Loading...

Category: ដើរលើសពីលេង

Auto Added by WPeMatico

មីក្រហម MI KRAHOM

មីក្រហមសំរាប់ទាំងអស់គ្នា!« មីឆ្ងាញ់ មីសុខភាព មីសមរម្យ»

View Details

ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”

“ស្រះដំរីនៃមហេន្រ្ទបព៌ត” ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហេន្រ្ទបព៌ត គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ យើងមិនដែលគិតសោះថា ឡានហាយលែនឌ័រអាចនាំយើងមកដល់ទីនេះឡើយ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ ហើយដោយត្រង់ទៅ ចង់ចុះជិះម៉ូតូបន្តផ្លូវម្ដងៗ ។ ឡានបាននាំយើងទៅដល់ត្រឹមតែពើងប្រជៀវទេ ។ ហេតុនេះ យើងត្រូវស្រូតរូតម្នីម្នាបន្តឡើងភ្នំជាង ៨០០ ម. ទៀត ទើបយើងបានទៅដល់ស្ថានស្រះដំរីនេះ ។ ទីនេះស្រស់ស្អាតហួសពីការស្មាន ។ មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។ ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក […]

View Details

ត្រឹមកំពតម្នាក់ឯង #ALONEBUTNOTALONE

វា​ចាប់​ផ្តើម​ពេល​ដែល​អា​រម្មណ៍​ធុញ​ថប់​និង​ពេល​វេលា​ប្រចាំ​ថ្ងៃ​ដែល​ជួប​ប្រទះ​នូវ​រឿង​ដដែលៗ​ ដែល​ជំរុញ​ឲ្យ​គំនិត​ដែល​ចង់​ទៅ​កន្លែង​មួយ​ម្នាក់​ឯង​ដែល​មិន​ជួប​មនុស្ស​ម្នា​ដែល​ស្គាល់​គ្នា​ ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញ​ក៏​ចុះ​ទៅ​សួរ​នាំ​អំពី​សំ​បុត្រ​ ចៃ​ដន្យ​សំបុត្រ​នៅ​សល់​តម្លៃ​ក៏​សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ​ដោយ​គិត​ថា​លើក​នេះ​នឹង​ធ្វើ​ដំ​ណើរ​កំ​សាន្ត​នឹង​មិន​ចាំ​បាច់​មាន​ផែន​ការ​ច្បាស់​លាស់​ទេ ​នឹក​ឃើញ​ចង់​ទៅ​ណា​ក៏​ទៅ​ភ្លាម​ហ្មង​ទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ Free Beer ណ្ហើយគេ Free ហើយក៏យកទៅតែទិញភីហ្សាមួយដែរទុកញ៉ាំ ហើយក៏បានជួបមិត្តភក្តិថ្មីម្នាក់ទៀត Josh គាត់មកម្នាក់ឯងដែរ។ ជឿទៅថាមនុស្សមិនឯការដើរលេងម្នាក់ឯងយ៉ាងណាក៏នៅជួបមិត្តភក្តិថ្មីដែលចុងក្រោយដើរលេងជាមួយគ្នាទាល់តែបាន។ ស្អែកឡើងបបួលគ្នាជួលម៉ូតូជិះដើរលេង Josh ថាគាត់ចង់ទៅលេងឆ្នេរកែប ហើយក៏នាំគ្នាជិះម៉ូតូទៅ ពីរនាក់មិនបានសម្រេចមានមិត្តភក្តិគាត់ដែលបានជួបលើឡានក្រុងម្នាក់ទៀតឈ្មោះ Andrew (Andy) ដើរលេងម្នាក់ឯងដែរ និយាយទៅនិស្ស័យរបស់អ្នកដើរលេងម្នាក់ឯង ចេះរកគ្នាឃើញ។ ទៅដល់កែបចូលផ្សារក្តាមទិញគ្រឿងសមុទ្រ ផ្លែឈើហើយក៏ជិះឡើងទៅដល់ឆ្នេរកែប ក៏អង្គុយញ៉ាំអីនៅឯនោះទៅ។ និយាយពីតាមផ្លូវត្រឡប់មកវិញ ទាញ Google Map មើលភ្នំកំពង់ត្រាចតែ ៣០នាទីពីកែប ទាញម៉ូតូប្រ៊ុយ។ តែមិនមែនថា Google Map នាំទៅដល់ភ្លាមទេ គឺវង្វេងអស់ពីរដងទើបទៅដល់។ ដល់ភ្លាមសប្បាយចិត្តភ្លាមព្រោះធ្លាប់តែឃើញល្អាងដែលទឹកពណ៌ខៀវស្រងាត់តាមអ៊ីនធើណិត ឥឡូវបានមកឃើញផ្ទាល់។ ថតៗៗៗ ក្រឡេកមើលពីរនាក់នោះ លោតទឹកប្រូងៗអស់ គេឡើងសប្បាយព្រោះទឹកឡើងត្រជាក់ អារម្មណ៍ស្រស់ស្រាយហ្មង។ បន្តឡើងដល់ល្អាងខាងលើភ្នំ ក៏បានជួបអ៊ុំស្រីម្នាក់ដែលគាត់ជាអ្នកមើលថែរក្សាអបីជំនឿនៅភ្នំកំពង់ត្រាចនោះនិទានរឿងរាងដែលទាក់ទងនឹងភ្នំនោះទាំងរឿងរ៉ាវជាក់ស្តែង និងបែបអរូបិយ (មើលវីដេអូនាទីទី៨៖២០) គាត់ដំណាលពីល្អាងព្រះអាទិត្យ និងល្អាងព្រះចន្ទ និងភ្នំដែលនៅក្នុងតំបន់កំពង់ត្រាច។ គិតថាដល់ពេលត្រឡប់មកវិញក៏ចេញដំណើរបកទៅកំពតវិញតែកាត់តាមកែបដដែល តាមផ្លូវក៏ជួបរឿងស៊យមួយគឺដួលម៉ូតូ ដែលរលាត់សាច់ទាំងខ្ញុំទាំង Josh ប៉ុន្តែមិនសូវជាធំដុំទេ តែឈឺខ្លួនដែរនឹង។ សុំផ្អាកនិទានរឿងរ៉ាវនៃដំណើរទេសចរណ៍ម្នាក់ឯងតែមិនឯការត្រឹមនេះចុះ គ្រាន់តែចង់បង្ហាញថាពេលខ្លះដើរទៅណាមកណាម្នាក់ឯងៗ អាចឲ្យយើងមានពេលវេលាច្រើនជាងមុនសម្រាប់ខ្លួនឯង​ ហើយក៏អាចជួបមិត្តភក្តិថ្មី និង បទពិសោធន៍ប្លែកៗ។ អញ្ចឹងគួរសាកល្បងម្តងទៅ ថាទៅរួចទេពេលដើរលេងម្នាក់ឯងនោះ!

View Details

ប្រាង្គព្រះវិហារនៃព្រះ​សិខារេស្វរៈ “PREAH VIHEAR TEMPLE”

ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានបុព្វបុរសខ្មែរនិយមសង់ប្រាសាទធំៗនៅលើភ្នំធម្មជាតិ?តើប្រាង្គដ៏មហិមាលើដងភ្នំដូចនេះ បង្ហាញពីវិសាលភាព និងអំណាចរបស់មហាក្សត្រដែលបានកសាងឬយ៉ាងណា? ប្រាសាទព្រះវិហារ ដែលមានឈ្មោះដើមថាប្រាសាទ​ព្រះ​សិខារេស្វរៈ ស្ថិតនៅកំពូលភ្នំព្រះវិហារ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងតាមឯកសារ​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែរ ប្រាសាទ​ព្រះ​វិហារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ព​ឆ្នាំ​២០០៨ បាន​កត់ត្រា​ថា ការ​សាង​សង់​នៃ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ត្រូវ​បាន​ផ្ដើម​ឡើង​ដោយ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ គឺ​ព្រះបាទ យសោវរ្ម័ន​ទី​១ និងត្រូវ​បាន​ស្ថាបនា​បង្ហើយក្នុងរាជ្យព្រះបាទ សូរ្យវរ្ម័ន​ទី​១ រីឯ​ព្រះបាទ សូរ្យវរ្ម័ន​ទី​២ ព្រះអង្គ​ក៏​បាន​សាង​សង់​បន្ថែម​លើ​ទម្រ​ចាស់​ដែរ។

View Details