Auto Added by WPeMatico
ឈានមកដល់ថ្ងៃនេះ សមាគមសិល្បៈ «សុវណ្ណភូមិ» មានអាយុកាល២៦ឆ្នាំមកហើយ រាប់ចាប់តាំងតែឆ្នាំ ១៩៩២ ដែលជាសមាគមសិល្បៈមួយដែលបានលើកស្ទួយ សិល្បៈបុរាណដែលផ្តោតខ្លាំងលើ ល្ខោនស្រមោលស្បែកធំ ដែលជាទម្រង់សិល្បៈបុរាណដ៏ចំណាស់ជាងគេមួយរបស់កម្ពុជា។ ទម្រង់សិល្បៈនេះត្រូវបានទទួលស្គាល់នឹង ចាត់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិ អរូបិយ របស់អង្គការ យូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ជីវិតរសាត់អណ្តែត សមាគមសិល្បៈសុវណ្ណភូមិ…
បើយោងតាមសៀវភៅល្ខោនខោល របស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធ លោកតា ពេជ្យ ទុំក្រវ៉ិល បានសរសេរថា នៅលើសិលាចារឹក K.99 នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី»។ រ្មាំ ឬរមាំភាណី គឺជាអ្នករាំភាណី សុទ្ធតែជាប្រុស ហើយត្មឹនភាណី គឺតន្រ្តីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែប្រុសដែរ។ ទោះជាយ៉ាងណាក៏ដោយ…