Loading...

បង្វិលពេល ទៅផឹកកាហ្វេ លេងអុក សម័យសង្គមរាស្ត្រនិយមនៅ «ហាងកាហ្វេ ១៩៦៧»

ហាងកាហ្វេ ១៩៦៧ ជាតៀមកាហ្វេតូចច្រឡឹងមួយដែលដើមកំណើតត្រឹមជាកាហ្វេតាមរទេះ មានការគាំទ្រតិតក់ៗ រហូតបានបង្កើតជាហាងមួយ ស្ថិតនៅម្តុំផ្សារឌុយម៉ិច ដែលមានដាក់តាំងរបស់របរចាស់ៗហើយ និងផ្តល់នូវបទពិសោធន៍នៃការទទួលទានកាហ្វេ ជាមួយបរិយាកាសបែបសម័យសង្គមរាស្រ្តនិយម នាទសវត្សរ៍ទី៦០។ ហាងកាហ្វេ ១៩៦៧ ជាហាងតូចមែន តែខ្លឹម ព្រោះថាបើសិនជាក្រឡែកទៅមើលការតុបតែង លំអរហាងវិញគឺដូចសល់ពីសង្គមតែម្តង ជាមួយហ្នឹងវត្ថុបុរាណផ្សេងៗ មានជាអាទិ៍៖ ទូរស័ព្ទបង្វិលលេខ ទូរទស្សន៍ចាស់ សខ្មៅ ដែលគេនិយមប្រើកាលពីជំនាន់ទស្សវត្សរ៍ទី៦០ ដែលធ្វើឲ្យអតិថិជនប្លែកភ្នែកតែម្តង។ លើសពីហ្នឹងទៅទៀតសូម្បី តែឥដ្ឋការ៉ូក៏គេបានរក្សាឥដ្ឋពីសង្គមដើមមកដែរ ដោយម្ចាស់ហាងពុំបានប្តូរថ្មីនោះទេ។ ហើយលើសពីនេះទៀត ហាងកាហ្វេមួយនេះ ក៏មានក្តារអុកផងដែរ ដែលជាល្បែងប្រើប្រាជ្ញាមួយដ៏ពេញនិយមតាំងតែពីជំនាន់មុន មកដល់បច្ចុប្បន្ន។ យ៉ាងណាវិញ នៅហាងកាហ្វេ ១៩៦៧ មិនមែនមានតែកាហ្វេមួយមុខទេ នៅទីនោះក៏មាននំប៉័ងប៉ាតេដ៏ឈ្ងុយឆ្ងាញ់ ស្រួយខ្ញោកតែម្តង។ ដូចនេះបើមានឱកាសបានធ្វើដំណើរកាត់ ម្តុំផ្សារឌុយម៉ិច កុំភ្លេចឈាង ទទួលទានកាហ្វេ ញ៉ាំនំប៉័ងប៉ាត់តេ ហើយស្តាប់បទពីសម័យដើម ជាមួយនិងបរិយាកាសនៅក្នុងទសវត្សរ៍ ៦០ ណា៎! ទស្សនាវីដេអូខាងក្រោម The post បង្វិលពេល ទៅផឹកកាហ្វេ លេងអុក សម័យសង្គមរាស្ត្រនិយមនៅ «ហាងកាហ្វេ ១៩៦៧» […]

View Details

ផឹកកាហ្វេបណ្តើរ ផ្តុំមនុស្សយន្ត Gundam បណ្តើរ UrHobby House

ផឹកកាហ្វេបណ្តើរ ផ្តុំមនុស្សយន្ត Gundam បណ្តើរ នៅ UrHobby House ប្លែកអត់? សម័យកាលកាន់តែដើរទៅមុខការអភិវឌ្ឍកាន់តែរីកចម្រើន កន្លែងញ៉ាំ និងផ្សារទំនើបបានបើករីកដុះដាលដូចផ្សិត ចំណែកឯ ហាងកាហ្វេវិញគឺឈរនៅលំដាប់ទីមួយតែម្តង ហើយហាងកាហ្វេដែលបើកមកមាន concept ប្លែកៗ គឺជា trend មួយដែលកំពុងតែពេញនិយមនៅកម្ពុជាយើង ដែលអាចទាក់ទាញអតិថិជនមកញ៉ាំកាហ្វេ និងអាហារហើយក្លែមជាមួយបរិយាកាស ជាមួយនិងអ្វីដែលហាងនោះអាចផ្តល់ឲ្យលើសពីបទពិសោធន៍នៃការទទួលទាន។ និយាយដល់រឿងនេះ យើងសូមណែនាំកាហ្វេប្លែកមួយ នៅឯម្តុំផ្លូវ ២០០២ ដែលទើបនឹងបើកថ្មី មានឈ្មោះថា «UrHobby House»។ មិនត្រឹមតែផ្តល់នូវជម្រើសកាហ្វេ និងអាហារសម្រន់ផ្សេងៗចម្រុះមុខទេ អាចថា UrHobby House ជាហាងកាហ្វេដ៏ចម្លែកមួយ ដែលតាំងពាសពេញហាង ទៅដោយរូបផ្គុំមនុស្សយន្ត Gundam និងមានរបស់លេងជាច្រើនទៀត សម្រាប់អ្នកដែលចូលចិត្តប្រមូល និងទិញមកតាំងក្នុងបន្ទប់ជាដើម។ លើសពីរូបផ្គុំ Gandam ក៏ឃើញមាន figure ផ្សេងៗទៀត Marvel Transformer និងរូបតាំងល្បីៗផ្សេងៗពី Manga របស់ជប៉ុនក៏មានដាក់តាំងផងដែរ។ UrHobby House មានសភាពធំទូលាយ […]

View Details

Chadwick Boseman ដែលសម្តែងជាតួ Black Panther បានទទួលមរណភាព

កាលពីមួយរយៈមុនយើងបានឃើញលោក ច ក្នុងសភាពរូបរាងស្គមស្គាំងខ្លាំង ប៉ុន្តែយើងមិនដឹងថាដោយសារអ្វីឡើយ ហើយអ្នកគាំទ្រមានការព្រួយបារម្ភថាគាត់អាចនឹងបាត់បង់ដំណែងជា Black Panther ។ យ៉ាងណាមិញឥឡូវនេះយើងលេងបានឃើញគាត់នៅក្នុងដំណែងជា Black Panther តទៅទៀតហើយ ដោយសារតែគាត់បានទទួលមរណភាពថ្ងៃសៅរ៍ ទី29 ខែសីហា ឆ្នាំ2020នេះ ក្នុងអាយុ 43ឆ្នាំ ដោយជំងឺមហារីកពោះវៀនធំ ដោយគាត់បានកើតជំងឺនេះអស់រយៈពេល 4ឆ្នាំមកហើយ។ HOLLYWOOD, CA – APRIL 09: Actor Chadwick Boseman attends the premiere of Warner Bros. Pictures’ And Legendary Pictures’ ’42’ at TCL Chinese Theatre on April 9, 2013 in Hollywood, California. (Photo by Imeh Akpanudosen/Getty […]

View Details

«ព្រះធាតុទឹកឆា» កេរអង្គរកំបាំងក្នុងព្រឹក្សាខេត្តកំពង់ចាម

«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក បូជនីយដ្ឋាន «ព្រះធាតុទឹកឆា» មកបង្ហាញ។ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដល់ផ្លូវបំបែកស្គន់ គេត្រូវបន្តដំណើរទៅ តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម នៅពេលទៅដល់ផ្សារព្រៃទទឹង ត្រូវផ្លូវបំបែកបត់ខាងឆ្វេង ដៃនោះ គេត្រូវបន្តដំណើរតាមផ្លូវក្រាលកៅស៊ូរហូតដល់ស្ពានតាស្នឹងក្នុងចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ រួចបត់ស្តាំដៃតាមបណ្តោយ ប្រឡាយទឹកមួយដែលមានប្រភពពីទឹកឆាក្នុងចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទៀត នោះអ្នកនឹងទៅដល់ «ប្រាសាទព្រះធាតុទឹកឆា» ។ បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ […]

View Details

សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

ឆ្នាំ 2020 ប្រៀបបានជាឆ្នាំមួយដែលភាពយន្តធំៗជាច្រើនពន្យាពេលថត និងបញ្ចាំង មិនចេះចប់ មិនចេះហើយ ។ បើនិយាយពីរឿងរបស់ Marvel ឆ្នាំនេះវិញ រឿងសូម្បីតែមួយក៏មិនទាន់បានបញ្ចាំងដែរ ប៉ុន្តែទន្ទឹមនឹងនោះ ព័ត៌មានជាច្រើនដែលទាក់ទងនឹងភាពយន្តក៏នៅតែមានជារឿយៗបន្តបន្ទាប់ ។ ខណៈពេលនេះដែរ មានការលេចឮថា Ms. Marvel / Kamala Khan នឹងមានវត្តមាននៅក្នុងរឿង Captain Marvel 2 ដែលហាក់ដូចជាពញ៉ាក់អារម្មណ៍ទស្សនិកជន ថាអាចមានសមាជិក Avengers ថ្មីខ្លះទៀតបង្ហាញខ្លួនផងដែរ។ អាចនិយាយបានថា Captain Marvel 2 ទំនងបែបផែនជា “mini Avengers film” ដូចតែរឿង Captain America: Cilvil War អ៊ីចឹងដែរ ។ រឿង Captain America: Civil War ធ្លាប់ជារឿងដែលបង្ហាញពី Superhero ថ្មីដូចជា៖ Spider-Man និង Black […]

View Details

Chris Evans និង Ryan Gosling រួមគ្នាសម្តែងក្នុងភាពយន្តដើមទុន 200 លានដុល្លារ របស់ Netflix ដឹកនាំដោយ Russo Brothers

ដោយសារតែការរាតត្បាតនៃជម្ងឺកូវីត-19 មួយរយៈក្រោយនេះ ក្រុមហ៊ុន Netflix ទទួលបានអ្នកប្រើគម្រោងរបស់ខ្លួន រហូតដល់ជាង ជិត 20 លាន នាក់។ បន្ថែមទៀតក្នុងពេលនេះដែរ គេកំពុងមានគម្រោងលើខ្សែភាពយន្តបែបបាញ់បោះ Action មួយមានចំណងជើងថា “The Gray Man” ដែលនឹងមាន Ryan Gosling និង Chris Evans ជាតួសម្ដែងហើយ Russo Brothers ជាអ្នកដឹកនាំរឿងទាំងមូល ព្រមទាំងចូលរួមសរសេរស្រ្គីបដោយ Christopher Markus Stephen McFeely ដែលគាត់ទាំង 2 នាក់ក៏ជាអ្នកសរសេរស្រ្គីបក្នុងរឿង Avengers: Infinity war Avengers: Endgame និង Captain America ទាំង 2 វគ្គចុងក្រោយ ។ ក៏លេចឮមកថារឿងនេះគេនឹងប្រើទុនក្នុងការផលិតលើសពី 200 លានដុល្លារអាមេរិក ហើយនឹងក្លាយជាភាពយន្ត Netflix ដំបូងដែលចំណាយទុនច្រើនជាងគេ ដែលគេបានរំពឹងថារឿងនេះអាចនឹងឈានដល់កម្រិត James […]

View Details