Loading...

Category: រឿងញ៊ាំរឿងធំ

Auto Added by WPeMatico

ប្រោនកាហ្វេស្វាគមន៍អតិថិជនជាមួយ​#២០

ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាជាជនជាតិខ្មែរឬបរទេសនោះឡើយ ព្រោះតែការផ្តល់ជូនយ៉ាងសម្បូរបែបដែលរួមមានទាំងនំ ម្ហូបអាហារ កាហ្វេឈ្ងុយឆ្ងាញ់ និងការទទួលស្វាគមន៍ប្រកបដោយស្នាមញញឹមពីបុគ្គលិកបម្រើសេវាកម្ម។ អ្នកនឹងប្លែកភ្នែក និងអារម្មណ៍គ្រប់ពេលដែលបានឈានជើងដើរចូលក្នុងហាង ប្រោនកាហ្វេ ព្រោះតែការរចនាម៉ូដស្អាតៗប្លែកៗ ដែលបញ្ជាក់អត្តសញ្ញាណពីភាពខុសប្លែកពីហាងកាហ្វេដទៃ។ ដោយទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ថ្ងៃនេះ ប្រោនសាខាទី២០ ដែលមានឈ្មោះថា Brown Midtown ដែលមាន ទីតាំងនៅក្នុង Midtown Mall លើកំណាត់ផ្លូវ ២០០៤ កែង 13B បានបើកទ្វារទទួលស្វាគមន៍អ្នកដែលនិយមទទួលទានកាហ្វេ និងភេសជ្ជៈ ព្រមជាមួយនឹងមឺនុយជាច្រើនមុខទៀតជាផ្លូវការហើយ។ ទន្ទឹមនឹងនេះយើងក៏សង្កេតឃើញថាមានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនចំនួន៥០នាក់ដំបូង ដោយទទួលបាន KeepCup ម្នាក់មួយ។ តែអ្វីដែលប្លែកខុសពីសព្វមួយដងនោះគឺ មានទាំងការសម្តែងតន្ត្រីប្រភេទ Acoustic នៅឯជាន់ខាងលើ ជាមួយអ្នកចម្រៀងក្មេងៗដែលមានសម្លេងពីរោះនៅក្នុងឱកាស បើកទ្វារទទួលស្វាគមន៍នៃ ប្រោន សាខាថ្មីមួយនេះផងដែរ។ បើនិយាយពីហាង Brown Midtown វិញគឺមានទំហំប្រហាក់ប្រហែលនឹង Brown TK Avenue ដែល តែការរចនាខុសប្លែកពីគ្នា ដោយហាងមួយនេះមាន Counter និងធ្នើដាក់សំភារៈ ដែលសង់ចេញពីឈើកុងផ្លាកេរហូតដល់ទៅ១២០០០ស្រទាប់ អមជាមួយការរចនាពិសេសប្លែក […]

View Details

មីក្រហម MI KRAHOM

មីក្រហមសំរាប់ទាំងអស់គ្នា!« មីឆ្ងាញ់ មីសុខភាព មីសមរម្យ»

View Details

VIBE

GOOD VIBES. ALL DAY. EVERY DAY. VIBE is a 100% plant-based vegan cafe in Siem Reap and Phnom Penh, Cambodia.

View Details

101 MEMORIES WITH TAIWAN

A kind of new experience from the unexpected moments តៃវ៉ាន់គឺជាទឹកដីដែលគេទំនាក់ទំនងគ្នាផ្លូវការជាភាសាចិនទី២ដែលខ្ញុំ និង មិត្តភក្តិរបស់ខ្ញុំបានទៅដល់។ វាជារឿងចៃដន្យសម្រាប់មិត្តខ្ញុំដែលគាត់គិតថា គាត់នឹងមកលេងកោះមួយនេះ តែវាមិនសូវជាចម្លែកទេសម្រាប់ខ្ញុំដែលចូលចិត្តទៅកន្លែងណាដែលមិនសូវមានគេនិយមទៅ ហើយវាក៏ជាការរំឮកអនុស្សាវរីយ៍មួយរបស់ពួកយើងទាំងពីរនាក់កាលពី៣ឆ្នាំមុនទៅដល់ប្រទេសចិន ដែលមិនចេះភាសាគេ ប្រើភាសាកាយវិការ និង ម៉ាស៊ីនគិតលេខជាប់ខ្លួន។ Taiwan, officially the Republic of China, is a state that I visited with my friend.It was the unexpected trip of ours as she would never think she visited there but it’s normal for me as […]

View Details

ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”

“ស្រះដំរីនៃមហេន្រ្ទបព៌ត” ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហេន្រ្ទបព៌ត គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ យើងមិនដែលគិតសោះថា ឡានហាយលែនឌ័រអាចនាំយើងមកដល់ទីនេះឡើយ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ ហើយដោយត្រង់ទៅ ចង់ចុះជិះម៉ូតូបន្តផ្លូវម្ដងៗ ។ ឡានបាននាំយើងទៅដល់ត្រឹមតែពើងប្រជៀវទេ ។ ហេតុនេះ យើងត្រូវស្រូតរូតម្នីម្នាបន្តឡើងភ្នំជាង ៨០០ ម. ទៀត ទើបយើងបានទៅដល់ស្ថានស្រះដំរីនេះ ។ ទីនេះស្រស់ស្អាតហួសពីការស្មាន ។ មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។ ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក […]

View Details

កោះទន្សាយ – THE UNEXPLORED, KOH TONSAY.

បើនិយាយអំពីខេត្តកែប ក្រៅពីឆ្នេរកែបដែលមានរូបចម្លាក់ស្រីស កន្លែងដែលជាគួរចាប់អារម្មណ៍សម្រាប់ទេសចរគឺប្រាកដជាកោះទន្សាយ ដែលទេសចរប្រហែលជាស្រម៉ៃថាកោះនោះទំនងជាមានសត្វទន្សាយច្រើនហើយ ទើបយកទន្សាយមកដាក់ជាឈ្មោះបែបនេះ។ The nude lady statue or the white lady statue is known as one of the symbolics for Kep province but what’s more interesting is  Koh Tonsay translates to Rabbit island. The island that makes you expect to see lots of rabbits. ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ បើតាមនិទានកថា នៅពេលដែលស្តេចសាគររាជ អស់សង្ឃឹម​ក្នុង​ការ​ តស៊ូ​​ ដោយមានការ បែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន […]

View Details