Loading...

JAILBREAK ប្រកាសចេញបញ្ចេញវគ្គបន្ទាប់

នៅចាំដែរទេ??? ឆ្នាំ 2017 ចុងខែមករា ផលិតកម្ម Kongchak Pictures រួមសហការណ៍ជាមួយ Westec Media នៅកម្ពុជា បានបញ្ចេញភាពយន្ដ Action ខ្មែរមួយគឺរឿង ‘Jailbreak: ការពារឧក្រិដ្ធជន’ ហើយក៏បានធ្វើឲ្យទស្សនិកជនដែលជាអ្នកមើល នាំគ្នាពុះកញ្រ្ជោលទៅមើលពេញៗរោងកុន និងសរសើរមិនដាច់ពីមាត់ថាល្អមើលទាំងការសម្ដែងនិងសាច់រឿង។ មិនត្រឹមតែប៉ុណ្ណោះទេ ភាពយន្តមួយនេះដណ្ដើមបានពានរង្វាន់មួយពីព្រឹត្តិការណ៍ Fantasia Film Festival ឆ្នាំ 2017 របស់កាណាដា ជាប្រភេទរឿង Action ល្អបំផុតប្រចាំឆ្នាំទៀតផង។ លើសពីនេះទៅទៀតខ្សែរភាពយន្តដែលអមមកជាមួយគុនល្បុក្កតោខ្មែរនេះបានបញ្ចូលឲ្យទស្សនាក្នុង Netflix កាលពីឆ្នាំខែឧសភា 2018 ទៀតផង ។ ឥឡូវនេះមានរបាយការណ៍ចេញពីព័ត៌មានក្រៅស្រុកមួយគឺ The Hollywood Reporter បានចុះផ្សាយពីគម្រោងបញ្ជេញវគ្គបន្ទាប់របស់ភាពយន្ត Jailbreak: ការពារឧក្រិដ្ធជន ដែលមានចំណងជើងថា Jailbreak: Round 2 ។ អ្វីដែលសំខាន់ជាងនេះទៅទៀត បើអ្នកកុននិយមទាំងអស់គ្នា ធ្លាប់បានទស្សនា John Wick: Chapter 3 […]

View Details

​ជម្ងឺបាក់ទឹកចិត្ត បានឆក់យកជីវិតតារាសម្តែងរឿងភាគ «ជីវិត​ស្ត្រី​មេផ្ទះ» ម្នាក់ទៀតហើយ

ពិតជាមិនគួរឲ្យជឿថាតារាភាពយន្តប៉ូលីវូដរបស់ឥណ្ឌា ឈ្មោះលោក Sushant Singh Rajput ដែល​អ្នកទាំងអស់គ្នាស្គាល់គាត់​តាម​រយៈ​ភាពយន្ត​ភាគ​ «ជីវិត​ស្ត្រី​មេផ្ទះ/Pavitra Rishta» ដ៏វែង​អន្លាយរហូតដល់ទៅ​ 1424 ភាគ ដែលសម្ដែងជាតួអង្គ Manav Deshmukh ត្រូវ​បាន​គេប្រទះ​ឃើញដេកស្លាប់ដោយការចងក​សម្លាប់​ខ្លួនឯងនៅផ្ទះរបស់គាត់នៃទីក្រុងម៉ុមបៃ កាលពី​ ថ្ងៃទី14 ខែមិថុនា ថ្មីៗនេះ។ តារាសម្តែង​វ័យ 34 ឆ្នាំ ​រូបនេះបានសម្រេចចិត្តធ្វើអត្តឃាតដោយសារតែជំងឺ​បាក់ទឹកចិត្ត (Depression) ។​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកការស្លាប់របស់លោក Sushant Singh Rajput បាន​ធ្វើឲ្យមានការសោកសៅ​យ៉ាង​ខ្លាំងក្នុងប្រទេសឥណ្ឌា។ លើសពីនេះទៅទៀតមាន សិល្បករ និងបុគ្គល​ល្បីៗជាច្រើន ​បានបង្ហោះ​សារចូល​រួមរំលែក​ទុក្ខនៅ​លើបណ្តាញ​សង្គមអុីនធើណេត សូម្បីតែនាយក​រដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi ក៏បានបង្ហោះ​សារចូល​រួមរំលែក​ទុក្ខផងដែរ ។

View Details

តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

មានរបាយការណ៍ជាច្រើនកំពុងតែផ្ទុះឡើងជុំវិញតារាសម្តែង Quicksilver (ចក្រវាឡ X-Men) លោក Evan Peters កំពុងតែមានតួនាទីមួយនៅក្នុងរឿងភាគ WandaVision ដែលនឹងមកដល់ក្នុង Diney + នាពេលឆាប់ៗខាងមុខនេះ ។ មតិមួយចំនួនថាលោកនឹងមកលេងជា Quicksilver តែម្ដង ប៉ុន្តែមតិច្រើនទៀតថាលោកនឹងមិនមែនមកលេងជា Quicksilver ទេព្រោះនៅទីនេះជាចក្រវាឡ MCU។ ដោយឡែក Quicksilver (ធ្លាប់បានសម្ដែងដោយ Aaron Taylor-Johnson) របស់ MCU ដែលយើងបានឃើញជាបងប្អូនរបស់ Wanda Maximoff កាលពី Avengers: Age of Ultron បានស្លាប់បាត់ហើយ។ ដូចនេះបើមកលេងជា Quicksilver ក្នុង MCU នេះ ដូចជាមិនសមហេតុផលឡើយ។ បើជា Quicksilver មែនមានន័យថាចក្រវាឡ MCU កំពុងតែចងចំណងជាមួយចក្រវាឡ X-Men ក៍ថាបានដែរ។ តែមិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ពី Marvel និង Disney ថាលោក […]

View Details

Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ

បន្ទាប់ពីវគ្គដំបូង Spider-Man: Into the Spider-Verse ជោគជ័យយ៉ាងខ្លាំង និងមានការស្រឡាញ់ពេញចិត្តពីទស្សនិកជនថាល្អមើល មិនតែប៉ុណ្ណោះមានចម្រៀង Soundtracks ពិរោះៗទៀត ហើយអ្វីដែលសំខាន់គឺស្ទីលគំនូរជីវចលតែម្ដង ផលិតឡើងដូចទៅនឹងស្ទីលគំនូរនៅក្នុងសៀវភៅ Comic រហូតធ្វើឲ្យរឿងនេះឈ្នះពានអូស្ការ Academy Award for Best Animated Feature Film កាលពីឆ្នាំ 2019 ទៀតផង។ មិនយូរប៉ុន្មានភាគីទាំង 2 (Sony និង Marvel) បានប្រកាសថាគ្រោងនឹងផលិតវគ្គបន្ត។ Miles Morales (Shameik Moore), Peter Parker (Jake Johnson) and Spider-Gwen (Hailee Steinfeld) in Columbia Pictures and Sony Pictures Animations’ SPIDER-MAN: INTO THE SPIDER-VERSE. ស្រាប់តែប៉ុន្មានម៉ោងមុននេះ អ្នកដឹកនាំខាង […]

View Details

រឿងពិតនៃភាពយន្ត​ TENET ដែលអ្នកអាចមិនទាន់ដឹង​ ឬមិនចាប់ភ្លឹក

សម្រាប់ភាពយន្ត ជាធម្មតាទស្សនិកជនគឺដឹងតែមើលតែម្យ៉ាង ហើយពេលខ្លះក៏មិនបានដឹងឡើយថានូវពីខាងក្រោយភាពយន្តមួយមានរឿងអ្វីកើតឡើងខ្លះ ហើយឥឡូវនេះ យើងនឹងនាំអ្នកទាំងអស់គ្នាមកដឹងការពិតខ្លះៗរបស់ភាពយន្តដែលត្រៀមបញ្ចេញនាពេលខាងមុខនេះគឺរឿង TENET ដូចដែលបានសង្ខេបក្នុងរូបនីមួយៗខាងក្រោមនេះ៖ តារាសម្តែង ៣ រូបដែលសម្តែងរឿង Tenetសុទ្ធតែធ្លាប់សម្តែងរឿង Harry Potter (Robert Pattinson, Clémence Poésy និង Kenneth Branagh) ។ Robert Pattinson ដឹងថាខ្លួនឯងជា The Batman នៅពេលដែលថតភាពយន្ត TENET ថ្ងៃដំបូង។ Christopher Nolan ថតបំផ្ទុះយន្តហោះ Boeing 747 ពិតៗពីព្រោះវាមានប្រសិទ្ធភាពជាង CGI។ TENET ជាភាពយន្តដំបូងរបស់តារាសម្ដែងស្រីជនជាតិឥណ្ឌាឈ្មោះ Dimple Kapadia ដែលឈានជើងចូល​ Hollywood។ Michael Caine ធ្លាប់ថតភាពយន្តចំនួន ៨ ហើយ ជាមួយអ្នកដឹកនាំរឿង Christopher Nolan បូករួមទាំង TENET ផងដែរ។ Warner Bros. […]

View Details

រំឭកភាពយន្តគំនូរជីវចលកាលដ៏ជក់ចិត្ត ពីកុមារភាព នៅលើប៉ុស្តិ៍ «ទទក»

គ្រាន់តែឃើញភាពយន្តគំនូរជីវចលទាំងអស់នេះហើយគឺនឹកឃើញដល់ពេលវេលានៃកុមារភាពតែម្ដង មើលរហូតដាច់បាយដាច់ទឹក។ ប្រសិនបើចង់ដឹងប្រវត្តិបន្តិចបន្តួចរបស់គំនូរជីវចលកាលពីកុមារភាពរបស់អ្នកទាំងអស់គ្នាអាចមើលខាងក្រោមបាន៖ 1. The Little Witches (ក្មេងតូចត្រកូលធ្មប់) ជាគំនូរចីវចលរបស់ប្រទេស បារាំង និងអេស្ប៉ាញ ដែលនិយាយពីទីក្រុងនៅថ្ងៃអនាគតមួយដែលមានឈ្មោះថា City Base ដោយប្រឈមមុខនិងការគំរាមកំហែងរបស់ Megalomaniac Wolti ។ តុក្កតានេះមានសរុប 25 ភាគ ត្រូវបានបង្កើតដោយប៉ុស្តិ៍ទូរទស្សន៍មួយនៅអេស្ប៊ាញ។ ចាក់ផ្សាយដំបូងមាន 2 ភាសាគឺ ភាសាអង់គ្លេស និងភាសាអេស្ប៉ាញ។ 2. Enigma (វីរៈនារីអេនីម៉ា) វីរៈនារីអេនីម៉ាជាតុក្កតារបស់ប្រទេសបារាំងនិយាយពីក្មេងស្រីអាយុ 13 ឆ្នាំម្នាក់ចេះហោះហើរជាមួយនឹងឈុតសម្លៀកបំពាក់បែបចារនារី។ តុក្កតានេះមាន 2 រដូវកាល សរុបទាំងអស់ 52 ភាគ (26 ភាគ ក្នុងមួយរដូវកាល) ដែលក្នុងមួយភាគ មានប្រហែល 26 នាទីបើគិតជាមធ្យម ។ បង្កើតឡើងដោយលោក Eunice Alvarado Ellis ផលិតដោយ Vintage Production និងមានការចូលរួមផលិតពីប៉ុស្ដិ៍ទូរទស្សន៍បារាំង […]

View Details