បច្ចុប្បន្ននេះ នរណាៗក៏និយមកាហ្វេ អាចនិយាយបានថាវាជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សសម័យថ្មី។ កាហ្វេឆ្ងាញ់បូករួមជាមួយបរិយាកាសបែបលំហែស្ងប់ស្ងាត់ទៀតនោះ តើនរណាដែលមិនប្រាថ្នាចង់បាន? Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន តែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe…
ជាមួយប្រោន ប្រហែលជាមិនខកបំណងទេចំពោះបរិយាកាសថ្មីៗ ប្លែកៗ រាល់ពេលប្រេនហាងកាហ្វេរបស់កម្ពុជាមួយនេះបើកសាខាថ្មីម្តងៗ។ ចុងឆ្នាំនេះជាកាដូចុងក្រោយពីប្រោន សម្រាប់អតិថិជនដែលនិយមទទួលកាហ្វេ ភេសជ្ជៈផ្សេងៗ ចំណីអាហារ និងនំ ប្រោនបានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដែលជាសាខាចំបង (Roastery – Flagship Store) Brown Roastery Pasteur ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវប៉ាស្ទ័រ ក្រោយវត្តលង្ការ…
ចាប់ផ្តើមតាំងពីឆ្នាំ2011 ហាងកាហ្វេនេះ ត្រូវបានគេច្នៃឡើងពីសំណង់អគារឃ្លាំងស្តុកអំបិលចាស់មួយ ដោយជួសជុល និងតុបតែងបន្ថែម ឲ្យមានលក្ខណៈសិល្បៈចម្រុះ ប្រសិនបើបានចូលទៅដល់ខាងក្នុង អ្នកនឹងឃើញ រូបភាព ស្លាកយីហោ ម៉ូតូស៊េរីពីមុន ចាស់ៗបែប Retro ដែលម្ចាស់ហាងបានយកមកព្យួរ និងតាំងនៅក្នុងហាង ក្នុងនោះក៏មានរូបខ្មុកនៃតួអង្គល្ខោនបុរាណខ្មែរផងដែរ។ ក្នុងហាងផ្តល់អារម្មណ៍ម្យ៉ាង តែប្រិសនបើអ្នកអង្គុយនៅខាងក្រៅអ្នកនឹងទទួលបានអារម្មណ៍មួយផ្សេងទៀត ជាមួយតុកៅអីឈើ បែបចាស់ៗ…
មកដល់សៀមរាប ពេលណាក៏ដូចពេលណា មនុស្សម្នារតែងតែសង្វាត ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗមិនថាជិតឬឆ្ងាយ ហើយពេលត្រឡប់ចូលក្រុងវិញតែងតែមានអារម្មណ៍នឿយហត់ ហើយមានអារម្មណ៍ក្តៅ ស្រេកទឹក ដែលមិនបាច់គិតអ្វីច្រើនទេ ម្នាក់ៗប្រាកដជាតម្រង់ទៅរកហាងកាហ្វេ ដើម្បីទទួលទានភេសជ្ជៈ ដ៏ដូចជាចំណីអាហារខ្លះៗ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញបន្ទាប់ពីដើរលេងពេញមួយថ្ងៃរួច។ ពេលនេះ Eatery ពី Kampucheers សូមណែនាំហាងកាហ្វេមួយ ដែលទើបនឹងបើកសម្ពោធថ្មីៗនេះ នៅមិនឆ្ងាយពីស្ទឹងសៀមរាបប៉ុន្មានទេ គឺចំទីប្រជុំជនតែម្តង លើបណ្តោយ ផ្លូវលេខ២៧ ចាក់ទៅស្ទឹងសៀមរាប អ្នកនឹងឃើញហាងកាហ្វេមួយដែលលើកស្លាកថា “Siem Reap – Dialogue by the Coffee Mouy” ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។ សម្រាប់អ្នកដែលនិយមថតរូប គឺពិតជារកអុសប្រទះឈើងាប់ហើយ គ្រប់ជ្រុង គឺ Instagramable តែម្តង។ និយាយពីកាហ្វេវិញគឺរឹតតែពិសេស ព្រោះបុគ្គលិកនៅហាងកាហ្វេនេះផ្ចិតផ្ចង់ណាស់អំពីរសជាតិ ហើយគាត់ក៏ជាជើងឯកឆុងកាហ្វេ Champion of Cambodia Barista កាលពីឆ្នាំ២០១៨ផងដែរ។ លើសពីនេះ Dialogue ក៏មានរសជាតិកាហ្វេប្រចាំហាង គឺលេងសុទ្ធតែ Cambodiano /…
បើកលើកពាក្យកោះមកនិយាយ អ្នកប្រហែលជាស្រម៉ៃថាថាប្រោនបានបើកដល់ដែនដីកោះរុង ឬកោះរុងសន្លឹមនាខេត្តព្រះសីហនុហើយ តែសម្រាប់សាខាទី២១របស់ហាងកាហ្វេក្នុងស្រុកមួយឈានមុខគេមួយនេះ បានបើកទា្វរសម្ពោធជាផ្លូវការនៅក្នុងអគារ DTT (Diamond Twin Tower) ជាន់ផ្ទាល់ដី ក្នុងបរិវេណកោះពេជ្រ ជាប់នឹងស្ពានហង្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។ បើនិយាយពីការរចនាម៉ូដហាង ប្រោនមិនដែលធ្វើឲ្យអតិថិជនស្រងាកចិត្តទេ គឺតែងតែរំលេចចេញជាម៉ូដប្លែកៗខុសពីគ្នាតែនៅតែរក្សាអត្តសញ្ញាណរបស់ហាងកាហ្វេខ្លួន។ លើកនេះប្រោនបានរំលេចម៉ូដជញ្ជាំងឈើដែលមានច្រើនស្រទាប់ ហើយក៏មានធ្នើសម្រាប់ដាក់ដឹងដបទឹក (Reusable) ម៉ាស៊ីនកិនកាហ្វេ និងគ្រាប់កាហ្វេកញ្ចប់ ភ្ជាប់ជាមួយ។ លើសពីនេះអ្វីដែលពិសេសសម្រាប់ហាងមួយនេះ ប្រសិនបើអ្នកមើលទៅខាងលើអ្នកនឹងឃើញបំពង់ដែក រាងដូចជាបំពង់ៗ សម្រុងចុះមកដូចជាវាំងនន តែធាតុពិតប្រសិនបើអ្នកមើល ឬថតពីក្រោមបាញ់ទៅលើអ្នកនឹងឃើញរូបរាងជាស្លឹកនៃដើមកាហ្វេពីរសន្លឹក មួយបែរទៅឆ្វេង មួយទៀតបែរទៅស្តាំយ៉ាងប្រណិត។ សម្រាប់សាខានេះក៏មានកន្លែងសម្រាប់អ្នកដែលចង់អង្គុយខាងក្រៅយកខ្យល់អាកាសផងដែរ។ ប្រោនសាខាទី២១ (Brown DTT) នេះបើកទ្វារបម្រើសេវាកម្មជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៩:០០យប់។ សម្រាប់ទីតាំងសូមចូលទៅកាន់តំណនេះ៖ https://goo.gl/maps/VRXLRZTn7pzo8xti9
មួយរយ:ចុងក្រោយនេះការជួបជុំរបស់យុវវ័យនៅតាមបណ្ដាហាងកាហ្វេ នានាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយគ្នាផងដែរនោះ មុខរបរបើកហាងបម្រើសេវាកម្មកាហ្វេក៏ឃើញថាមានការរីកលូតដូចផ្សិត ស្ទើររៀងរាល់ថ្ងៃ ដែលតម្រូវឱ្យហាងកាហ្វេទាំងនោះខិតខំ ស្វែងរកនូវគំនិតច្នៃប្រឌិតរៀងៗខ្លួន ដើម្បីទាក់ទាញ និងថែរក្សាអតិថិជនរបស់ខ្លួន។ កាលពីពេលថ្មីៗនេះដោយសារតែបានមើលឃើញពីតម្រូវការទាំងនេះ ទើបបានលើកទឹកចិត្តឱ្យ យុវជនមួយក្រុមសហការណ៍ ចូលហ៊ុនគ្នាបើកជាហាងកាហ្វេមួយមានឈ្មោះថា April Café ដែលមានលក្ខណ: ពិសេសច្នៃប្រឌិតរវាង ការរចនាបែបចាស់ៗ និង ភាពទាន់សម័យសម័យបញ្ចូលគ្នាដើម្បីបម្រើដល់អតិថិជនរបស់ខ្លួន។ April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti…