ប្លែក។ អ្នកខ្លះក៏ថា Factory Phnom Penh ជាកន្លែងបណ្តុំនៃការិយាល័យធ្វើការ ដែលមានជាអាទិ៍ WS1 និង WS2 ជាដើម។ ហើយខ្លះទៀតថា Factory Phnom Penh ជាកន្លែងលេងបាល់បោះព្រោះមានតារាងបាល់បោះដ៏ធំមួយ នៅចំទីធ្លារកណ្ដាលនៃ Factory Phnom Penh​ តែម្ដងសម្រាប់ពួកគេទៅលេងបាល់បោះរាល់ថ្ងៃដោយឥតគិតថ្លៃ។​ ទាំងនោះជាជ្រុងមួយតូចប៉ុននោះ ព្រោះថា Factory Phnom Penh ក៏ជាកន្លែងសម្បូរពោរពេញទៅដោយរបស់ញ៉ាំនៅឯ Retail Street ផងដែរ។ Retail Street ជាផ្នែកមួយក្នុង Factory Phnom Penh ដែលជាទីតាំងសំខាន់សម្រាប់អ្នកដែលគិតរឿងញ៉ាំជារឿងធំ។ អ៊ីចឹងតោះ មកស្គាល់ ហាងអាហារផ្សេងៗដែលទាំងអស់គ្នាអាចរកបាននៅ Retail Street របស់ Factory […]

View Details

រសជាតិថ្មីប្លែកមាត់ ជូរអែម ហឹរៗ Slaw Menu ពី Pong គ្រប់សាខា

ពងមាន់ ពងទា ញ៉ាំតាំងពីតូចមក ឡើងស៊ាំហើយ ចុះធ្លាប់សាក ពងអត់ពង ហើយឬនៅ? ពងអត់ពងហ្នឹងគឺ Slaw Menu ដែលជារសជាតិថ្មី សម្រាប់ខែថ្មីដែលមានលក់នៅ Pong ទាំងពីរសាខាគឺ Pong បឹងកេងកង និង Pong អូឡាំពិក (សាខាថ្មីនៅសន្ធរម៉ុកបើកថ្ងៃទី២១ ខែមករានេះហើយ)។ សម្រាប់ខែនេះ រសជាតិថ្មី Slaw Menu នេះមាន 4ជម្រើសគឺ Spicy Pork Slaw និង Spicy Chicken Slaw ដែលមានរសជាតិហឹរ ព្រមជាមួយ Pork Slaw និង Chicken Slaw ដែលមិនមានជាតិហឹរ។ រសជាតិថ្មីនេះគឺ ជារូបមន្តពិសេសប្រចាំហាង Pong ដោយលាយឡំជាមួយរសជាតិ ជូរ ផ្អែម (និងហឹរ) ពិតជាធ្វើឲ្យអ្នកញ៉ាំទទួលបាននូវអារម្មណ៍ប្លែកមាត់។ ហើយអី្វដែលពិសេសទៀតនោះទៀតគឺ ពេលដែលអតិថិជនទិញ Sandger មុខណាមួយពី Slaw […]

View Details