Loading...

ហាងកាហ្វេបែប Aesthetic លាក់ខ្លួនក្នុងផ្ទះចំណាស់មួយក្នុងក្រុងភ្នំពេញ

ឃើញថាមួយរយៈនេះ ហាងកាហ្វេបើកថ្មីក្នុងទីក្រុងភ្នំពេញ បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ ដែលភាគច្រើនសុទ្ធសឹងជាហាងដែលមានការតុបតែងលម្អរស្អាតប្លែកភ្នែក ប្លែកមាត់ ប្លែកអារម្មណ៍។ ឥឡូវនេះ យើងនឹងណែនាំហាងកាហ្វេបែបផ្ទះចំណាស់មួយដែលមានការគេរក្សារូបរាងដើមបានយ៉ាងស្អាតនោះគឺ Minimalist Coffee & Store។ ហាងនេះមើលទៅអាចឲ្យយើងមានអារម្មណ៍ថា ជាហាងកាហ្វេបន្តិច ជាផ្ទះបន្តិច។ លើសពីសេវាកម្មកាហ្វេ ហាង Minimalist Coffee & Store ក៏ជាហាងដែលដាក់តាំង និងលក់កាមេរ៉ាដែលប្រើហ្វីល ក៏ដូចជាកាមេរ៉ាចាស់ៗជាច្រើនផងដែរ ដែលប្រភេទកាមេរ៉ាប្រភេទនេះកំពុងហាក់ត្រូវប៉ាន់សម្រាប់យុវជនសម័យថ្មី និយមយកទៅថតរូបបែប Aesthetic ។ Minimalist Coffee & Store គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលចង់ញ៉ាំកាហ្វេបែបស្ងប់ស្ងាត់ ហើយក៏ជា Backdrop សម្រាប់អ្នកដែលនិយមថតរូប ព្រោះថាស្អាតគ្រប់ជ្រុង។ អ៊ីចឹងកុំភ្លេចមកសាករសជាតិ និងទទួលយកបរិយាកាសល្អៗនៅទីនេះណា៎បើកពី ម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ៨:០០យប់ ផែនទីហាង៖ The post ហាងកាហ្វេបែប Aesthetic លាក់ខ្លួនក្នុងផ្ទះចំណាស់មួយក្នុងក្រុងភ្នំពេញ first appeared on KAMPUCHEERS.

View Details

ភ្លក្សកាហ្វេ លំហែខួរក្បាលជាមួយធម្មជាតិ នៅភ្លេងច័ន្ទ ព្រះនរោត្តម

បើចង់លំហែខួរក្បាលជាមួយធម្មជាតិ មិនចាំបាច់ទៅដល់ព្រៃភ្នំអីឆ្ងាយ នៅត្រឹមអង្គុយផឹកកាហ្វេក្នុងហាងកាហ្វេសោះ ក៏អារម្មណ៍ហាក់ដូចជាស្ងប់ស្ងាត់នៅក្នុងធម្មជាតិអ៊ីចឹងដែរ។ ហាងកាហ្វេដែលយើងនិយាយមួយនេះគឺ Pleng Chan ព្រះនរោត្តម ដែលជាសាខាទី២ ដែលទើបនឹងបើកថ្មី។ ហាងកាហ្វេ ភ្លេងច័ន្ទ/Pleng Chan ព្រះនរោត្តមមួយ មានការរចនា តុបតែងប្លែកដោយមានសិល្បៈនៃការច្នៃហាងច្រើនលាយបញ្ចូលគ្នាដូចជា ធម្មជាតិ ផ្ទះចាស់សល់ពីសង្គមដើម កន្លែងអានសៀវភៅ និងកន្លែងអង្គុយខាងក្រៅមានអាងចញ្ចឹមត្រីទៀតផង។ ភេសជ្ជៈប្រចាំហាងវិញឈ្មោះគឺពីរោះហួសថ្លែង សុទ្ធតែស្រអែមខៀវខ្ចី។ លើសពីនេះទៅទៀតនៅ ភ្លេងច័ន្ទ/Pleng Chan សាខានេះ ក៏មានសៀវភៅជាច្រើនទុកសម្រាប់អតិថិជនដែលមកផឹកកាហ្វេនៅទីនោះអានផងដែរ ដែលជាន់លើនោះជាផ្ទះឈើ ប្រៀបដូចជាបណ្ណាល័យមួយអីចឹង។ បើនិយាយពីប្លង់ថតរូបវិញ គឺថាអ្នកនិយម Instagram អីដឹងតែត្រូវប៉ាន់តែម្តង ព្រោះថាគ្រប់ជ្រុងនៅក្នុងហាង សុទ្ធតែជាប្លង់សម្រាប់ថតរូបស្អាតៗតែម្ដង សូម្បីតែជណ្តើរ។ ដូច្នេះអាចនិយាយបានថា ហាងកាហ្វេ ភ្លេងច័ន្ទ/Pleng Chan ព្រះនរោត្តមមួយនេះ គឺដឹងតែត្រូវចិត្តសម្រាប់ស្រទាប់យុវវ័យដែលនិយមជួបជុំគ្នានៅហាងកាហ្វេហើយ។ តោះៗ!!! កន្លែងស្អាតប៉ុណ្ណឹងហើយនៅចាំអីទៀត! បើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦:៣០ព្រឹក – ម៉ោង ៩យប់ ផែនទីហាង៖ The post ភ្លក្សកាហ្វេ លំហែខួរក្បាលជាមួយធម្មជាតិ […]

View Details

អាចទៅរួចទេ ពេលមកតាខ្មៅ ផឹកកាហ្វេផ្តើមស្នេហ៍ក្បែររបង?

ប្រវត្តិជូរចត់មាននរណាដែលថាមិនធ្លាប់ឆ្លងកាត់ មិនថារឿងស្នេហារឺក៏រឿងអ្វីផ្សេងនោះទេ សុទ្ធតែការចងចាំដែលមិនអាចបំភ្លេចបាន។ ហើយនរណាទៅដឹងថាត្រឹមរបងទ្វារសោះ មានរឿងរ៉ាវជាច្រើន ដែលម្នាក់ៗធ្លាប់អនុស្សាវរីយ៍ជាមួយ។ ធ្លាប់ទេ ណាត់ជួបគ្នាក្បែររបងសាលា ញ៉ំាបាយស្រូបក្បែររបងវត្ត ចុះបើផឹកកាហ្វេក្បែររបងផ្ទះគេវិញ យ៉ាងម៉េចទៅ? ថ្មីៗនេះនៅឯខាងតាខ្មៅ យើងឃើញមានហាងកាហ្វេមួយដែលគួរឲ្យទាក់ភ្នែកមែនទែន ដែលកាហ្វេនោះមានឈ្មោះថា កាហ្វេក្បែររបង-The Fence Coffee មិនថាការតុបតែងហាងរឺក៏ឈ្មោះហាងទេ គ្រាន់តែបានឃើញ និងបានឮហើយ ក៏ទាក់ចិត្តទាក់ទាក់បេះដូងតែម្ដង។ កាហ្វេក្បែររបង គឺបើកឡើងក្នុងគោលបំណងចង់រំឮកអនុស្សាវរីយ៍ចាស់ៗរបស់ខ្មែរយើងមុនពេលសង្គមទទួលយកភាពទំនើបកម្ម ក៏ដូចជាអនុស្សាវរីយ៍របស់ម្ចាស់ហាងបានឆ្លងកាត់អនុស្សាវរីយ៍កាលពីនៅក្មេង។ គួរបញ្ចាក់ផងដែរថាហាងកាហ្វេ កាហ្វេក្បែររបង មានអ្នកផ្តើមគំនិតបើកវាឡើង ចំនួន ៤នាក់មានគឺ៖ លោក បូ សកលកិត្យា លោក បុិច ពុទ្ធារត្ន័ លោក ផ្លង់ បញ្ញារិទ្ធ និង លោកង៉ោ គីមសាន្ត។ យ៉ាងណាមិញ ថ្វីថ្បិតតែ កាហ្វេក្បែររបង ជាហាងកាហ្វេមួយដែលបើកនៅត្រឹមក្បែររបងក៏ពិតមែន ប៉ុន្តែវាមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែនជាមួយនឹងការតុបតែបបែបជំនាន់ដើម និងមានការដាក់តាំងរបស់របរចាស់ៗដ៏គួរឲ្យទាក់ទាញ ហើយបើនិយាយពីឈ្មោះភេសជ្ជៈវិញគឺប្លែកៗសាហាវតែម្តងសុទ្ធតែ សេរ៉ូទឹកដោះគោកន្ថោរ កាហ្វេពង តែភ្ជាប់និស្ស័យ។ អ្វីដែលធ្វើឲ្យហាងមួយនេះខុសពីហាងកាហ្វេដទៃ គឺការជ្រើសរើសយកវិធីឆុងបែបបុរាណ មិនប្រើមាស៊ីនទំនើបនោះទេ គឺឆុងម្សៅកាហ្វេដោយប្រើឆ្នាំងដី ហើយកាហ្វេនៅទីនោះក៏អាចទទួលញ៉ុំាកំដរមាត់ទៀតផងជាមួយនំខ្មែរមួយចំនួនដែលពេញនិយម ជាអាទិ៍មាន នំកង នំចាខ្វៃ នំប៉ោង […]

View Details

«អំបុកលីង កំពឹសលោត» ច្នៃជាពិសេសសម្រាប់ទទួលទាន នាឱកាសបុណ្យអុំទូក

បើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលមិនប្រារព្ធពិធី បុណ្យអុំទូក ក៏ពិតមែន តែយើងទាំងអស់គ្នាដែលជាកូនខ្មែរគួរគប្បីយល់ដឹងពីពិធីបុណ្យជាតិមួយនេះផងដែរ។ បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាយើង ហើយខ្មែរយើងប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ឆិកា មានពេលខ្លះអាចនឹងប្រារព្ធនៅចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី។ ពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណកាល តរហូតមកដល់បច្ចុប្បន្ន ។ ថ្ងៃទីមួយនៃពិធី បុណ្យអុំទូក ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត្រ លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ។ ចំណែកឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ១២ រំលងអធ្រាត្រ ដែលទាក់ទងទៅនិង ពិធីដាល់អំបុក និងអុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ។ នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយ ប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲ្យអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួល។ ថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្រ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក ។ ​និយាយត្រឹមរឿងអំបុក ប្រហែលជាមានអ្នកខ្លះឆ្ងល់ថា អំបុក គេអាចយកទៅធ្វើអ្វីញ៉ាំបានជាមួយអ្វីបានខ្លះ។ […]

View Details

«កេណី» ហាងកាហ្វេ លាក់ខ្លួនពួនអាត្មាជាន់ទី២ ដំបូងគេនៅក្រុងភ្នំពេញ

តោះផឹកកាហ្វេ គឺជាឃ្លាសាមញ្ញប្រចាំថ្ងៃមួយ ដែលមនុស្សម្នារក្នុងទីក្រុងភ្នំពេញបានស៊ាំជាមួយទៅហើយ។ មិនថាព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច គឺហាងកាហ្វេនៅតែជាកន្លែងដែលពេញនិយមបំផុតសម្រាប់ការជួបជុំ ពិភាក្សាការងារ រហូតដល់អ្នកខ្លះ លែងចេះធ្វើការនៅកន្លែងធ្វើការ ហើយទាញតែ Laptop មកអង្គុយធ្វើការបណ្តើរ ទទួលទានកាហ្វេ​ និងអាហារសម្រន់បណ្តើរនៅតាមហាងកាហ្វេផ្សេងៗ ព្រោះថាទីក្រុងភ្នំពេញសព្វថ្ងៃនេះ បើនិយាយអំពីហាងកាហ្វេវិញ គឺថារាប់រយទៅហើយ។ បច្ចុប្បន្នហាងកាហ្វេ កំពុងវិវឌ្ឍន៍ខ្លួនយ៉ាងលឿន ដែលហាងថ្មីៗទើបតែបើកខ្លះ បង្កើតឲ្យមាននូវបរិយាកាសប្លែកៗ ដែលផ្តល់ជូនទៅកាន់អតិថិជន លើសពីសេវាកម្មកាហ្វេ។ ដូចការលើកយកមកង្ហាញជូនពេលនេះ គឺជាហាងកាហ្វេតូចល្មមមួយ ដែលមានភាពលេចធ្លោរ ខុសពីហាងទាំងអស់នៅក្នុងទីក្រុងភ្នំពេញ ដោយមានងារថាជា «ហាងកាហ្វេជាន់ទី២ ដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ» នោះគឺ កេណី ឬ K3Ney។ ទល់មុខជាមួយហ្នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬជាទូទៅអ្នកផងតែងហៅថា សាលារចនា អ្នកបន្តដំណើរ តាមផ្លូវក្នុងមួយ ដែលមានសភាពងងឹត និងអាថ៌កំបាំងបន្តិច ប្រសិនបើមិនទាន់ហ៊ានដើរចូលទេ អ្នកអាចងើយទៅលើនឹងឃើញស្លាក LED ដែលគេដាក់ថា «កេណី» នោះអ្នករកឃើញផ្លូវចូលហើយ។ ដើរតែបន្តិចនៅខាងស្តាំដៃអ្នកនឹងឃើញច្រកឡើងទៅជាន់លើជាមួយនឹងពាក្យថា Follow the light ដែលអ្នកអាចបន្តឡើងទៅជាន់លើតាមពន្លឺនោះ មកដល់ជាន់ទី២ […]

View Details

បង្វិលផង ជ្រលក់ផង «មូល មូល ប៊ីប៊ីឃ្យូ» ភេសជ្ជៈថ្មីនៅហ៊ីកា

លើកនេះ Heekcaa បានពញ៉ាក់អារម្មណ៍អតិថិជនដែលនិយមញ៉ាំ Bubble Tea ប្លែកខុសរាល់ដង គឺចេញលក់នូវភេសជ្ជៈតាមរដូវកាលមួយប្រភេទ ទាំងឈ្មោះ ទាំងរូបរាង និងរសជាតិ គឺពិតជាគួរឲ្យទាក់ទាញជាមួយនឹងរូបមន្តពិសេសតែម្តង ដែល Eatery រឿងញ៉ាំរឿងធំ បានភ្លក្សផ្ទាល់មាត់ នោះគឺ “Heekcaa Mool Mool BBQ” ដែលស្ថិតនៅក្នុងស្រឡាយ Heekcaa BBQ Series។ ភេសជ្ជៈមួយកែវនេះ ដែលលាយបញ្ចូលគ្នារវាង Milk Tea Tofu Pudding ជាមួយនឹង Signature Heekcaa Cheese រោយពីលើដោយ Soy Powder ហើយអីដែលពិសេស គឺអ្នកអាចបង្វិល និងជ្រលក់ញ៉ាំជាមួយនឹង Rice Ball (នំអី) មួយចង្កាក់បួនគ្រាប់ដែលមានពណ៌ចម្រុះគួរឲ្យចង់ញ៉ាំ។ លើសពីនេះសម្រាប់ Mool Mool BBQ មានរបៀបញ៉ាំពិសេសគឺ​ ដំបូងគឺយក Rice Ball (នំអ៉ី) បង្វិលដូច បង្វិលសាច់អាំង […]

View Details