Loading...

Category: រឿងញ៊ាំរឿងធំ

Auto Added by WPeMatico

សោយសុខជាមួយព្រះក្រយាក្នុងរាជវាំងនៅ Xiao Long Kan Flagship ព្រមទាំងមានអ្នកម្នាងឆ្វេងស្ដាំដូចក្នុងរឿងចិនអ៊ីចឹង

សប្ដាហ៍ទី 10 បាត់តួស្រីស្អាតឡេងឡេង តែទៅចៃដន្យជួបកញ្ញាចិន មិនដឹងជាកូនភ្លោះឬយ៉ាងណាមុខដូចគ្នានឹងឡេងឡេងតែម្ដង ។ ម្ដងនេះគ្រាន់ហើយបានជួបកញ្ញាឡេងឡេងចិន ព្រោះកំលោះ ស្ទីវិន ដើរលេងម្នាក់ឯង មិនស្គាល់ទាំងផ្លូវមិនស្គាល់ទាំងកន្លែងញ៉ាំអីទៀត ស្រួលមិនស្រួលវង្វេងពេញស្រុកគេ ដាច់ទាំងពោះទៀត។   បានជួបកញ្ញាឡេងឡេងចិន នាំកំលោះស្ទីវិនទៅញ៉ាំស៊ុបនៅ Xiao Long Kan Flagship កុំអីចប់ហើយ ។ សំខាន់ហាងដូចនៅរាជវាំងចិនចឹង ការតុបតែងហាយសូរសាឡប់ អ្នកនិយមរឿងចិនបុរាណមានរាជវាំង មានអីចឹងដឹងតែភ្ញាក់ផ្អើលហើយ ។ និយាយទៅដូចទាំងស្រុងតែម្ដង ពិសេសការរៀបចំមានផាសុខភាព អនាម័យល្អ និងតុនីមួយៗរក្សាគម្លាតពីគ្នា ដែលផ្ដល់ឱ្យភ្ញៀវនូវឯកជនភាព និងសមស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ។  និយាយពិរបស់ញ៉ាំវិញគឺថាហាយសូរមិនត្រឹមតែរូបរាងទេ រសជាតិគេញាក់ណាស់ ។ ស៊ុបភ្លោះមានឈុតរសជាតិសម្រាប់ភ្ញៀវខ្មែរយើង និងឈុតរសជាតិសម្រាប់ភ្ញៀវជនជាតិដើមជនចិន ។ គេច្នៃទឹកស៊ុបមក រសជាតិល្មម ជូរ ផ្អែម ហឹរ ប្រៃល្មមឆ្ងាញ់ត្រូវមាត់មាច់ៗតែម្ដង សំខាន់គ្រឿងបង់ស៊ុបពិសេសៗណាស់ សាច់ស្រស់ ប្រហិតត្រី មីចិន ផ្សិតអីហ្នឹងនិយាយទៅ ជ្រលក់ទឹកស៊ុប ហើយច្រឡុចទឹកជ្រលក់ ដាក់ចូលមាត់គឺជាតិតែម្ដង ។ ទំនងណាស់អ្នកទាំងគ្នា […]

View Details

« I Seoul You » ហាងសាច់អាំងបែបកូរ៉េ ដែលមានសាច់ស្រស់ គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ជាមួយតម្លៃយ៉ាងសមរម្យ

នាំអារម្មណ៍គ្រប់គ្នាទៅរករបស់ឆ្ងាញ់ដូចសព្វមួយដង តាមធម្មតាដូចរាល់សប្ដាហ៍ទៀតហើយ ជាមួយកម្មវិធីប៉ុស្ដ៍ញ៉ាំ ។ ចាំបានអត់ កាលសប្ដាហ៍ទី1ធ្លាប់នាំអារម្មណ៍គ្រប់គ្នាទៅញ៉ាំសាច់អាំងលើរថភ្លើង ចំណែកសប្ដាហ៍នេះសាច់អាំងដែរ តែមានរសជាតិផ្សេងអារម្មណ៍ Mood ញ៉ាំផ្សេង ថ្មី ប្លែកសម្រាប់អ្នកទាំងអស់គ្នា ។ ស្គាល់ I Seoul You អត់ ? ឈ្មោះគេចេញមកឡើងកូរ៉េតែម្ដង ចឹងនិយាយពីហាងក៏ច្បាស់ជាមានការរៀបចំតុបតែងបែបកូរ៉េៗដែរ ។ ជញ្ជាំងរៀបចំពោរពេញដោយភ្លើងពណ៌ រចនាបថបែបទាន់សម័យឡើងកាលីប ហើយក្រាលគ្រោះដូចញ៉ាំសាច់អាំងតាមផ្លូវនៅកូរ៉េអ៊ីចឹងហា៎ ហើយកន្លែងអង្គុយនៅខាងវេរ៉ង់ដា Outdoor មើលទៅខាងក្រៅ ល្ហើយៗស្រស់ស្រាយអារម្មណ៍តែម្ដង ពេលបានអង្គុយអាំងសាច់ញ៉ាំ ។  និយាយពីសាច់អាំងគេវិញ មានជាឈុតតម្លៃយ៉ាងសមរម្យសម្រាប់ 2 នាក់ក៏បាន 4 នាក់ក៏បានគេមានតាមហ្នឹងម៉ាស្រួលសម្រាប់ភ្ញៀវទៅញ៉ាំតែម្ដង ហើយការរៀបចំមានសោភ័ណ្ឌភាពយ៉ាងស្រស់ស្អាត មានអនាម័យ រួមទាំងសាច់មានគុណភាពខ្ពស់ ស្រស់ៗល្អទៀត អាំងឈ្ងុយញ៉ាំមានជាតិសាហាវហាណា៎ ។  ក្រៅពីនោះក៏មានម្ហូបពិសេសៗប៉ន្មានមុខទៀតដែរ រួមមាន មីហឹរកូរ៉េ បង្គារស្រស់ សាលម៉ុន បាយឆា និងគីមឈីកូរ៉េរូបមន្ដដើម ។ ទ្រួសៗបានប៉ុន្នឹង សុទ្ធតែពិសេសៗ រសជាតិជក់មាត់ជក់ចិត្តហើយនិយាយមែន ។ […]

View Details

រីករាយជាមួយភីហ្សារសជាតិថ្មី “អ៊ិចស្មាសភីហ្សា” ​​​ពី The Pizza Company សម្រាប់ឱកាសនៃថ្ងៃបុណ្យគ្រិស្តស្មាសឆ្នាំនេះ

ក្នុងឱកាសពិធីបុណ្យគ្រិស្តស្មាកខាងមុខនេះមានគម្រោងជួបជុំគ្រួសារនៅ ?  អ្នកខ្លះច្បាស់ជាដើរលេងហើយ អ្នកខ្លះក៏នាំគ្រួសារទៅទទួលទានអាហារពេលរសៀល តែមានដឹងថាត្រូវទៅញ៉ាំអីនៅ ? បើមិនទាន់មានគម្រោងទេ ថ្ងៃនេះរឿងញ៉ាំរឿងធំមានអ្វីពិសេសមកណែនាំគ្រប់គ្នា ។  ដឹ ភីហ្សា ខមផេនី បានបង្ហាញវត្តមានភីហ្សាថ្មីសម្រាប់រដូវកាល បុណ្យគ្រិស្តស្មាសឆ្នាំនេះ ដែលជាភីហ្សាមានសំបកហតដកព័ទ្ធជុំវិញ មានរសជាតិឈ្ងុយឆ្ងាញ់រួមជាមួយបង្គាថ្មីស្រស់ អ្វីដែលពិសេសជាងនេះទៅទៀត អ៊ិចស្មាសភីហ្សា មានដល់ទៅ​ ២ រសជាតិ អ្នកចេះហឹរក៏ញ៉ាំបាន អ្នកអត់ចេះហឹរក៏ញ៉ាំបាន ដែលទាំងអស់គ្នាមានជម្រើស ហើយអាចសាករសជាតិបាន ។ ភ្លេចប្រាប់ថាមាន ២ រសជាតិនោះមានដូចជា ៖ រសជាតិទី ១ បែបតុងយាំគ្រឿងសមុទ្រ ជូរ ផ្អែម ហិរ ក្នុងភីហ្សាតែមួយ ។ និងរសជាតិទី ២ បែបបាប៊ីឃ្យូ ជាមួយនិងការច្នៃប្រឌិត ប្រកបដោយប្រណីតភាពគួរអោយទាក់ទាញ សំខាន់រសជាតិញ៉ាំជក់មាត់ញុំាហើយចង់ញុំាទៀត ។  និយាយទៅទំនងៗណាស់ សាច់នំទន់ល្អ ពិសេសចេញពីឡភ្លាមៗ ក្ដៅៗ ហុយផ្សែង គួបផ្សំជាមួយគ្រឿងផ្សំដែលមានមើលទៅទំនងហ្មងហ្នឹងណា៎ តែចង់ថាមើលរូបបានតែឃ្លានមិនបានដឹងរសជាតិពិតនោះទេ ។ អ៊ីចឹងចាំអីទៀតគ្នាយើងអាច ទៅសាករសជាតិនៅហាងផ្ទាល់គ្រប់សាខារបស់ The […]

View Details

ចង់ញ៉ាំអាហារឆ្ងាញ់ រួមជាមួយបរិយាកាសជំនោរទន្លេបរិសុទ្ធ អាចទៅសាករសជាតិម្ហូបនៅ «ឡាសែន ហេងហេង» បាន

ហាងអាហារមានច្រើនណាស់មិនខ្វះទេ ទាំងអាហារខ្មែរទាំងអាហារបរទេស ហើយអ្នកខ្លះក៏ចូលចិត្តងាហារបរទេសខ្លះទៀតក៏ចូលម្ហូបខ្មែរយើង ។ តែសំខាន់ហាងណាដែលញ៉ាំមិនស្ដាយលុយ ហាងណាដែលមានបរិយាកាសល្អគួរឱ្យចង់ញ៉ាំ ។ ចុះបើហាងមានម្ហូបឆ្ងាញ់ៗគ្រប់មុខ ហើយបរិយាកាសល្អទៀតចង់ទៅអត់?  ឡាសែន ហេងហេង នៅកោះពេជ្រ ហាងគេបែរមុខទៅខាងទន្លេ ដូចនេះពេលរសៀលមានជំនោររសៀកៗល្ហើយស្រួល ហើយខ្យល់បរិសុទ្ធតែម្ដង ។ សំខាន់ម្ហូបទៀតសោតពិសេសៗគ្រប់មុខ ហើយមានច្រើនណាស់ អ្នកចូលចិត្តគ្រឿងសមុទ្រក៏ត្រូវ ចូលចិត្តសាច់ក៏មាន ស៊ុបហុយៗក្ដៅៗក៏មានដែរ ។ និយាយទៅហាងល្បីយូរហើយ តាំងពីលក់នៅកូនតូបតូចមួយ រហូតបើដំណើរការជាហាងធំតែម្ដង ។  និយាយពីម្ហូបវិញ នៅឡាសែន ហេងហេង មានជាប្រភេទស៊ុបមាន ស៊ុបផ្សិតប៉ូវសុខភាព ពិសេសស៊ុបខ្យងល្បីខ្លាំងព្រោះក្ដៅៗឆ្ងាញ់មានជាតិ ។  ហើយក្រៅពីនោះមាន បុក៣សាសន៍ ជាប្រភេទបុកសាច់មានបន្លែគ្រឿងលាយមានជាតិ ។ មានទាំងត្រីសមុទ្រ កន្ធាយក៏មាន  មួយទៀតបាឡាំងកាសនៅឡាសែនក៏ឆ្ងាញ់ដែរ ចុងភៅគេលាយគ្រឿងឡើងមានជាតិតែម្ដង ។ នៅមួយទៀតរបស់ពិសេសគឺមាន់ដុតឆ្នាំងដី បើកឆ្នាំងហុយផ្សែង ជះក្លិនឈ្ងុយ ពេលដាក់ចូលមាត់សាច់មាន់មានជាតិ សាច់ចូលជាតិល្អតែម្ដង ។  ភ្ញៀវម្នាក់ណាក៏ថាដែរ ម្ហូបឆ្ងាញ់រឿងមួយ ប៉ុន្តែសំខាន់បរិយាកាសស្រស់ស្រាយ ខ្យល់ទន្លេមកទៀត ធ្វើឱ្យការទទួនតានរបស់ពួកគាត់មានភាពរីករាយក្នុងពេលរសៀលសំរាកពីការងារបែបនេះ ហើយភាគច្រើនគេចូលចិត្តទៅបែបគ្រួសារ ។ […]

View Details

ម្ទេសឯណាដែលថាមិនចេះហឹរ តែមែនទែនទៅនៅ «គ្រឿងសមុទ្រក្រឡុកម្ទេស» ម្ទេសគេអត់ហឹរមែនតាស៎

សុខទុក្ខយ៉ាងណាហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងងស់គ្នា ។ ពិសេសអ្នកតាមដានកម្មវិធីប៉ុស្តិ៍ញ៉ាំ សប្ដាហ៍នេះយើងបានធ្វើដំណើរមកដល់សប្ដាហ៍ទី7ហើយណា៎ ។ អ្នកបានទស្សនាតាម Facebook Page របស់រឿងញ៉ាំរឿងធំ ប្រហែលដឹងថាសប្ដាហ៍នេះទៅដល់ហាងមួយណាហើយ អ៊ីចឹងមកអានលេងដឹងបន្ថែមពីហាងក៏បាន ។ ក្រហមស្កេកស្កះច្បាស់ណាស់ថាមួយម៉ាត់ហោះហើរដល់លើមេឃ ។ តែកុំឆាប់ភ័យពេក ការពិតមិនដូចអ្វីដែលគ្នាយើងឃើញទេគឺនៅ “គ្រឿងសមុទ្រក្រឡុកម្ទេស” គេមានរូបមន្ដពិេសសដែល ធ្វើឱ្យយើងមើលទៅហឹរ តែមិនហឹរ តែហឹរ ហាហា ។ ឈ្មោះ គ្រឿងសមុទ្រក្រឡុកម្ទេសនេះគ្រាន់ដាក់ឱ្យអតិថិជនរបស់ហាងគាត់ស្រួលចំណាំប៉ុណ្ណោះ គឺគាត់ដាក់តាំងពីប្រភេទគ្រឿងសមុទ្រក្រឡុកទើបមានវត្តមានដំបូងៗនៅទីក្រុមភ្នំពេញយើងនេះ ។  និយាយពីម្ហូបរបស់ហាងវិញ ដែលជាគោលសំខាន់ប្រចាំហាងនោះគឺ គ្រឿងសមុទ្រក្រឡុកម្ទេសនេះឯង ។ ក្រហមពិតមែនប៉ុន្តែមិនហឹរទេ ព្រោះគ្រឿងផ្សំគឺម្ទេសប្លោកខ្មែរយើងហ្នឹងឯង បូកផ្សំជាមួយគ្រឿងផ្សំរូបមន្ដពិសេសរបស់ហាងទៀតកាន់តែត្រូវម៉ាច់ត្រូវម៉ក់ជូរអែមផ្អែមប្រៃនិយាយទៅជាតិណាស់។ សំខាន់គ្រឿងសមុទ្រស្រស់ៗគ្រប់មុខ មានតាំងពីខ្យងឫស្សី បង្គា មឹក ក្ដាមសាច់ណែនៗ ។  មិនទាន់អស់ទេនៅមានម្ហូបពិសេសៗប៉ុន្មានមុខទៀត ដូចជាស្លាបមាន់ Hot Wing Chicken Wing ញ៉ាំលិតដៃលិតមាត់ ។ បងប្អូនភ្លោះគឺ Spaghetti Ham និង Spaghetti Seafood ឆ្ងាញ់ណាស់ទឹក […]

View Details

បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

ហាងកាហ្វេជាច្រើននៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ ក្នុងនោះប្រហែលជាមានអ្នកខ្លះចូលចិត្តទៅហាងបែបស៊ីវីល័យ មានមនុស្សច្រើនអ៊ូអរ ខ្លះទៀតក៏រកកន្លែងមានធម្មជាតិច្រើនខ្យល់បក់វ៉ូៗបែបស្រស់ស្រាយ ចំណែកខ្លះទៀតវិញក៏ចូលចិត្តកន្លែងមានភាពស្ងប់ស្ងាត់មានស្ដាប់តន្រ្តីបែបលន្លង់លន្លោចបទពីដើមបទបុរាណអីចឹង ។ បើអ្នកជាមនុស្សចូលចិត្តបរិបទមានផាសុខភាព បែបផែនបុរាណ និង តន្ត្រីជំនាន់ទសវត្សរ៍60អី ហាងកាហ្វេថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នា ។  ថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំ ហាងកាហ្វេមួយដែលមានការតុបតែស៊ីវីល័យ ប៉ុន្តែអមមកជាមួយសិល្ប:បុរាណផ្សាភ្ជាប់មកជាមួយគ្នា ។ បរិយាកាលវិញ គឺបែបអ្នកធ្វើការគេទៅអង្គុយបំពេញការងារពិភាក្សាគ្នាញ៉ាំកាហ្វេអីចឹង អ្នកខ្លះក៏ទៅរៀនអនឡាញ ព្រោះតន្ត្រីមិនលឺពេក រងំតិចៗបែបកំដរបរិយាកាស ។ ពិសេសត្រង់ថាមានចម្រៀងទសវត្សរ៍60 បទពីដើមៗពិរោះៗ ដែលអាចនិយាយថាជាហាងកាហ្វេបែបពីដើមតែការរចនាមានភាពស៊ីវីល័យតាមសម័យកាលថ្មីនេះ ។  ហាងកាហ្វេ “ណ” សាខាបឹងកេងកង ជាហាងមានការគាំទ្រនិងពេញនិយមខ្លាំងសម្រាប់អ្នករស់នៅប្លុកកតំបន់បឹងកេងកងនេះ ដោយហេតុមិនត្រឹមតែដូចការរៀបរាប់ខាងលើ ប៉ុន្តែក៏គួបផ្សំជាមួយនឹង ភេសជ្ជ:ពិសេសៗដ៏មានរសជាតិ ។ ប្រាប់ខ្លះចុះ មាន Ice Coconut Latte ជាកាហ្វេមានផ្សំជាមួយ ស្ករត្នោត ខ្នុរ មៀន និងខ្ទិះដូង ត្រជាក់ដល់បេះដូងនឹកឃើញអានុស្សាវរីយ៍ ព្រោះសុទ្ធជាគ្រឿងផ្សំរបស់ខ្មែរយើង ។ មួយទៀត Ice NOIR Latte ពិសេសត្រង់មានក្លិនឈ្ងុយ ហើយវាយនភាពមើលទៅទន់ម៉ដ្ឋល្អយ៉ាងទំនង ។ មិនត្រឹមតែប៉ុណ្ណោះនៅ […]

View Details