ហាងកាហ្វេ

Auto Added by WPeMatico

ទំពារទឹកកកឈូស រំឭកអនុស្សាកាលពីក្មេងៗ នៅ Moto Café

ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវ​សម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។ ហាង Moto Café ជាហាងមួយដែលមើលទៅមានសភាពដូចជាហាងមួយរាង vintage បន្តិច…

5 years ago

ដឹងតែត្រូវចិត្តហើយ ផឹកកាហ្វេលេងជាមួយឆ្មាគ្រប់ពូជគ្រប់អម្បូរនៅ CHHMA Catfé

នរណាខ្លះចូលចិត្តឆ្មា ខ្នក់ខ្នាញ់ជាមួយឆ្មាខ្លះ? អ្នកខ្លះចូលចិត្តឆ្មា ប៉ុន្តែផ្ទះចង្អៀត ឬក៏សមាជិកក្នុងក្រុមគ្រួសារមិនគាំទ្រក្នុងការចិញ្ចឹមសត្វ។ អ៊ីចឹងថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងពិសេសមួយកន្លែងសម្រាប់អ្នកស្រឡាញ់ឆ្មាគឺ ហាង CHHMA Catfe ។ ហាង Chhma Catfe មួយនេះគឺជាហាងកាហ្វេដែលលើសពីការមកផឹកកាហ្វេ ព្រោះថានៅទីនេះមានឆ្មាស្អាតៗសម្រាប់លេងជាមួយយើងថែមទៀតផង មិនត្រឹមតែមានឆ្មាច្រើនប្រភេទនោះទេ តែក៏មាន Soda Smoothie និង…

5 years ago

ហាងកាហ្វេបែប Aesthetic លាក់ខ្លួនក្នុងផ្ទះចំណាស់មួយក្នុងក្រុងភ្នំពេញ

ឃើញថាមួយរយៈនេះ ហាងកាហ្វេបើកថ្មីក្នុងទីក្រុងភ្នំពេញ បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ ដែលភាគច្រើនសុទ្ធសឹងជាហាងដែលមានការតុបតែងលម្អរស្អាតប្លែកភ្នែក ប្លែកមាត់ ប្លែកអារម្មណ៍។ ឥឡូវនេះ យើងនឹងណែនាំហាងកាហ្វេបែបផ្ទះចំណាស់មួយដែលមានការគេរក្សារូបរាងដើមបានយ៉ាងស្អាតនោះគឺ Minimalist Coffee & Store។ ហាងនេះមើលទៅអាចឲ្យយើងមានអារម្មណ៍ថា ជាហាងកាហ្វេបន្តិច ជាផ្ទះបន្តិច។ លើសពីសេវាកម្មកាហ្វេ ហាង Minimalist Coffee &…

5 years ago

ភ្លក្សកាហ្វេ លំហែខួរក្បាលជាមួយធម្មជាតិ នៅភ្លេងច័ន្ទ ព្រះនរោត្តម

បើចង់លំហែខួរក្បាលជាមួយធម្មជាតិ មិនចាំបាច់ទៅដល់ព្រៃភ្នំអីឆ្ងាយ នៅត្រឹមអង្គុយផឹកកាហ្វេក្នុងហាងកាហ្វេសោះ ក៏អារម្មណ៍ហាក់ដូចជាស្ងប់ស្ងាត់នៅក្នុងធម្មជាតិអ៊ីចឹងដែរ។ ហាងកាហ្វេដែលយើងនិយាយមួយនេះគឺ Pleng Chan ព្រះនរោត្តម ដែលជាសាខាទី២ ដែលទើបនឹងបើកថ្មី។ ហាងកាហ្វេ ភ្លេងច័ន្ទ/Pleng Chan ព្រះនរោត្តមមួយ មានការរចនា តុបតែងប្លែកដោយមានសិល្បៈនៃការច្នៃហាងច្រើនលាយបញ្ចូលគ្នាដូចជា ធម្មជាតិ ផ្ទះចាស់សល់ពីសង្គមដើម កន្លែងអានសៀវភៅ និងកន្លែងអង្គុយខាងក្រៅមានអាងចញ្ចឹមត្រីទៀតផង។…

5 years ago

«កេណី» ហាងកាហ្វេ លាក់ខ្លួនពួនអាត្មាជាន់ទី២ ដំបូងគេនៅក្រុងភ្នំពេញ

តោះផឹកកាហ្វេ គឺជាឃ្លាសាមញ្ញប្រចាំថ្ងៃមួយ ដែលមនុស្សម្នារក្នុងទីក្រុងភ្នំពេញបានស៊ាំជាមួយទៅហើយ។ មិនថាព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច គឺហាងកាហ្វេនៅតែជាកន្លែងដែលពេញនិយមបំផុតសម្រាប់ការជួបជុំ ពិភាក្សាការងារ រហូតដល់អ្នកខ្លះ លែងចេះធ្វើការនៅកន្លែងធ្វើការ ហើយទាញតែ Laptop មកអង្គុយធ្វើការបណ្តើរ ទទួលទានកាហ្វេ​ និងអាហារសម្រន់បណ្តើរនៅតាមហាងកាហ្វេផ្សេងៗ ព្រោះថាទីក្រុងភ្នំពេញសព្វថ្ងៃនេះ បើនិយាយអំពីហាងកាហ្វេវិញ គឺថារាប់រយទៅហើយ។ បច្ចុប្បន្នហាងកាហ្វេ…

5 years ago

បទពិសោធន៍នៃការញ៊ាំកាហ្វេបែបឯកជនភាព ជាមួយធម្មជាតិដូចជម្រាលភ្នំចម្ការកាហ្វេ BROWN Roastery Khalendale

គិតមើលទៅហាក់ដូចជាថ្មីណាស់សម្រាប់ហាងកាហ្វេនាទីក្រុងភ្នំពេញ ដែលមានបរិយាកាសថ្មីប្លែកខុសគេបែបនេះ តែប្រសិនបើអ្នកជាអតិថិជនប្រចាំរបស់ ប្រោនកាហ្វេ អ្នកតែងតែនឹកឃើញថាការបើកសាខាថ្មីម្តងៗរបស់ហាងកាហ្វេមួយនេះ តែងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការរំពឹងលើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មដ៏យកចិត្តទុកដាក់ដែលខ្លួនផ្តល់ជូន នោះគឺ «ការរចនាហាង» និងបទពិសោធន៍នៃរសជាតិកាហ្វេថ្មីៗ  ដែលជាទម្លាប់តែងតែពញ្ញាក់អារម្មណ៍អតិថិជនជានិច្ចថា «អារម្មណ៍ប្រោនតែមួយ បរិយាកាសនិងបទពិសោធន៍ប្លែកៗផ្សេងពីគ្នា»។ ពិតជាខុសប្លែកខ្លាំង ក៏អាចថាជាសាខាថ្មីមួយទៀតដែល ហាងកាហ្វេក្នុងស្រុកមួយនេះ បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការរចនា និងការសិក្សារពីបរិយាកាសជុំវិញហាង ដែលជូនផ្តល់នៅឯកជនភាព (Privacy/Personal…

5 years ago