Loading...

Category: Eatery

Auto Added by WPeMatico

BBQ/ប៊ឺហ្គឺ/Waffle Fries ឆ្ងាញ់លាក់ខ្លួននៅម្តុំទួលទំពូង

ដឹងទេថាទួលទំពូង ឥឡូវកំពុងបំលែងខ្លួនទៅជាតំបន់មួយដែលសំបូរទៅដោយ ហាងទំនិញ ហាងកាហ្វេ អាហារដ្ឋានផ្សេងៗ ដែលអ្នកអាចងាយស្រួលក្នុងការរកស្ទើរគ្រប់កំណាត់ផ្លូវ។ តែប្រសិនបើរកកន្លែងដែលមានអាហារបែប BBQ ប៊ីហ្គឺ និង Waffle Fries (ដំឡូងបារាំងបំពងបែបនំពុម្ព) ប្រហែលជាពិបាករកបន្តិចហើយ ព្រោះថាប្រហែលជាមានតែមួយកន្លែងទេ ដែល Eatery នឹងណែនាំពេលនេះ។ Carolina BBQ ស្ថិតនៅលើកំណាត់ផ្លូវលេខ 460 នៅឯទួលទំពូង គឺជាអាហារដ្ឋានមួយដែលបម្រើនូវមុខម្ហូបដែលមានរសជាតិប្លែកពីហាងទូទៅ ចម្រុះមុខ រាប់បញ្ចូលតាំងពីឆ្អឹងជំនីជ្រូកអាំងផ្សំគ្រឿងពិសេស ភ្លៅមាន់អាំងបែបBBQ ប៊ឺហ្គឺសាច់គោដែលនាំចូលពីអូស្រ្តាលីចម្អិនតាមបែបអាមេរិក នឹងអ្វីដែលពិសេសគឺប្រភេទដំឡូងបំពងបែបនំពុម្ពដែលប្លែកទាំងរូបរាង ទាំងរសជាតិ ព្រមជាមួយបរិយាកាសក្នុងហាងដ៏ល្អ ត្រជាក់ស្រួល ហើយសេវាកម្មទៀតក៏រហ័សទាន់ចិត្ត ពិតជាធ្វើឲ្យអ្នកជាប់ចិត្ត​ ជាប់មាត់តែម្តង។ ក្រៅពីនេះហាង Carolina BBQ ក៏មានបម្រើជូននៅភេសជ្ជៈផ្សេងៗ ក៏ដូចជាស្រាបៀរផងដែរ ដែលសក្តិសមសម្រាប់ការទទួលទានជាមួយអាហាររសជាតិបែប BBQ ជាមួយក្រុមគ្រួសារ និងការជួបជុំមិត្តភក្តិក្រោយម៉ោងការងារ ក៏ដូចជាក្នុងឱកាសពិសេសនានា។ ហាង Carolina BBQ បើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 11ព្រឹក រហូតដល់ម៉ោង 10យប់។ អញ្ចឹងបើនឹកឃើញឃ្លាន ​BBQ កុំភ្លេចទៅសាកនៅ Carolina BBQ ទាំងអស់គ្នា! សម្រាប់ទីតាំងលើ Google Map: https://goo.gl/maps/Q7hvrpyRYSwBbD2L6

View Details

នំបញ្ចុក ឈ្មោះដើមថា “នំប៉ែនចុក”?

នំបញ្ចុកជាអាហារមួយប្រភេទរបស់ខ្មែរ ដែលគេនិយមទទួលទានជាទូទៅ ជាពិសេសគឺនៅក្នុងពិធីបុណ្យទានផ្សេងៗ លក្ខណៈពិសេសគឺនំត្រូវទទួលទានជាមួយសម្លរប្រហើរ និងល្បើយដែលជាបន្លែចម្រុះដែលធ្វើឲ្យនំបញ្ចុកក្លាយជាអាហារដែលប្លែកខុសពីគេ ហើយអាហារប្រភេទនេះគឺមិនពិបាករកទេ ហើយតម្លៃក៏មិនជាថ្លៃដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តនំបញ្ចុក ចង់ដឹងថានំនេះមានប្រវត្តិបែបណា? នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម៉្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។  បន្ទាប់មកគេហៅកាត់ៗថា “នំបញ្ចុក” មិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ៗ ដូចជា៖នំប៉ែនចុក ក្លាយ “នំបញ្ចុក”ជើងក្រាន ក្លាយ “ចង្ក្រាន” ជាន់ដើរ ក្លាយ”ជណ្ដើរ” កាន់ជ្រែង ក្លាយ”កញ្ច្រែង” កាន់ត្រក ក្លាយ”កន្ត្រក” ពីរថែមដប់ ក្លាយ”ពីរដណ្ដប់” ជាដើម។ ក៏មានរឿងព្រេងនិទានមួយ ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុកដំណាលថា៖នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។  ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា នឹងណាមួយទៀត នៅតំបន់ដែលពួកគាត់រស់នៅ សំបូរត្រីផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។  ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែលអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។ […]

View Details

ប្លែកអារម្មណ៍មែនទែននឹង April Café ថ្ងៃជាតៀមកាហ្វេ យប់ជា ​Pub

មួយរយ:ចុងក្រោយនេះការជួបជុំរបស់យុវវ័យនៅតាមបណ្ដាហាងកាហ្វេ នានាមានការកើនឡើងគួរឱ្យកត់សម្គាល់។  ជាមួយគ្នាផងដែរនោះ មុខរបរបើកហាងបម្រើសេវាកម្មកាហ្វេក៏ឃើញថាមានការរីកលូតដូចផ្សិត ស្ទើររៀងរាល់ថ្ងៃ ដែលតម្រូវឱ្យហាងកាហ្វេទាំងនោះខិតខំ ស្វែងរកនូវគំនិតច្នៃប្រឌិតរៀងៗខ្លួន ដើម្បីទាក់ទាញ និងថែរក្សាអតិថិជនរបស់ខ្លួន។ កាលពីពេលថ្មីៗនេះដោយសារតែបានមើលឃើញពីតម្រូវការទាំងនេះ ទើបបានលើកទឹកចិត្តឱ្យ យុវជនមួយក្រុមសហការណ៍ ចូលហ៊ុនគ្នាបើកជាហាងកាហ្វេមួយមានឈ្មោះថា April Café ដែលមានលក្ខណ: ពិសេសច្នៃប្រឌិតរវាង ការរចនាបែបចាស់ៗ និង ភាពទាន់សម័យសម័យបញ្ចូលគ្នាដើម្បីបម្រើដល់អតិថិជនរបស់ខ្លួន។ April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti តាមផ្នែកខ្លះលើជញ្ជាំង ដែលរំលេចនូវពណ៌ចម្រុះយ៉ាងទាក់ភ្នែក និង អំណោយផលដល់ការថតរូបលេងទុកជាអនុស្សាវរីយ៍ផងដែរ។ រួមជាមួយនិងទីតាំងធំទូលាយកន្លែងអង្គុយច្រើនបានធ្វើឱ្យបរិយាកាសនៅទីនេះពិតជាទំនង និងស្រស់ស្អាត មែនទែន។ ក្រឡេកទៅមើលអំពីកាហ្វេវិញគឺត្រូវបានបង្កើតឡើងមានលក្ខណ:ស្តង់ដារក្នុងស្រុក និងតម្លៃសមរម្យ  ដែលបានជួយលើក កម្ពស់ដល់ផលិតផលក្នុងស្រុក ដោយគ្រឿងផ្សំភាគច្រើនត្រូវបាននាំយកមកពី ខេត្តមណ្ឌលគិរី ដូចជា គ្រាប់កាហ្វេ ផ្លែឈើនានា និងជាពិសេសគឺទឹកឃ្មុំសុទ្ធជាដើម។ លើសពីនេះទៅទៀត April Café មិនត្រឹមតែបម្រើសេវាកម្មកាហ្វេតែពេលថ្ងៃពីម៉ោង ៧ព្រឹក ដល់ ៥ល្ងាច ប៉ុណ្ណោះទេតែចាប់ពីម៉ោង៥ ដល់១២យប់ ហាងនឹងត្រូវបានប្រែប្ដូររូបរាងទៅជា Pub ឈ្មោះ Old School Bar ដែលមានបម្រើនូវ ស្រាបៀរ Cocktials ជាច្រើនរសជាតិ និងមុខម្ហូបយ៉ាងច្រើនសម្បូរបែបយ៉ាងឆ្ងាញ់ពិសាផងដែរ ដែលស័ក្តិសមសម្រាប់ការជួបជុំមិត្តភក្តិ ក្រោយម៉ោងការងារ។ចង់ដឹងមែនទេថា April Café មានសភាពដូចម្តេច? អញ្ចឹងនេះទីតាំងដែលអ្នកអាចទៅសាកល្បងផ្ទាល់បាន៖ https://goo.gl/maps/zGcEjfUbL7wND6iz8

View Details

ប្រោនកាហ្វេស្វាគមន៍អតិថិជនជាមួយ​#២០

ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាជាជនជាតិខ្មែរឬបរទេសនោះឡើយ ព្រោះតែការផ្តល់ជូនយ៉ាងសម្បូរបែបដែលរួមមានទាំងនំ ម្ហូបអាហារ កាហ្វេឈ្ងុយឆ្ងាញ់ និងការទទួលស្វាគមន៍ប្រកបដោយស្នាមញញឹមពីបុគ្គលិកបម្រើសេវាកម្ម។ អ្នកនឹងប្លែកភ្នែក និងអារម្មណ៍គ្រប់ពេលដែលបានឈានជើងដើរចូលក្នុងហាង ប្រោនកាហ្វេ ព្រោះតែការរចនាម៉ូដស្អាតៗប្លែកៗ ដែលបញ្ជាក់អត្តសញ្ញាណពីភាពខុសប្លែកពីហាងកាហ្វេដទៃ។ ដោយទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ថ្ងៃនេះ ប្រោនសាខាទី២០ ដែលមានឈ្មោះថា Brown Midtown ដែលមាន ទីតាំងនៅក្នុង Midtown Mall លើកំណាត់ផ្លូវ ២០០៤ កែង 13B បានបើកទ្វារទទួលស្វាគមន៍អ្នកដែលនិយមទទួលទានកាហ្វេ និងភេសជ្ជៈ ព្រមជាមួយនឹងមឺនុយជាច្រើនមុខទៀតជាផ្លូវការហើយ។ ទន្ទឹមនឹងនេះយើងក៏សង្កេតឃើញថាមានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនចំនួន៥០នាក់ដំបូង ដោយទទួលបាន KeepCup ម្នាក់មួយ។ តែអ្វីដែលប្លែកខុសពីសព្វមួយដងនោះគឺ មានទាំងការសម្តែងតន្ត្រីប្រភេទ Acoustic នៅឯជាន់ខាងលើ ជាមួយអ្នកចម្រៀងក្មេងៗដែលមានសម្លេងពីរោះនៅក្នុងឱកាស បើកទ្វារទទួលស្វាគមន៍នៃ ប្រោន សាខាថ្មីមួយនេះផងដែរ។ បើនិយាយពីហាង Brown Midtown វិញគឺមានទំហំប្រហាក់ប្រហែលនឹង Brown TK Avenue ដែល តែការរចនាខុសប្លែកពីគ្នា ដោយហាងមួយនេះមាន Counter និងធ្នើដាក់សំភារៈ ដែលសង់ចេញពីឈើកុងផ្លាកេរហូតដល់ទៅ១២០០០ស្រទាប់ អមជាមួយការរចនាពិសេសប្លែក […]

View Details