រឿងញ៊ាំរឿងធំ

ក្តៅៗហុយៗ ស៊ុប​សាប៊ុសាប៊ុ និងស៊ុគិយ៉ាគិ នៅ Mo-Mo-Paradise

ពេលដែលជួបជុំបងប្អូនគ្រួសារ មិត្តភក្តិ និងក្រុមការងារ ពិតណាស់អ្នកទាំងអស់គ្នាតែងតែរកនឹកមុខម្ហូប ឬអាហារ ដ៏សមរម្យមួយសម្រាប់ការជួបជុំកាន់តែរីករាយនិងបំភ្លេចមិនបាន ដូច្នេះអាហារដែលសមស្របទៅនឹងការជួបជុំនិងជាជម្រើសទីមួយនោះគឺ “ស៊ុប”។ ហើយគ្រានេះ Eatery ពី Kampucheers សូមណែនាំនូវ ស៊ុបលំដាប់លេខ១​សាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ម៉ូម៉ូផារ៉ាដាយ (Mo-Mo-Paradise Cambodia) គឺជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន…

6 years ago

“ប៊ីប៊ីឃ្យូ” របស់ឆ្ងាញ់ទើបចេញថ្មីនៅហាងតែហ៊ីកា

ជារឿយៗអតិថិជនហ៊ីកាតែងតែទទូចសួររកភេសជ្ជៈថ្មីនៅហាងតែហ៊ីកា។ ឥឡូវនេះមានចម្លើយពីហ៊ីកាហើយ កាលពីថ្មីៗនេះហ៊ីកាដែលជាហាងតែដែលកំពុងពេញនិយមនៅទីក្រុងភ្នំពេញបានចេញស្រឡាយភេសជ្ជៈថ្មីឈ្មោះ “ហ៊ីកាប៊ីប៊ីឃ្យូ”។ ឈ្មោះបែបនេះពិតជាធ្វើឲ្យអតិថិជនឆ្ងល់ហើយថា ភេសជ្ជៈប្រភេទជាតែ ហេតុអ្វីបានជាមានឈ្មោះជាប្រភេទអាហារបែបអាំងទៅវិញ? គឺឈ្មោះភេសជ្ជៈថ្មីនេះកើតចេញពីរសជាតិដែលបានបង្កើតឡើងដោយរូបមន្តអាថ៌កំបាំងពិសេសពីហ៊ីកា បែបផែនជា BBQ ប្លែកខុសពីភេសជ្ជៈដទៃ។ លើសពីរសជាតិប្លែក សម្រាប់ “ហ៊ីកាប៊ីប៊ីឃ្យូ” ក៏ត្រូវបានចេញជាមួយនឹងសំបកកំប៉ុងដែលរចនាថ្មី ប្លែក នឹងទាន់សម័យ ប្រភេទជាក្រដាស។ Heekcaa BBQ Series មាន 4 kamជម្រើសសម្រាប់អ្នកជ្រើសរើស៖1. BBQ Jasmine Milk Tea2. BBQ Black Milk…

6 years ago

ប្រោនកាហ្វេ#២១ សាខាដំបូងនៅលើកោះបានបើកជាផ្លូវការហើយ

បើកលើកពាក្យកោះមកនិយាយ អ្នកប្រហែលជាស្រម៉ៃថាថាប្រោនបានបើកដល់ដែនដីកោះរុង ឬកោះរុងសន្លឹមនាខេត្តព្រះសីហនុហើយ តែសម្រាប់សាខាទី២១របស់ហាងកាហ្វេក្នុងស្រុកមួយឈានមុខគេមួយនេះ បានបើកទា្វរសម្ពោធជាផ្លូវការនៅក្នុងអគារ DTT (Diamond Twin Tower) ជាន់ផ្ទាល់ដី ក្នុងបរិវេណកោះពេជ្រ ជាប់នឹងស្ពានហង្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។ បើនិយាយពីការរចនាម៉ូដហាង ប្រោនមិនដែលធ្វើឲ្យអតិថិជនស្រងាកចិត្តទេ គឺតែងតែរំលេចចេញជាម៉ូដប្លែកៗខុសពីគ្នាតែនៅតែរក្សាអត្តសញ្ញាណរបស់ហាងកាហ្វេខ្លួន។ លើកនេះប្រោនបានរំលេចម៉ូដជញ្ជាំងឈើដែលមានច្រើនស្រទាប់ ហើយក៏មានធ្នើសម្រាប់ដាក់ដឹងដបទឹក (Reusable) ម៉ាស៊ីនកិនកាហ្វេ និងគ្រាប់កាហ្វេកញ្ចប់ ភ្ជាប់ជាមួយ។ លើសពីនេះអ្វីដែលពិសេសសម្រាប់ហាងមួយនេះ ប្រសិនបើអ្នកមើលទៅខាងលើអ្នកនឹងឃើញបំពង់ដែក រាងដូចជាបំពង់ៗ សម្រុងចុះមកដូចជាវាំងនន តែធាតុពិតប្រសិនបើអ្នកមើល ឬថតពីក្រោមបាញ់ទៅលើអ្នកនឹងឃើញរូបរាងជាស្លឹកនៃដើមកាហ្វេពីរសន្លឹក មួយបែរទៅឆ្វេង មួយទៀតបែរទៅស្តាំយ៉ាងប្រណិត។ សម្រាប់សាខានេះក៏មានកន្លែងសម្រាប់អ្នកដែលចង់អង្គុយខាងក្រៅយកខ្យល់អាកាសផងដែរ។ ប្រោនសាខាទី២១ (Brown DTT) នេះបើកទ្វារបម្រើសេវាកម្មជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៩:០០យប់។ សម្រាប់ទីតាំងសូមចូលទៅកាន់តំណនេះ៖ https://goo.gl/maps/VRXLRZTn7pzo8xti9

6 years ago

BBQ/ប៊ឺហ្គឺ/Waffle Fries ឆ្ងាញ់លាក់ខ្លួននៅម្តុំទួលទំពូង

ដឹងទេថាទួលទំពូង ឥឡូវកំពុងបំលែងខ្លួនទៅជាតំបន់មួយដែលសំបូរទៅដោយ ហាងទំនិញ ហាងកាហ្វេ អាហារដ្ឋានផ្សេងៗ ដែលអ្នកអាចងាយស្រួលក្នុងការរកស្ទើរគ្រប់កំណាត់ផ្លូវ។ តែប្រសិនបើរកកន្លែងដែលមានអាហារបែប BBQ ប៊ីហ្គឺ និង Waffle Fries (ដំឡូងបារាំងបំពងបែបនំពុម្ព) ប្រហែលជាពិបាករកបន្តិចហើយ ព្រោះថាប្រហែលជាមានតែមួយកន្លែងទេ ដែល Eatery នឹងណែនាំពេលនេះ។ Carolina BBQ ស្ថិតនៅលើកំណាត់ផ្លូវលេខ 460 នៅឯទួលទំពូង គឺជាអាហារដ្ឋានមួយដែលបម្រើនូវមុខម្ហូបដែលមានរសជាតិប្លែកពីហាងទូទៅ ចម្រុះមុខ រាប់បញ្ចូលតាំងពីឆ្អឹងជំនីជ្រូកអាំងផ្សំគ្រឿងពិសេស ភ្លៅមាន់អាំងបែបBBQ ប៊ឺហ្គឺសាច់គោដែលនាំចូលពីអូស្រ្តាលីចម្អិនតាមបែបអាមេរិក នឹងអ្វីដែលពិសេសគឺប្រភេទដំឡូងបំពងបែបនំពុម្ពដែលប្លែកទាំងរូបរាង ទាំងរសជាតិ ព្រមជាមួយបរិយាកាសក្នុងហាងដ៏ល្អ ត្រជាក់ស្រួល ហើយសេវាកម្មទៀតក៏រហ័សទាន់ចិត្ត ពិតជាធ្វើឲ្យអ្នកជាប់ចិត្ត​ ជាប់មាត់តែម្តង។ ក្រៅពីនេះហាង Carolina BBQ ក៏មានបម្រើជូននៅភេសជ្ជៈផ្សេងៗ ក៏ដូចជាស្រាបៀរផងដែរ ដែលសក្តិសមសម្រាប់ការទទួលទានជាមួយអាហាររសជាតិបែប BBQ ជាមួយក្រុមគ្រួសារ និងការជួបជុំមិត្តភក្តិក្រោយម៉ោងការងារ ក៏ដូចជាក្នុងឱកាសពិសេសនានា។ ហាង Carolina BBQ បើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 11ព្រឹក រហូតដល់ម៉ោង 10យប់។ អញ្ចឹងបើនឹកឃើញឃ្លាន ​BBQ កុំភ្លេចទៅសាកនៅ Carolina BBQ ទាំងអស់គ្នា!…

6 years ago

នំបញ្ចុក ឈ្មោះដើមថា “នំប៉ែនចុក”?

នំបញ្ចុកជាអាហារមួយប្រភេទរបស់ខ្មែរ ដែលគេនិយមទទួលទានជាទូទៅ ជាពិសេសគឺនៅក្នុងពិធីបុណ្យទានផ្សេងៗ លក្ខណៈពិសេសគឺនំត្រូវទទួលទានជាមួយសម្លរប្រហើរ និងល្បើយដែលជាបន្លែចម្រុះដែលធ្វើឲ្យនំបញ្ចុកក្លាយជាអាហារដែលប្លែកខុសពីគេ ហើយអាហារប្រភេទនេះគឺមិនពិបាករកទេ ហើយតម្លៃក៏មិនជាថ្លៃដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តនំបញ្ចុក ចង់ដឹងថានំនេះមានប្រវត្តិបែបណា?នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម៉្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។  បន្ទាប់មកគេហៅកាត់ៗថា “នំបញ្ចុក” មិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ៗ ដូចជា៖នំប៉ែនចុក ក្លាយ “នំបញ្ចុក”ជើងក្រាន ក្លាយ “ចង្ក្រាន” ជាន់ដើរ ក្លាយ”ជណ្ដើរ” កាន់ជ្រែង ក្លាយ”កញ្ច្រែង”…

6 years ago

ប្លែកអារម្មណ៍មែនទែននឹង April Café ថ្ងៃជាតៀមកាហ្វេ យប់ជា ​Pub

មួយរយ:ចុងក្រោយនេះការជួបជុំរបស់យុវវ័យនៅតាមបណ្ដាហាងកាហ្វេ នានាមានការកើនឡើងគួរឱ្យកត់សម្គាល់។  ជាមួយគ្នាផងដែរនោះ មុខរបរបើកហាងបម្រើសេវាកម្មកាហ្វេក៏ឃើញថាមានការរីកលូតដូចផ្សិត ស្ទើររៀងរាល់ថ្ងៃ ដែលតម្រូវឱ្យហាងកាហ្វេទាំងនោះខិតខំ ស្វែងរកនូវគំនិតច្នៃប្រឌិតរៀងៗខ្លួន ដើម្បីទាក់ទាញ និងថែរក្សាអតិថិជនរបស់ខ្លួន។ កាលពីពេលថ្មីៗនេះដោយសារតែបានមើលឃើញពីតម្រូវការទាំងនេះ ទើបបានលើកទឹកចិត្តឱ្យ យុវជនមួយក្រុមសហការណ៍ ចូលហ៊ុនគ្នាបើកជាហាងកាហ្វេមួយមានឈ្មោះថា April Café ដែលមានលក្ខណ: ពិសេសច្នៃប្រឌិតរវាង ការរចនាបែបចាស់ៗ និង ភាពទាន់សម័យសម័យបញ្ចូលគ្នាដើម្បីបម្រើដល់អតិថិជនរបស់ខ្លួន។ April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti…

6 years ago