Loading...

ពាក្យដែលគេនិយាយតៗគ្នាពីការសម្លាប់មួយគ្រួសារនៃភាពយន្ត JU-ON: THE GRUDGE

ភាពយន្ត THE GRUDGE ដែលបានចេញកាលពីថ្ងៃទី1 ខែមករា ឆ្នាំ2020 ដោយទស្សនិកជនបានទស្សនានៅក្នុងរោងកុនមុន COVID 19 លុកលុយនោះគឺជា Version របស់អាមេរិក ហើយយើងនឹងនាំទាំងអស់គ្នាមកឲ្យស្គាល់រឿង JU-ON: The Grudge ដែលជា Version ដើមរបស់ជប៉ុនវិញម្ដង ដែលបានចាក់បញ្ចាំងកាលពី ថ្ងៃទី18 ខែតុលា ឆ្នាំ2002 ដឹកនាំដោយលោក Takashi Shimizu ហើយរកចំណូលបាន $3,657,876 ។ ហេតុការណ៍ដ៏គួរឲ្យខ្លាចមួយគឺជាពាក្យដែលគេនិយាយតៗគ្នា (Urban Legend) បានកើតនៅប្រទេសជប៉ុន ដោយមានគ្រួសារមួយ មានប្តីឈ្មោះ Takeo Seaki ប្រពន្ធឈ្មោះ Kayako និងកូនប្រុសម្នាក់ឈ្មោះ Toshio។ ស្ត្រីជាប្រពន្ធបានទៅលង់ស្រលាញ់ជាមួយបុរសម្នាក់ទៀត ដែលធ្វើឲ្យបុរសជាប្តីខឹងនឹងប្រពន្ធយ៉ាងខ្លាំង ហើយបានសម្លាប់ប្រពន្ធ កូន និងឆ្មាររបស់គាត់យ៉ាងសាហាវឃោរឃៅបំផុត។ បន្ទាប់មកព្រលឹងប្រពន្ធ និងកូនរបស់គាត់ក្លាយជាវិញាណតៃហោង ហើយ Takeo Seaki ដែលជាប្តីក៏បានសម្លាប់ខ្លួនឯងផង ដោយកាប់ជើង និងអារកខ្លួនឯងតាមក្រោយ។ តំណរក្រោយមកទៀត […]

View Details

រំឮករឿង Lara Croft: Tomb Raider ដែលហូលីវូដមកផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទឹកដីអង្គរ កម្ពុជានាឆ្នាំ​ 2001 (មានវីដេអូ)

អ្នកខ្លះប្រហែលជានៅចាំបានថា កាលពីឆ្នាំ 2001 ផលិតកម្មហូលីវូដយក្ស Paramount បានមកថតភាពយន្តមួយនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាយើង ដែលមានចំណងជើងថា Lara Croft: Tomb Raider ។ វាជាភាពយន្តមួយដែលទស្សនិកជន លាន់មាត់សសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។ ភាពយន្ត Lara Croft: Tomb Raider មួយនេះគឺជាភាពយន្តបែប ផ្សងព្រេង បាញ់បោះ លាយឡំជាមួយនឹងការស្វែងរកវត្ថុបុរាណ រាងត្រីកោណម្យ៉ាង ដែលធ្វើឲ្យសាច់រឿងពិតជាឡូយមែនទែន។ ភាពយន្តមួយនេះគឺជា ស្នាដៃដឹកនាំសម្ដែងរបស់លោក Simon West ហើយបានចំណាយលុយផលិតអស់រហូតទៅដល់ 115 លានដុល្លាឯណោះ ហើយវាក៏មានការចូលរួមសម្តែងពីកំពូលតារាសម្តែងស្រី Angelina Jolie និងលោក Daniel Craig ដែលទស្សនិកជនស្គាល់គាត់ថាជាតួអង្គ 007 James Bond។ លើសពីនេះទៅទៀត Lara Croft: Tomb Raider ក៏បានមកផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៅលើទឹកដីសៀមរាបអង្គរ នៃប្រទេសកម្ពុជា ដែលបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យថែមមួយកម្រិតទៀត។ ដំណើររឿងគឺនិយាយអំពី ការទៅរកវត្ថុបុរាណត្រីកោណម្យ៉ាងដែលបានបែកចេញជាពីរចំណែក ដោយសារការប្រើប្រាស់មិនបានត្រឹមត្រូវរបស់ក្រុម Illuminati។ […]

View Details

លើកនោះលើក!!! ភាពយន្ត Blockbuster បានលើកថ្ងៃបញ្ចាំងទៀតហើយ

បញ្ហា COVID-19 បានធ្វើអោយពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយបានប៉ះពាល់ដល់វិស័យជាច្រើនក្នុងនោះក៏បានវិស័យភាពយន្តផងដែរ ហើយបានធ្វើអោយរោងកុនត្រូវផ្អាកដំណើរការផងដែរ ។ ដោយឡែក ក្នុងនោះមានរឿងល្បីៗជាច្រើនត្រូវបានពន្យាពេលក្នុងការចាក់បញ្ចាំងផងដែរ មានដូច: SPIDER-MAN 3 ត្រូវបញ្ចាំង ថ្ងៃទី5 ខែ វិច្ឆិកា ឆ្នាំ2021ថ្ងៃចាក់បញ្ចាំងថ្មី ថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2021 AVATAR 2 ត្រូវបញ្ចាំងនៅ ខែ ឆ្នូ ឆ្នាំ 2021ថ្ងៃចាក់បញ្ចាំងថ្មី ខែ ឆ្នូ ឆ្នាំ 2022 A QUIET PLACE PART II ត្រូវបញ្ចាំង ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2020ថ្ងៃចាក់បញ្ចាំងថ្មី ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2021 TENET ត្រូវបញ្ចាំង ថ្ងៃទី 17 ខែ […]

View Details

សង្ស័យថា RAYA ព្រះនាង Disney ថ្មី មានដើមកំណើតនៅខ្មែរ

វាមិនមែនជារឿងផ្តេសផ្តាសឡើយ ដែលយើងហ៊ានមានកូនចិត្តប៉ងថា ព្រះនាងថ្មីរបស់ Disney អាចមានដើមកំណើតនៅប្រទេសខ្មែរ។​ កាលពីម្សិលមិញ ខាង Walt Disney បានបញ្ចេញផូស័្ទរថ្មីនៃ ភាពយន្តគំនូរជីវចលបែបផ្សងព្រេងហ្វេនតាស៊ី ដែលមានចំណងជើងថា RAYA AND THE LAST DRAGON។ ភាពយន្តនេះ និយាយអំពី ការផ្សងព្រេងក្នុងអាណាចក្រ Lumandra របស់អ្នកចម្បាំងស្រីវ័យក្មេង RAYA (រេយ៉ា) ក្នុងការទៅស្វែងរក ពង្សនាគចុងក្រោយ។ ស្របពេលជាមួយគ្នានេះដែរ កាលពីព្រឹកមិញ ក៏មានគណនីហ្វេសប៊ុករបស់លោក Chen Chanratana បានធ្វើការបង្ហោះថា “ខ្សែភាពយន្តគំនូរជីវចលដំបូងគេរបស់ក្រុមហ៊ុន Walt Disney ដែលបង្ហាញអំពីដំណើរផ្សងព្រេងរបស់ព្រះនាងតូច និងវង្សត្រកូលនាគ នៅតំបន់អាស៊ីអាគ្នេយ៍។ ហើយនេះក៏ជារឿងមួយដែលខ្ញុំបានចូលរួមជាមួយក្រុមការងារក្នុងនាមជា “ទីប្រឹក្សា” ផ្នែកប្រវត្តិសាស្ត្រសិល្បៈ និងវប្បធម៌របស់ក្រុមហ៊ុនលំដាប់ពិភពលោកនេះដែរ។” ព្រមជាមួយការបង្ហោះរូបក្រុមការងារបរទេសមួយក្រុម ដែលលោកអះអាងថាជាក្រុមការងារមកពី Disney ចុះសិក្សាទីតាំងវប្បធម៌ ដើម្បីធ្វើជាអំណះអំណាងទៅបង្កើតភាពយន្តនោះឯង។ ការដែលមានអ្នកចេញមកអះអាងបែបនេះ ធ្វើឲ្យបណ្តាអ្នកកុននិយយើង មិនគិតមិនបានឡើយថា Raya អាចនឹងមានទំនាក់ទំនង ឬសាវតាអ្វីមួយពាក់ព័ន្ធនឹងប្រទេសកម្ពុជាដែរមិនខាន។ យ៉ាងណាមិញ សម្រាប់ការស្មាននេះ […]

View Details

សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS “The Bad Batch”ត្រៀមចេញក្នុង Disney+

ក្រោយពីសែរស្រឡាយគំនូរជីវចល (Animation) ដ៏ល្បីល្បាញក្នុងចក្រវាឡ STAR WARS ហៅថា The Clone Wars បានបញ្ចប់យ៉ាងជោគជ័យនៅក្នុងរយៈចំនួន 7 រដូវកាលហើយ ឥឡូវនេះក្រុមហ៊ុនយក្ស Disney បានប្រកាសពីរឿងភាគ (Series) ថ្មីមួយទៀតហើយហៅថា “The Bad Batch” ដែលជារឿងភាគ Spin-off ចេញពីសែរស្រឡាយ The Clone Wars។ រឿងភាគនេះនឹងនិយាយផ្តោតទៅលើក្រុមទាហាន នៃកងកម្លាំង Clone Force 99 រឺក៏ The Bad Batch នេះឯង ដោយសារតែក្រុមនេះបានទាក់យកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ក្រោយពីបានណែនាំនៅក្នុងភាគដំបូងនៃ Clone Wars រដូវកាលទី 7 ដែលកងកម្លាំងមួយក្រុមនេះជាក្រុមពិសេស ចូលចិត្តធ្វើសង្រ្គាម បាញ់ប្រហារគ្នាមុន ទើបនិយាយគ្នាតាមក្រោយ ព្រមទាំងមានជំនាញផ្សេងៗរៀងៗខ្លួន និងសមត្ថភាពលើសពី Clone ដ៏ទៃផងដែរ។ ព្រឹត្តការណ៍នៃរឿងភាគនេះ គឺស្ងិតនៅចន្លោះព្រឹត្តិការណ៍ The Clones Wars […]

View Details

តារាសម្តែង Don Lee ទម្លាយរូបភាពគម្រូដំបូង The Eternals ?

ភាពយន្ត The Eternals គឺជាភាពយន្តថ្មីរបស់ចក្រវាឡ Marvel ពី Phase 4 ដែលគ្រោងនឹងបញ្ចាំងនៅ ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2021 ដើមឆ្នាំតែម្តង ។ តែទន្ទឹមនឹងនោះ ក៏មិនទាន់មានព័ត៌មានលម្អិតផ្លូវការណាមួយពីថ្ងៃបញ្ចេញឈុតគម្រូដំបូង ឬរូបភាពគម្រូដំបូងណាមួយនៅឡើយទេ ។ ដោយឡែក ថ្មីៗនេះលោក Ma Dong-Seok (Don lee) ដែលជាតារាសម្តែងកូរ៉េខាងត្បូងទីមួយដែលទទួលបានតំណែងជាតួអង្គធំដំបូងគេនៅក្នុង MCU ដែលគាត់បានចែករំលែករូបភាព 3 សន្លឹកក្នុងបណ្ដាញសង្គម Instagram ដែលបានថតកាលពីឆ្នាំមុននៅក្នុងទីក្រុង London ហើយក្នុងរូបនេះរួមមាន សំបុត្រស្វាគមន៍ពី Marvel Studios នៅពេលដែលគាត់ចូលសម្ដែងក្នុងរឿង The Eternals ជាមួយនិងកៅអីដែលមានប៉ាក់ឈ្មោះតួអង្គ (Gilgamesh) ដែលគាត់សម្ដែងផងដែរ ។ View this post on Instagram 마블 이터널스가 내년 2월 개봉합니다. 사진은 작년 […]

View Details