Loading...

ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង

កាលបើបានទៅភូមិស្រុកណាមួយប្រកដណាស់ នឹងធ្វើឲ្យយើងចង់ភ្លក្សចង់សាកនូវម្ហូបអាហារ ចំណីចំណុកប្រចាំភូមិស្រុកនោះ ។ សម្រាប់គ្រានេះ រឿងញ៉ាំរឿងធំ សូមលើកយក ណែម មកបង្ហាញបន្តិច ព្រោះថ្មីៗនេះក្រុមការងារ រឿងញ៉ាំរឿងធំ បានទៅដល់ទឹកដីបាត់ដំបង ហើយជក់មាត់នឹងចំណីមួយមុខនេះ ហឹរៗ ត្រូវមាត់ ត្រូវចិត្តតែម្តង ។

ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង
ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង

ការប្រកបរបរធ្វើណែមសាច់ត្រីជាប្រពៃណីតជំនាន់តាំងពីដូនតាមកម្ល៉េះ សម្រាប់អ្នកបាត់ដំបង។ ណែមមានច្រើនប្រភេទ មានជាអាទិ៍ ណែមសាច់បង្គា ណែមសាច់ជ្រូក និងណែមសាច់ត្រី (ណែមបាត់ដំបង) ។ នៅបាត់ដំបង គេមានវិធីណែមរបស់គេ ដែលមិនត្រូវបានចម្អិនដោយភ្លើងទេ ។ គេលាយសាច់ត្រីរ៉ស់ឬត្រីស្លាតឆៅដែលបុកម៉ត់ជាមួយរំដេងនិងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនរហូតម៉ត់សាច់ ឬបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់ ។ បន្ទាប់មកគេច្រកដាក់ថង់ ឬវិចខ្ចប់នឹងស្លឹកចេកដោយសង្កត់អោយណែន បង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់ ។ គេរក្សាទុកណែមដែលធ្វើរួចនោះរយៈពេល ២ថ្ងៃ ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកកនោះទេ សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន ៕

ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង
ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង
ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង
ណែមជាឈ្មោះដើមតែម្ដង ជាឈ្មោះរបស់ខ្មែរយើងដែលមានក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត។

The post ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង first appeared on KAMPUCHEERS.