45 Days of Khmer Type ឬ ៤៥ថ្ងៃនៃអក្សរខ្មែរគឺជាគម្រោងមួយក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវការរចនាអក្សរខ្មែរ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូចជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans…
ដំណឹងល្អ សម្រាប់អ្នកដែលជា Blogger ដែលនិយមចូលចិត្តសរសេរអត្ថបទទាក់ទងពីដំណើរកម្សាន្ត និងនិយមចូលចិត្តការថតរូប ដោយពេលនេះ Travel Bloggers ដែលមានការចូលរួមពី Unseentra សហការជាមួយ Something by Evan និង Avytravel រួបរួមគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Blogger Bootcamp”។ កម្មវិធីនេះគឺធ្វើឡើងសម្រាប់ចែករំលែកបទពិសោធន៍…
តើអ្នកជាហ្វេនកំពូលខ្សែភាពយន្តប្រចាំឆ្នាំ Avengers: Endgame មែនទេ? អ្នកទាំងអស់គ្នាមុខជារង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសម្រាប់ខ្សែភាពយន្តដែលត្រៀមនឹងចាក់បញ្ចាំងមួយនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ដឹងខ្លាំងពីសាច់រឿងបន្តនៃមហាសង្គ្រាម រវាងក្រុម Superhero Avengers ជាមួយនឹងកំពូល Super villain Thanos។ យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Avengers ដោយ Grab ក្រុមហ៊ុនកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទបានរួមសហការជាមួយក្រុមហ៊ុន Marvel ស្ទូឌីយោ…
បានស្គាល់រសជាតិឆឺតឆឺតនៅបុណ្យភូមិហើយឬនៅ? រាំក៏រាំ លេងល្បែងប្រជាប្រិយក៏មានយ៉ាងសំបូរបែប ម្ហូបចំណីក៏មិនខ្វះ មើលរបាំប្រជាប្រិយប្លែកៗពេលថ្ងៃ ហើយពេលយប់មើលអង្គុយលើកន្ទេលមើលល្ខោនទៀត ជឿឬអត់ថាអារម្មណ៍បែបហ្នឹងមួយឆ្នាំមានតែម្តងទេ តោះៗមកមើលវីដេអូស្តីអំពីទិដ្ឋភាពខ្លះៗពីបុណ្យភូមិឆ្នាំកុរនេះទាំងអស់គ្នា
ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ នាដើមខែមេសា បង្កើតឡើងដោយកម្លាំងយុវជន ក្នុងគោលបំណងនៃការអបអរសាទរ និងគាស់រម្លើងយកមកវិញនូវទំនៀមទម្លាប់ប្រពៃណីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងនេះក៏ជាកម្មវិធីមួយដែលលើកស្ទួយនូវទម្រង់សិល្បៈបុរាណ របស់ខ្មែរ ដោយបង្ហាញជូនជាសាធារណៈទំាងតូច ទាំងធំ ទាំងទម្រង់ប្រជាប្រិយ ទាំងទម្រង់អរូបិយ។ ជាក់ស្តែងនារាត្រីទីមួយនៃកម្មវិធីបុណ្យភូមិ កម្មវិធីបានពាំនាំយកមកនូវទម្រង់សិល្បៈអរូបីយរបស់កម្ពុជាមួយដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺល្ខោនស្រមោលស្បែកធំ ត្រង់ឈុត សរនាគកប្បាស ដែលសម្តែងជូនដោយ សមាគមសិល្បៈសុវណ្ណភូមិ អមជាមួយការបើកការសម្តែងជាមួយការប្រគុំស្គរជ័យយ៉ាង រំពង រួមជាមួយឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតពីរោះយ៉ាងគ្រលួច។ ការសម្តែងល្ខោននាលើកនេះគឺត្រូវបានយកទម្រង់ដើមសម្តែងដោយមានការដុតត្រឡោកដូង បង្កើតជាភ្លក់ភ្លើងស្រស់ ដើម្បីបំភ្លឺជះលើស្បែកបានជាសម្រោល។ សម្លេងហ៊ោ និងស្នូរទះដៃបាននាំឲ្យសិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយ និងសម្តែងបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យទិដ្ឋភាពនៃការសម្តែងទាំងមូល មានសភាពរស់រវើក និងពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសង្ឃឹមចំពោះទម្រង់សិល្បៈបុរាណមួយនេះ។ តើអ្នកធ្លាប់បានទស្សនាល្ខោនស្រមោលស្បែកធំ ដែលសម្តែងជាមួយការប្រគុំស្គរជ័យ និងប្រើភ្លក់ភ្លើងស្រស់បែបនេះទេ?
ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាជាជនជាតិខ្មែរឬបរទេសនោះឡើយ ព្រោះតែការផ្តល់ជូនយ៉ាងសម្បូរបែបដែលរួមមានទាំងនំ ម្ហូបអាហារ កាហ្វេឈ្ងុយឆ្ងាញ់ និងការទទួលស្វាគមន៍ប្រកបដោយស្នាមញញឹមពីបុគ្គលិកបម្រើសេវាកម្ម។ អ្នកនឹងប្លែកភ្នែក និងអារម្មណ៍គ្រប់ពេលដែលបានឈានជើងដើរចូលក្នុងហាង ប្រោនកាហ្វេ ព្រោះតែការរចនាម៉ូដស្អាតៗប្លែកៗ ដែលបញ្ជាក់អត្តសញ្ញាណពីភាពខុសប្លែកពីហាងកាហ្វេដទៃ។ ដោយទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ថ្ងៃនេះ ប្រោនសាខាទី២០ ដែលមានឈ្មោះថា Brown Midtown ដែលមាន ទីតាំងនៅក្នុង…