Loading...

Category: បាត់ដំបង

Auto Added by WPeMatico

ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង

កាលបើបានទៅភូមិស្រុកណាមួយប្រកដណាស់ នឹងធ្វើឲ្យយើងចង់ភ្លក្សចង់សាកនូវម្ហូបអាហារ ចំណីចំណុកប្រចាំភូមិស្រុកនោះ ។ សម្រាប់គ្រានេះ រឿងញ៉ាំរឿងធំ សូមលើកយក ណែម មកបង្ហាញបន្តិច ព្រោះថ្មីៗនេះក្រុមការងារ រឿងញ៉ាំរឿងធំ បានទៅដល់ទឹកដីបាត់ដំបង ហើយជក់មាត់នឹងចំណីមួយមុខនេះ ហឹរៗ ត្រូវមាត់ ត្រូវចិត្តតែម្តង ។ ការប្រកបរបរធ្វើណែមសាច់ត្រីជាប្រពៃណីតជំនាន់តាំងពីដូនតាមកម្ល៉េះ សម្រាប់អ្នកបាត់ដំបង។ ណែមមានច្រើនប្រភេទ មានជាអាទិ៍ ណែមសាច់បង្គា ណែមសាច់ជ្រូក និងណែមសាច់ត្រី (ណែមបាត់ដំបង) ។ នៅបាត់ដំបង គេមានវិធីណែមរបស់គេ ដែលមិនត្រូវបានចម្អិនដោយភ្លើងទេ ។ គេលាយសាច់ត្រីរ៉ស់ឬត្រីស្លាតឆៅដែលបុកម៉ត់ជាមួយរំដេងនិងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនរហូតម៉ត់សាច់ ឬបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់ ។ បន្ទាប់មកគេច្រកដាក់ថង់ ឬវិចខ្ចប់នឹងស្លឹកចេកដោយសង្កត់អោយណែន បង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់ ។ គេរក្សាទុកណែមដែលធ្វើរួចនោះរយៈពេល ២ថ្ងៃ ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកកនោះទេ សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន ៕ ណែមជាឈ្មោះដើមតែម្ដង ជាឈ្មោះរបស់ខ្មែរយើងដែលមានក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត។ The post […]

View Details

ក្បួនដង្ហែរតុក្តតាយក្ស ពីមហោស្រពសិល្បៈទីក្រុង ស្អាត បានលេចមុខចេញជាលើកទីមួយនៅទឹកដីក្រុងបាត់ដំបង

កាលពីចុងខែឧសភា និងដើមខែមិថុនាថ្មីៗនេះ មហោស្រពសិល្បៈទីក្រុង ស្អាត ជាមហោស្រពមួយដែលបានប្រារព្ធធ្វើឡើងនៅឯក្រុងបាត់ដំបង។ បើតាមលោក Christophe Saltzmann ពីមហោស្រពមួយនេះ បានឲ្យដឹងថា វាជាការផ្តួចផ្តើមរវាង ហ្វារ ពន្លឺសិល្បៈ និងវិចិត្រសាល សង្កែ ការដូចជាការចូលរួមពី Romcheik 5, ASSAJAN ឬក៏ TAT (អង្គការពីប្រទេសថៃ) ព្រមជាមួយអង្គការនៅក្នុងស្រុកមួយចំនួនទៀតផងដែរ។ គោលគំនិតនៃមហោស្រពមួយនេះគឺដើម្បីចែករំលែកវប្បធម៌ប៉ុបប្រជាប្រិយនៅអាស៊ាន ដោយបង្ហាញពីទម្រង់សិល្បៈក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់ខេត្តបាត់ដំបងដែលរួមចំណែក និងចូលរួមដោយប្រជាជនដែលរស់នៅក្នុងខេត្តនេះផ្ទាល់។ ការបង្ហាញជូនដែលធំជាងគេសម្រាប់មហោស្រពសិល្បៈទីក្រុង ស្អាត មួយនេះគឺការជាក្បួនដង្ហែរតុក្តតាយក្ស និងការបង្ហាញសិល្បៈតាមផ្លូវក្នុងបែបផែនជាតន្រ្តី ក្បាច់រាំ និងសិល្បៈសៀក ដែលទាក់ទាញមនុស្សម្នារឈរមើលទស្សនារាប់ពាន់នាក់តាមដងផ្លូវ។ លោកបន្តទៀតថា វាជាលើកដំបូងដែលមហោស្រពបែបនេះកើតឡើងនៅក្នុងទីក្រុងបេតិកភណ្ឌមួយនេះ ដែលកើតចេញពីក្រុមការងារដ៏តូចមួយដែលមានគ្នាតែ៣នាក់ប៉ុណ្ណោះ ប៉ុន្តែវាបានផ្សព្វផ្សាយបន្តធំទៅៗដែលទាក់ទាញឲ្យមានមនុស្សម្នា ក៏ដូចជាសិល្បករជាច្រើនចូលរួមចំណែកដើម្បីឲ្យកម្មវិធីនេះលេចរូបរាងឡើងក្នុងទ្រង់ទ្រាយធំបែបនេះ។ សិល្បករដែលមកចូលរួមទាំងអស់គឺដោយការស្ម័គ្រចិត្ត និងមិនមានគិតកម្រៃទេ ពួកគាត់មកជួយដោយការស្រឡាញ់ និងចង់លើកដម្កើងវប្បធម៌របស់បាត់ដំបង តែពីមហាស្រពក៏បានសម្រួលពួកគាត់វិញទៅលើសំភារៈសិល្បៈដូចជាទឹកថ្នាំលាប អាហារ ភេសជ្ជៈ ការស្នាក់នៅ ក៏ដូចជាការធ្វើដំណើរ។ បន្ទាប់ពីការសាកសួរលោក Christophe Saltzmann អំពីមហោស្រពនេះនាពេលអនាគត លោកបានបញ្ជាក់ថា មហាស្រពមួយនេះគឺបង្កើតឡើងក្នុងទម្រង់បែបផែន និងរូបភាពសម្រាប់បាត់ដំបង តែប្រសិនមានការសហការណ៍ និងគាំត្រ ប្រហែលជាអាចនឹងត្រូវបានយកទៅធ្វើនៅទីក្រុងផ្សេងទៀតដេរ ហើយបើផែនការមហោស្រពមួយនេះនឹងប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង។

View Details