Auto Added by WPeMatico
ប្រហែលប្រជាជនខ្មែរទូទៅបានស្គាល់និងបានឃើញច្រើនគ្នាមកហើយនូវរបាំមួយដែលមានដើមកំណើតពីប្រជាជនភូមិភាគខាងជើងបឹងទន្លេសាបនោះគឺរបាំត្រុដិ ។ របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមខ្មែរមន រស់នៅតាំងពីបុរាណកាលមកម៉្លេះ ។ ជារៀងរាល់ពេលចូលឆ្នាំ ជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ដូចនេះហើយទើបមានទម្លាប់លេងតែពេលចូលឆ្នាំរហូតមកដល់សព្វថ្ងៃ ។ ពាក្យ ត្រុដិ សម្ដៅដល់វេលាឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យនេះ របាំត្រុដិដែលប្រារព្ធធ្វើនោះគឺ ត្រូវបានកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ។…
បានស្គាល់រសជាតិឆឺតឆឺតនៅបុណ្យភូមិហើយឬនៅ? រាំក៏រាំ លេងល្បែងប្រជាប្រិយក៏មានយ៉ាងសំបូរបែប ម្ហូបចំណីក៏មិនខ្វះ មើលរបាំប្រជាប្រិយប្លែកៗពេលថ្ងៃ ហើយពេលយប់មើលអង្គុយលើកន្ទេលមើលល្ខោនទៀត ជឿឬអត់ថាអារម្មណ៍បែបហ្នឹងមួយឆ្នាំមានតែម្តងទេ តោះៗមកមើលវីដេអូស្តីអំពីទិដ្ឋភាពខ្លះៗពីបុណ្យភូមិឆ្នាំកុរនេះទាំងអស់គ្នា
ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ នាដើមខែមេសា បង្កើតឡើងដោយកម្លាំងយុវជន ក្នុងគោលបំណងនៃការអបអរសាទរ និងគាស់រម្លើងយកមកវិញនូវទំនៀមទម្លាប់ប្រពៃណីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងនេះក៏ជាកម្មវិធីមួយដែលលើកស្ទួយនូវទម្រង់សិល្បៈបុរាណ របស់ខ្មែរ ដោយបង្ហាញជូនជាសាធារណៈទំាងតូច ទាំងធំ ទាំងទម្រង់ប្រជាប្រិយ ទាំងទម្រង់អរូបិយ។ ជាក់ស្តែងនារាត្រីទីមួយនៃកម្មវិធីបុណ្យភូមិ កម្មវិធីបានពាំនាំយកមកនូវទម្រង់សិល្បៈអរូបីយរបស់កម្ពុជាមួយដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺល្ខោនស្រមោលស្បែកធំ ត្រង់ឈុត សរនាគកប្បាស ដែលសម្តែងជូនដោយ សមាគមសិល្បៈសុវណ្ណភូមិ អមជាមួយការបើកការសម្តែងជាមួយការប្រគុំស្គរជ័យយ៉ាង រំពង រួមជាមួយឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតពីរោះយ៉ាងគ្រលួច។ ការសម្តែងល្ខោននាលើកនេះគឺត្រូវបានយកទម្រង់ដើមសម្តែងដោយមានការដុតត្រឡោកដូង បង្កើតជាភ្លក់ភ្លើងស្រស់ ដើម្បីបំភ្លឺជះលើស្បែកបានជាសម្រោល។ សម្លេងហ៊ោ និងស្នូរទះដៃបាននាំឲ្យសិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយ និងសម្តែងបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យទិដ្ឋភាពនៃការសម្តែងទាំងមូល មានសភាពរស់រវើក និងពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសង្ឃឹមចំពោះទម្រង់សិល្បៈបុរាណមួយនេះ។ តើអ្នកធ្លាប់បានទស្សនាល្ខោនស្រមោលស្បែកធំ ដែលសម្តែងជាមួយការប្រគុំស្គរជ័យ និងប្រើភ្លក់ភ្លើងស្រស់បែបនេះទេ?