នំប៉ែនចុក ក្រោយមកត្រូវបានកម្លាយហៅថាជា នំបញ្ចុក ត្រូវបានស្គាល់ថាជានំមួយប្រភេទដែលពេញនិយមរបស់ជនជាតិខ្មែរ។ ដោយនំមួយនេះ ត្រូវបានទទួលទានជាមួយទឹកសម្លរ ទើបនៅតាមភូមិស្រុកខ្លះបានច្នៃទឹកសម្លរ ទៅតាមរសជាតិដែលខ្លួនចង់ និងចូលចិត្ត។ ទឹកសម្លរទាំងនោះ ខ្លះមានជាសម្លរប្រហើរ ខ្លះក៏ជាការី ឯខ្លះក៏ជាទឹកស៊ុប តែមកដល់សៀមរាបវិញ មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង…
បើអ្នកកំពុងស្វែងរកកន្លែងហូបអាហារ ដែលមានទាំងសាច់អាំង និងម្ហូបកូរ៉េ ទីនេះនឹងក្លាយជាកន្លែងដែលអ្នកប្រាថ្នា ព្រោះថា Seorae ជាភោជនីយដ្ឋាន “សាច់អាំងកូរ៉េ” ជាមួយរសជាតិឆ្ងាញ់អស់ទាស់ ជាមួយគ្រឿងផ្សំល្អៗ និងទឹកជ្រលក់ដ៏មានឱជារស។ សម្រាប់មុខម្ហូបដែល Eatery ចង់ណែនាំឲ្យទៅភ្លក់ពេលនេះ គឺមានដូចជា ឈុត Ban Chan (បាន់ចាន់) ដែលមានម្ហូបក្លែមទ្រាប់ពោះលើសពីប្រាំមុខ…
ជាមួយប្រោន ប្រហែលជាមិនខកបំណងទេចំពោះបរិយាកាសថ្មីៗ ប្លែកៗ រាល់ពេលប្រេនហាងកាហ្វេរបស់កម្ពុជាមួយនេះបើកសាខាថ្មីម្តងៗ។ ចុងឆ្នាំនេះជាកាដូចុងក្រោយពីប្រោន សម្រាប់អតិថិជនដែលនិយមទទួលកាហ្វេ ភេសជ្ជៈផ្សេងៗ ចំណីអាហារ និងនំ ប្រោនបានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដែលជាសាខាចំបង (Roastery – Flagship Store) Brown Roastery Pasteur ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវប៉ាស្ទ័រ ក្រោយវត្តលង្ការ…
ចាប់ផ្តើមតាំងពីឆ្នាំ2011 ហាងកាហ្វេនេះ ត្រូវបានគេច្នៃឡើងពីសំណង់អគារឃ្លាំងស្តុកអំបិលចាស់មួយ ដោយជួសជុល និងតុបតែងបន្ថែម ឲ្យមានលក្ខណៈសិល្បៈចម្រុះ ប្រសិនបើបានចូលទៅដល់ខាងក្នុង អ្នកនឹងឃើញ រូបភាព ស្លាកយីហោ ម៉ូតូស៊េរីពីមុន ចាស់ៗបែប Retro ដែលម្ចាស់ហាងបានយកមកព្យួរ និងតាំងនៅក្នុងហាង ក្នុងនោះក៏មានរូបខ្មុកនៃតួអង្គល្ខោនបុរាណខ្មែរផងដែរ។ ក្នុងហាងផ្តល់អារម្មណ៍ម្យ៉ាង តែប្រិសនបើអ្នកអង្គុយនៅខាងក្រៅអ្នកនឹងទទួលបានអារម្មណ៍មួយផ្សេងទៀត ជាមួយតុកៅអីឈើ បែបចាស់ៗ…
បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ…
មកដល់សៀមរាប ពេលណាក៏ដូចពេលណា មនុស្សម្នារតែងតែសង្វាត ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗមិនថាជិតឬឆ្ងាយ ហើយពេលត្រឡប់ចូលក្រុងវិញតែងតែមានអារម្មណ៍នឿយហត់ ហើយមានអារម្មណ៍ក្តៅ ស្រេកទឹក ដែលមិនបាច់គិតអ្វីច្រើនទេ ម្នាក់ៗប្រាកដជាតម្រង់ទៅរកហាងកាហ្វេ ដើម្បីទទួលទានភេសជ្ជៈ ដ៏ដូចជាចំណីអាហារខ្លះៗ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញបន្ទាប់ពីដើរលេងពេញមួយថ្ងៃរួច។ ពេលនេះ Eatery ពី Kampucheers សូមណែនាំហាងកាហ្វេមួយ ដែលទើបនឹងបើកសម្ពោធថ្មីៗនេះ នៅមិនឆ្ងាយពីស្ទឹងសៀមរាបប៉ុន្មានទេ គឺចំទីប្រជុំជនតែម្តង លើបណ្តោយ ផ្លូវលេខ២៧ ចាក់ទៅស្ទឹងសៀមរាប អ្នកនឹងឃើញហាងកាហ្វេមួយដែលលើកស្លាកថា “Siem Reap – Dialogue by the Coffee Mouy” ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។ សម្រាប់អ្នកដែលនិយមថតរូប គឺពិតជារកអុសប្រទះឈើងាប់ហើយ គ្រប់ជ្រុង គឺ Instagramable តែម្តង។ និយាយពីកាហ្វេវិញគឺរឹតតែពិសេស ព្រោះបុគ្គលិកនៅហាងកាហ្វេនេះផ្ចិតផ្ចង់ណាស់អំពីរសជាតិ ហើយគាត់ក៏ជាជើងឯកឆុងកាហ្វេ Champion of Cambodia Barista កាលពីឆ្នាំ២០១៨ផងដែរ។ លើសពីនេះ Dialogue ក៏មានរសជាតិកាហ្វេប្រចាំហាង គឺលេងសុទ្ធតែ Cambodiano /…