ពិតណាស់វីរ៉ុសមួយនេះពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកខ្លាចរអារ ដោយសារការឆ្លងដ៏ងាយនិងឆាប់រហ័ស ដែលគិតត្រឹមថ្ងៃនេះ មានរហូតដល់ទៅ 157174 ករណី ដែលបានឆ្លងទៅកាន់ 153 ប្រទេសរួចមកហើយ។ អាចថានេះជាការព្រមាន ឬទណ្ឌកម្ម ពីព្រះជាម្ចាស់ ឬទេវតា ឬពីធម្មជាតិ ក៏អាចថាបាន ព្រោះយើងដឹងហើយថាមនុស្សបានបំពានធម្មជាតិ និងក្រឹត្យក្រមរស់នៅ យូរយារណាស់មកហើយ ដែលក្នុងករណីវីរ៉ុសកូរ៉ូណានេះជាក់ស្តែងគឺ ប្រភពឆ្លងមកពី…
នៅចុងសតវត្សទី ១៩ បច្ចេកវិជ្ជាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយ។ ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារី កុមារ និងកម្មករបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី ១២ម៉ោង ទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា។ ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី…
ប្រសិនបើអ្នកជាបក្សី ឬក៏មានដ្រូនហោះមើលមកក្រោមផែនទីភ្នំពេញ ប្រាកដណាស់អ្នកនឹងបានឃើញសំណង់អាគារដ៏មហិមារមួយ មានដំបូល និងផ្ចិតរាងមូលក្រលោម ជាមួយនឹងសញ្ញាជើងខ្វែងក្អែក នៅចំទីប្រជុំជនក្រុង នោះគឺ “ផ្សារធំថ្មី” ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏មម៉ាញឹករាប់ទសវត្សរ៍មកហើយ ដែលកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំង កាលពីដើមសតវត្សរ៍ទី២០ (គស.១៩៣៥-១៩៣៧) ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (គ្រងរាជ្យសម្បត្តិ ពី គស.១៩២៧-១៩៤១) ដោយស្ថាបត្យករ លោក ហ្សង់…
សៀវភៅជាដៃគូដ៏សំខាន់ក្នុងការបើកនូវបញ្ញាស្មារតី និងទស្សនវិស័យនៃមនុស្សគ្រប់គ្នា តាំងពីចាប់ផ្តើមចូលសាលារៀនលើកដំបូងនៃជិវិត។ បើទោះជានៅពេលដឹងក្តី មនុស្សត្រូវយកពេលវេលាទៅផ្តោតលើការងារ និងទំនួលខុសត្រូវផ្សេងៗ តែក៏មិនអាចបដិសេដបានថា គ្រប់ពេលវេលាដែលយើងចំនាយមកទាញសៀវភៅអានម្តង គឹទទួលបានចំនេះមួយ(ឬច្រើន) បើសិនណាយើងចេះជ្រើសរើសនូវប្រភេទសៀវភៅដែលត្រូវនឹងចំណងចំណូលចិត្ត មិនថា ទស្សនាវដ្ដី ប្រឡោមលោក សៀវភៅបណ្តុះគំនិត ឬសៀវភៅមគ្គុទេសក៍ផ្សេងៗ គឺសុទ្ធតែធ្វើឲ្យយើងប្រើប្រាស់ខួរក្បាលបានល្អ តាមរយៈការបង្កើតការស្រមើស្រមៃច្នៃប្រឌិត នៅអំឡុងការអានអត្ថន័យក្នុងសៀវភៅទាំងនោះ។ តើអ្នកដឹងទេថា ការអានសៀវភៅ…
បើយោងតាមសៀវភៅល្ខោនខោល របស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធ លោកតា ពេជ្យ ទុំក្រវ៉ិល បានសរសេរថា នៅលើសិលាចារឹក K.99 នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី»។ រ្មាំ ឬរមាំភាណី គឺជាអ្នករាំភាណី សុទ្ធតែជាប្រុស ហើយត្មឹនភាណី គឺតន្រ្តីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែប្រុសដែរ។ ទោះជាយ៉ាងណាក៏ដោយ…
ប្រសិនបើយើងសង្កេតមើល សង្គមសិល្បៈនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្រៅពីវិស័យចម្រៀង និងភាពយន្ត ដែលកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ យើងក៏អាចសម្លឹងមើលឃើញទម្រង់សិល្បៈដទៃៗទៀត ដូចសិល្បៈគំនូរបែបឌីជីថល ជាអាទិ៍ ដែលបង្កើតឡើងដោយសិល្បករខ្មែរក្មេងៗជំនាន់ក្រោយ ចាប់ផ្តើមមានការរីកលូតលាស់ និងផុសចេញនូវភាពច្នៃប្រឌិតយ៉ាងសំបូរបែប។ យន ពេជរតនៈ ហៅ ពេជ តូច ដែលបានបញ្ចប់ឧត្តមសិក្សា ផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យលីមកុកវីង បច្ចុប្បន្ន ជាស្ថាបត្យករ និងអ្នកតុបតែងលម្អផ្នែកក្នុង នៃក្រុមហ៊ុនឯកជនមួយ ក៏បានរួមចំណែកក្នុងវិស័យគំនូរបែបឌីជីថលនេះដែរ ដែលស្នាដៃរបស់ ពេជ តូច ហាក់មានចំណុចពិសេសប្លែក ដោយមានការលាយបញ្ចូលគ្នារវាងសិល្បៈគំនូរបែប បុរាណខ្មែរ គឺល្ខោនព្រះរាជទ្រព្យខ្មែរ ជាមួយនិង សិល្បៈគំនូរសម័យបែបធរណីមាត្រ (geometric art)។ ពេជ តូចបានបន្ថែមទៀតថា ក្នុងការផលិតរូបគំនូរឌីជីថលធម្មតាមួយ ឬក៏មានតែ១តួអង្គ ដែលមិនសូវលម្អិតគឺអាចនឹងចំណាយរយៈពេល ២ ទៅ ៣ថ្ងៃ។ រីឯរូបដែលលម្អិត ឬក៏មានតួអង្គច្រើន គឺអាចចំណាយពេល ចន្លោះពី ១សប្ដាហ៍ ទៅដល់…