Loading...

ANT-MAN 3 ប្រកាសថ្ងៃផលិត…

នៅក្នុងកម្មវិធី San Diego Comic-Con កាលពីឆ្នាំមុនលោក Kevin Feige ជាមេរបស់ Marvel Studios បានប្រកាសពីគម្រោងផលិតភាពយន្តនិងរឿងភាគជាច្រើនសម្រាប់ Phase 4 នៃ Marvel Cinematic Universe (MCU)។ ដោយឡែកលោក Kevin Feige មិនបានបញ្ជាក់អំពីភាពយន្ត ANT-MAN 3 ថានិងបញ្ចេញនៅពេលណាឡើយ ។ យ៉ាងណាមិញក៏មានការជជែកគ្នាក្នុង Internet ផងដែរ ពីការផលិតភាពយន្ត ANT-MAN 3 ដោយក្នុងនោះលោក Michael Douglas ដែលសម្ដែងជាតួ Hank Pym បានបង្ហើបប្រាប់យើងឲ្យដឹងថា វគ្គថ្មីនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្មានថ្ងៃមកនេះស្រាប់តែមានពាក្យចចាមអារ៉ាមមួយថា ភាពយន្ត ANT-MAN 3 នឹងចាប់ផ្តើមផលិតក្នុងខែមិថុនា ឆ្នាំ2021 ខាងមុខនេះហើយ ដោយចាប់ផ្តើមថតនៅ រដ្ឋ Atlanta ( អាត្លង់តា ) តែបើទោះបីជាយ៉ាងណា វានៅតែជាពាក្យចចាមអារ៉ាមនៅឡើយទេ។ […]

View Details

Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5

តារាសម្តែង Charlize Theron បានបញ្ចេញភាពមិនសប្បាយចិត្ត ក្រោយពីដឹងថាគាត់នឹងមិនបានសម្ដែងជាតួអង្គ Imperator Furiosa នៅក្នុងភាពយន្ត Mad Max 5 ។ រយៈពេល 5 ឆ្នាំមុន Warner Bros. Pictures បានបញ្ចេញភាពយន្ត Mad Max: Fury Road ជារឿងទី 4 នៃខ្សែស្រឡាយ Mad Mad Franchise អាចចាត់ទុកបានថាជាភាពយន្ត action ដ៍ល្អប្រចាំទស្សវត្សរ៍ ។ ភាពយន្តនេះបានឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះក៏មានទាំងពានរង្វាន់អូស្ការចំនួន 6 និងទទួលបានការវាយតម្លៃពិន្ទុដល់ទៅ 8.1/10 ពី IMDb និង 97% ពី Rotten Tomatoes ។ សម្រាប់អ្នកគាំទ្រដែលកំពុងតែទន្ទឹងរងចាំវគ្គបន្តនៃខ្សែស្រឡាយ Mad Max ឥឡូវនេះ Mad Max: The Wasteland កំពុងតែចាប់ផ្ដើមលេចរូបរាងបណ្ដើរៗហើយក្រោមស្នាដៃអ្នកដឹកនាំកាលពីវគ្គ […]

View Details

បទពិសោធន៍នៃការញ៊ាំកាហ្វេបែបឯកជនភាព ជាមួយធម្មជាតិដូចជម្រាលភ្នំចម្ការកាហ្វេ BROWN Roastery Khalendale

គិតមើលទៅហាក់ដូចជាថ្មីណាស់សម្រាប់ហាងកាហ្វេនាទីក្រុងភ្នំពេញ ដែលមានបរិយាកាសថ្មីប្លែកខុសគេបែបនេះ តែប្រសិនបើអ្នកជាអតិថិជនប្រចាំរបស់ ប្រោនកាហ្វេ អ្នកតែងតែនឹកឃើញថាការបើកសាខាថ្មីម្តងៗរបស់ហាងកាហ្វេមួយនេះ តែងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការរំពឹងលើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មដ៏យកចិត្តទុកដាក់ដែលខ្លួនផ្តល់ជូន នោះគឺ «ការរចនាហាង» និងបទពិសោធន៍នៃរសជាតិកាហ្វេថ្មីៗ  ដែលជាទម្លាប់តែងតែពញ្ញាក់អារម្មណ៍អតិថិជនជានិច្ចថា «អារម្មណ៍ប្រោនតែមួយ បរិយាកាសនិងបទពិសោធន៍ប្លែកៗផ្សេងពីគ្នា»។ ពិតជាខុសប្លែកខ្លាំង ក៏អាចថាជាសាខាថ្មីមួយទៀតដែល ហាងកាហ្វេក្នុងស្រុកមួយនេះ បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការរចនា និងការសិក្សារពីបរិយាកាសជុំវិញហាង ដែលជូនផ្តល់នៅឯកជនភាព (Privacy/Personal Space) និងធម្មជាតិដ៏ស្រស់បំព្រង។ ហាងទាំងមូលរចនា ហាក់ដូចជាជម្រាលកូនភ្នំមួយ ជាមួយនឹងរុក្ខជាតិបៃតងលម្អរពាសពេញ ប្រៀបដូចជាចំការកាហ្វេមួយ ដែលពីមួយថ្នាក់ (ជាន់) ទៅមួយថ្នាក់ អតិថិជនអាចអង្គុយទទួលទានកាហ្វេ ភេសជ្ជៈ និងម្ហូបអាហារ ដោយមិនមានការរំខានពីអ្នកដទៃនៅជុំវិញខ្លួន ព្រោះថាមួយថ្នាក់ៗ គឺស្ថិតនៅលើបន្ទាត់កោង ដែលរក្សាបាននូវភាពផ្ទាល់ខ្លួន។ ការរចនានេះគឺពិតជាសាកសមសម្រាប់ ជីវិតប្រចាំថ្ងៃរបស់អតិថិជន ដែលអាចនឹងពោរពេញដោយភាពធុញថប់ ការងារដ៏ស្មុគស្មាញ និងបរិយាកាសទីក្រុងដ៏មមារញឹក ដោយការយកពេលវេលាខ្លះមកសម្រាកជាមួយនឹងការទទួលទានមួយ ដែលចាកឆ្ងាយពីភាពរញ៉េរញ៉ៃ ព្រមជាមួយធម្មជាតិជុំវិញខ្លួន។ លើសពីនេះប្រសិនបើអតិថិជនមកចំពេលថ្ងៃរៀបលិច នឹងបានឃើញទិដ្ឋភាពថ្ងៃលិចនៅទីក្រុងដែលផុសឡើងនៅចំពីមុខតែម្តង។ សម្រាប់សាខាថ្មីដែលមានឈ្មោះថា BROWN Roastery Khalendale ឬអាចហៅបានថា ភ្នំកាហ្វេប្រោននេះ មិនត្រឹមតែផ្តល់នូវរសជាតិ កាហ្វេដ៏សំបូរបែប ក៏នៅមាននំ […]

View Details

នាឡិកាដាស់វិញ្ញាណ ឈ្នះពាន 3 ក្នុងពេលតែមួយ នៅប្រទេស ឥណ្ឌា

ពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលភាពយន្តភ័យរន្ធត់ នាឡិកាដាស់វិញ្ញាណ/The Clock បានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ព្រមទាំងដណ្តើមបានពានរង្វាន់បី នៅក្នុងពេលតែមួយនៃកម្មវិធី Horror Bowl Movie Awards ដែលធ្វើឡើងនៅប្រទេសឥណ្ឌា។ ក្នុងការចូលរួមនេះអាចបញ្ជាក់ឲ្យពិភពលោកឃើញថាវិស័យកុននៅកម្ពុជាពិតជាមានស្ទុះនិងការរីកចម្រើនខ្លាំងមិនចាញ់ប្រទេសដទៃឡើយ។ នៅចុងឆ្នាំ2019 ផលិតកម្ម LD Picture បានបង្ហាញភាពយន្ត នាឡិកាដាស់វិញ្ញាណ/The Clock ធ្វើឲ្យបណ្តាលអ្នកកុននិយម សរសើរថាល្អមិនដាច់ពីមាត់ បន្ទាប់ពីចាក់បញ្ចាំងនៅកម្ពុជាហើយ ភាពយន្តមួយនេះក៏បានបង្ហាញវត្តមាននៅលើផ្ទាំងក្រណាត់ ស 6 ប្រទេសផ្សេងទៀត មានដូចជា:(ថៃ, សិង្ហបុរី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងប្រ៊ុយណេ)។ ថ្មីៗនេះកម្មវិធីប្រកួតភាពយន្តភ័យរន្ធត់ ដែលធ្វើឡើងនៅប្រទេសឥណ្ឌាមានប្រមាណជិត200រឿងចូលរួមប្រកួត នៅក្នុងនោះមានតែភាពយន្តរឿង នាឡិកាដាស់វិញ្ញាណតែមួយគត់ដែលបានចំណាត់ថ្នាក់លេខមួយ និងដណ្តើមបានពានរង្វាន់ បី ផ្សេងទៀតផងក្នុងចំណោមនោះមានដូចជា:ទីមួយពាន : អ្នកដឹកនាំភាពយន្តឆ្នើមទីពីរពាន : ភាពយន្តឆ្នើមទីបីពាន : តារាសម្តែងប្រុសឆ្នើម បានទៅលោក សន ពិសិដ្ឋ ដែលសម្តែងជាតួអង្គឪពុក។ សង្ឃឹមថារឿងជញ្ជាំងក្រហម The Red Wall ដែលជាសែស្រឡាយរឿងនាឡិកាដាស់វិញ្ញានឹងទទួលបានការគាំទ្រខ្លាំង […]

View Details

តារាសម្តែងសញ្ជាតិខ្មែរ Jean-Paul Ly នឹងមានវត្តមានក្នុងភាពយន្តធំដូចជា…

តារាសម្តែងសញ្ជាតិខ្មែរ Jean-Paul Ly ដែលយើងធ្លាប់ឃើញរួចមកហើយ នូវថ្វីដៃសម្តែងភាគច្រើនទៅខាងវាយតប់ ដោយគាត់ធ្លាប់បានដើរតួជា Stuntman ក្នុងភាពយន្ត Blockbuster ធំៗ ក៏ដូចជាតួឯកក្នុងភាពយន្តខ្មែរដ៏ល្បីរឿង Jailbreak (ការពារឧក្រិដ្ឋជន)។ រូបភាពពីភាពយន្តរឿង Doctor Strange (2016) រូបភាពពីភាពយន្តរឿង Fast & Furious presents: HOBBS & SHAW (2019) ភាពយន្តកន្លងមករបស់ Jean-Paul Ly គឺមានដូចជា Lucy, Now You See Me 2, Doctor Strange, Hobbs & Shaw -ល- ក្នុងនាមជា Stuntman វាយតប់ឈឺសាច់នោះឯង។ Jean-Paul Ly ជាតួសម្តែងគោលក្នុងភាពយន្តរឿង ការពារឧក្រិដ្ឋជន (JAILBREAK) ឆ្នាំ 2021 ខាងមុខនេះ កុន Blockbuster […]

View Details

ភាពយន្ត 365 Days ប្រកាសចេញវគ្គ ២ ប៉ុន្តែដោយសារតែ…

ដោយសារតែការបញ្ចប់ទៅដោយមិនអស់ចិត្តរបស់ភាពយន្ត 365 Days (365 DNI) បានធ្វើឲ្យគ្នាយើងជាច្រើនមានចម្ងាល់ចំពោះភាពយន្តមួយនេះជាខ្លាំង ទើបបន្តាលឲ្យមានសំនួរសួរថា តើភាពយន្តមួយនេះអាចនឹងមានវគ្គបន្តដែរឬទេ ? ប៉ុន្តែឥឡូវនេះអ្នកដែលបានទស្សនាភាពយន្ត 365 Days​ ត្រៀមសប្បាយចិត្តឲ្យហើយទៅ ព្រោះភាពយន្តមួយនេះមានភាគបន្ត…។ កាលពីថ្មីៗនេះភាពយន្ត 365 Days (365 DNI) មានការទាក់ទាញចិត្តអ្នកទាំងអស់គ្នាឲ្យទស្សនាមែនទែន ជាមួយនឹងឈុតឆាក…។​ ដោយឡែកមានអ្នកកុននិយមយើងជាច្រើនមិនអស់ចិត្តសោះចំពោះការបញ្ចប់សាច់រឿងដោយបែបនេះ ប៉ុន្តែពេលនេះតារាស្រីវ័យ 28 ឆ្នាំ កញ្ញា Anna-Maria Sieklucka ដែលជាតួឯកស្រីនៅក្នុងភាពយន្តនេះតែម្តនបាននិយាយថា ភាពយន្តនេះនឹងមានវគ្គទី 2 ដែលមានសាច់រឿងបន្តមកពីវគ្គ 1 ទាំងស្រុង ។ លើសពីនេះទៅទៀតតាមរយៈ OneT Film កញ្ញា Sieklucka បានបន្ថែមទៀតថា “ដោយសារតែជំងឺ Covid-19 ពួកយើងបានសម្រេចចិត្តពន្យាពេលថតទៅឆ្នាំក្រោយវិញ យើងនឹងមិនអាចចេញទៅបរទេសដើម្បីថតវាបានទេ អ្នកត្រូវតែអត់ធ្មត់ហើយរង់ចាំ យើងមិនដឹងច្បាស់ថាយើងនឹងចាប់ផ្តើមនៅពេលណាទេ“ ។ ម្យ៉ាងវិញទៀយតារាសម្តែងស្រីឈ្មោះ Magdalena Lamparska ក៏កំពុងឡើងទំងន់ផងដែរដោយដារតែ Quarantine ។ ការធ្វើដំណើរទៅកាន់ប្រទេសមួយផ្សេងទៀតជាពិសេសទៅកាន់ប្រទេសអ៊ីតាលីនឹងមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់នាវិកប៉ូឡូញនាពេលបច្ចុប្បន្ននេះ […]

View Details