Loading...

Category: Eatery

Auto Added by WPeMatico

កាហ្វេក៏បាន តែក៏បាននៅ «ហ៊ីកា» សាខា IFL គឺមានទាំងពីរហ្មង

មានដឹងហ៊ីកាបើកដំណើរហាងសាខាថ្មីនៅ IFL អត់? បែបមានគ្នាយើងខ្លះបានទៅលេងហ៊ីកាសាខាថ្មីរួចមកហើយ ហើយអ្នកខ្លះទៀតក៏មិនទាន់បានទៅនៅឡើយ ។ សាខាថ្មីនេះមានទីតាំងនៅក្រោយមន្ទីពេទ្យកុមារជាតិ ស្ថិតលើផ្លូវលេខ ១២២ ។  ការតុបតែងគ្រប់កន្លែងមានភាពប្លែក ការដេគ័រថ្មីៗស្រស់ស្អាតគួរឲ្យទាក់ទាញ បើបានថតរូបវិញ ថតពីជ្រុងណាក៏ស្អាតដែរ ។  សម្រាប់ភេសជ្ជ:វិញ មានគ្រប់មុខសម្រាប់អ្នកចូលចិត្ត Milk Tea ក៏មាន របៀប Fruit Tea ក៏មាន ។ មិនត្រឹមតែប៉ុណ្ណោះ ហ៊ីកា ក៏មានកាហ្វេផងដែរ ។ អ៊ីចឹងអ្នកនៅម្ដុំ IFL មុនធ្វើការឬសម្រាកថ្ងៃត្រង់ អាចចូលអង្គុយញ៉ាំតែញ៉ាំកាហ្វេបាន ។ ឬក៏ចង់ទៅអង្គុយដាំស្ពៃធ្វើការក៏បាន អង្គុយរៀនអនឡាញ ឬអង្គុយលំហែលេងបាន ។  ព្រោះនៅហ៊ីកាសាខា IFL នេះមានទីធ្លាធំទូលាយល្អ និងមានដល់ទៅ២ជាន់ ដែលជាន់ខាងលើគេមានកន្លែងអង្គុយ out door របៀបជាវេរ៉ង់ដាអាចមើលឃើញទេសភាព និងមានការតុបតែង ដាំរុក្ខជាតិផ្សេងៗយ៉ាងស្រស់ស្អាត និយាយរួមអ្នកដែលបានទៅហើយច្បាស់ជាសសើរពេញៗមាត់ និងពេញចិត្តជាក់ជាមិនខាន ។ សូមណែនាំខ្លាំងតែម្ដងសម្រាប់អ្នកមិនទាន់បានទៅ ។ ផែនទី៖ The […]

View Details

ទីតាំងស្អាតៗ និងប្រវត្តិហាងកាហ្វេ Starbucks ដែលអ្នកអាចនឹងចង់ដឹង

រឿងរ៉ាវរបស់ Starbucks បានចាប់ផ្តើមក្នុងឆ្នាំ ១៩៧១ ។ ពួកគេជាអ្នកលក់ដុំនិងរាយសណ្តែក កាហ្វេ តែ និងគ្រឿងទេសធំ ដែលមានហាងតែមួយគត់នៅផ្សារផេកស៊ីធី ។ ប៉ុន្តៃក្រឡេកមកមើលសព្វថ្ងៃនេះ ពួកគេមានឯកសិទ្ធិក្នុងការទំនាក់ទំនងជាមួយអតិថិជនរាប់លាននាក់ជារៀងរាល់ថ្ងៃជាមួយនឹងផលិតផលពិសេសនិងហាងលក់រាយជាង ៣ ម៉ឺនហាងនៅក្នុងទីផ្សារ ៧៨ ។ ក្នុងឆ្នាំ ១៩៨១ លោក Howard Schultz (ប្រធាននិងជានាយកប្រតិបត្តិរបស់ Starbucks) បានដើរចូលហាង Starbucks ជាលើកដំបូង ។ បន្ទាប់ពីបានពិសារភេសជ: Sumatra អស់មួយកេវ លោក Howard បានលង់ចិត្តនឹង Starbucks ហើយលោកបានចាប់ផ្ដើមដំណើររបស់លោកជាមួយ Starbucks ប្រហែលជាមួយឆ្នាំក្រោយមក ។ នៅឆ្នាំ ១៩៨៣ លោក Howard បានធ្វើដំណើរទៅប្រទេសអ៊ីតាលីនិងចាប់ចិត្តនឹងរង្គសាលកាហ្វេអ៊ីតាលីនិងស្នេហានៃបទពិសោធន៍កាហ្វេ ។ គាត់មានចក្ខុវិស័យក្នុងការនាំយកប្រពៃណីកាហ្វេអ៊ីតាលីត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ។ ជាកន្លែងសម្រាប់ការសន្ទនានិងអារម្មណ៍បែបសហគមន៍ ។ កន្លែងទីបីរវាងការងារនិងផ្ទះ ។ គាត់បានចាកចេញពី Starbucks ក្នុងរយៈពេលខ្លីដើម្បីចាប់ផ្តើមបើកហាងកាហ្វេ Il […]

View Details

មកភ្លក្សរបស់ឆ្ងាញ់ជក់ម៉ាត់ ៤ចំណិត ៤រសជាតិ ក្រោម១ម៉ឺនរៀល! តេហ្វ្រី​ ដឹកហ្វ្រី!

សាកទាយលមើល ថាតើរបស់ញ៉ាំអីដែលមានតម្លៃប្រហែលនឹង មីឆាមួយចាន នំប៉័ងដាក់សាច់មួយដើម ឬបាយសាច់ជ្រូកមួយចាន​ ប៉ុន្ដែថោកជាងបាយភ្លៅមាន់មួយចានទៅទៀតផងនោះ ? ចឹងចុចទស្សនាវីដេអូខាងក្រោមនេះនិងអានព័ត៌មានខាងក្រោមវីដេអូបន្ថែម​ អ្នកច្បាស់ជានឹងដឹងថាវាជាអ្វី​ ! រឿងញ៉ាំរឿងធំ សូមណែនាំឲ្យគ្នាយើងនូវវត្តមានរបស់ភីហ្សាខ្នាតតូចចេញថ្មីពី Domino’s Pizza ដែលឥឡូវនេះពិតជាពិសេសខ្លាំងមែនទែន ដោយវាមានតម្លែពិសេសត្រឹមតែ 1.99$ តែប៉ុណ្ណោះ ។ គិតជាលុយខ្មែរយើងគឺត្រឹមតែ ៨០០០រៀល តែប៉ុណ្ណោះ ដែលតម្លៃនេះស្មើនឹងយើងញ៉ាំអាហារមួយពេល ដែលមានតម្លៃប្រហាក់ប្រហែលនឹងអាហារដែលយើងញ៉ាំទូទៅប្រចាំថ្ងៃ ។ បើតម្លៃរបស់វាធូរថ្លៃសមរម្យបែបនេះ ចឹងច្បាស់ជាមានគ្នាយើងឆ្ងល់ហើយត្រូវអត់ ថាតើភីហ្សានឹងមានលក្ខណៈពិសេសយ៉ាងដូចម្ដេចទៅ បើតម្លៃវាត្រឹមតែ 1.99$ ដូចនេះ ។ ភីហ្សាខ្នាតតូចចេញថ្មីរបស់ Domino’s Pizza នេះមានដល់ទៅ 4 Slices ។ អាចនិយាយបានថា ល្មមញ៉ាំតែម្ដងគឺ អាចញ៉ាំម្នាក់ឯងបានឆ្អែតពេញៗម៉ាត់ ។ ទោះបីជាភីហ្សានេះខ្នាតតូចត្រឹមតែ 1.99$ ក៏ពិតមែន ប៉ុន្ដែ Domino’s Pizza បានផ្តល់នូវជម្រើសដល់ទៅ ៤ រសជាតិ សម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។ ប៉ុណ្ណឹងហើយសួរថាមិនពិសេសទៀត […]

View Details

ខ្លីៗតែខ្លឹម អំពីប្រពៃណីនៃរបរធ្វើ “ណែម” របស់អ្នកស្រុកបាត់ដំបង

កាលបើបានទៅភូមិស្រុកណាមួយប្រកដណាស់ នឹងធ្វើឲ្យយើងចង់ភ្លក្សចង់សាកនូវម្ហូបអាហារ ចំណីចំណុកប្រចាំភូមិស្រុកនោះ ។ សម្រាប់គ្រានេះ រឿងញ៉ាំរឿងធំ សូមលើកយក ណែម មកបង្ហាញបន្តិច ព្រោះថ្មីៗនេះក្រុមការងារ រឿងញ៉ាំរឿងធំ បានទៅដល់ទឹកដីបាត់ដំបង ហើយជក់មាត់នឹងចំណីមួយមុខនេះ ហឹរៗ ត្រូវមាត់ ត្រូវចិត្តតែម្តង ។ ការប្រកបរបរធ្វើណែមសាច់ត្រីជាប្រពៃណីតជំនាន់តាំងពីដូនតាមកម្ល៉េះ សម្រាប់អ្នកបាត់ដំបង។ ណែមមានច្រើនប្រភេទ មានជាអាទិ៍ ណែមសាច់បង្គា ណែមសាច់ជ្រូក និងណែមសាច់ត្រី (ណែមបាត់ដំបង) ។ នៅបាត់ដំបង គេមានវិធីណែមរបស់គេ ដែលមិនត្រូវបានចម្អិនដោយភ្លើងទេ ។ គេលាយសាច់ត្រីរ៉ស់ឬត្រីស្លាតឆៅដែលបុកម៉ត់ជាមួយរំដេងនិងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនរហូតម៉ត់សាច់ ឬបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់ ។ បន្ទាប់មកគេច្រកដាក់ថង់ ឬវិចខ្ចប់នឹងស្លឹកចេកដោយសង្កត់អោយណែន បង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់ ។ គេរក្សាទុកណែមដែលធ្វើរួចនោះរយៈពេល ២ថ្ងៃ ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកកនោះទេ សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន ៕ ណែមជាឈ្មោះដើមតែម្ដង ជាឈ្មោះរបស់ខ្មែរយើងដែលមានក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត។ The post […]

View Details

សាច់ត្រីសាល់ម៉ុនស្រស់ៗ ហោះមកដល់ទីកន្លែងភ្លាមៗទាន់ចិត្ត ជាមួយសេវាកម្ម Delivery របស់ Home Salmon

Kon’nichiwa! ថ្ងៃនេះប្លែកទៀតហើយ ប្លែករហូត តែម្តង ព្រោះថានឹងនាំប្រិយមិត្តប្ដូររសជាតិមកម្ហូបបែបជប៉ុនវិញម្ដង។ និយាយដល់រសជាតិបែបជប៉ុនច្បាស់ជា ១០០% គ្រប់គ្នានឹកឃើញដល់ Sushi ដុំបាយខ្ចាប់សារាយ និង Ramen ជប៉ុនជាដើម ព្រោះថាប៉ុន្មានមុខនេះសុទ្ធតែជាម្ហូបជប៉ុនដែលប្រជាជនយើងកំពុងពេញនិយមទទួលទានទាំងលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ និងពីធីជប់លាងជួបជុំផ្សេងៗ។ និយាយពី Salmon វិញ ជាសាច់ត្រីឆៅស្រស់ៗរបស់ជប៉ុន ដែលញ៉ាំជ្រលក់ជាមួយនឹងវ៉ាសាប៊ី ទឹកស៊ីអ៊ីវ ឬបែបតំបន់របស់យើងវិញ គេជ្រលក់ជាមួយនឹងទឹកត្រីកោះកុង ខ្ទឹមលីងស្រួយៗជាមួយនឹងក្ទម្ពទេសកាន់តែមានរសជាតិ។ តែបញ្ហានៅត្រង់ថាពិបាកក្នុងការរកទិញសាច់ត្រី Salmon ដែលស្រស់ល្អនៅក្នុងស្រុកយើង។ ដូចនេះយើងចង់ណែនាំហាងមួយដែលប្រិយមិត្តអាចរកកម្ម៉ង់សាច់ត្រី Salmon ស្រស់ៗបានដោយមានការធានានូវគុណភាពសាច់ត្រីស្រស់ល្អតែម្ដង។ មុខម្ហូបនៅ Home Salmon មានចាប់ពីតម្លៃ 4$ ឡើងទៅ ដែលផ្តល់ភាពងាយស្រួល ព្រោះថាហាងនេះមានតែសេវាកម្មដឹកជញ្ជូនតែប៉ុណ្ណោះ។ ពិសេសឈុតដែលល្បី និងមានការកម្ម៉ង់ច្រើនជាងគេនោះគឺមានពីរឈុត៖ ឈុតពិធីជប់លាង (Party Set) សម្រាប់គ្នាច្រើនដែលគេចូលចិត្តញ៉ាំសាច់ត្រី Salmon លាយជាមួយសាច់ផ្សេងៗច្រើនមុខ និងទទួលបានទឹកជ្រលក់គ្រប់មុខ។ ឈុតនេះមានតម្លៃ 52$ ដែលនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ ឈុត ផ្កាកុលាប Salmon (Rose […]

View Details

ចំណីអារម្មណ៍ថ្មី ចំណីមាត់ថ្មី! តោះទៅញ៉ាំអីនៅរោងចក្រ!

ញ៉ាំក្នុងហាង ញ៉ាំតាមផ្លូវ នរណាមិនធ្លាប់ ចុះបើញ៉ាំនៅរោងចក្រវិញ ចាប់អារម្មណ៍ដែរឬអត់? អាចនិយាយបានថា Factory Phnom Penh ជាកន្លែងមួយដែលមានអ្វីជាច្រើនលើសពីការគិតរបស់អ្នកទាំងអស់គ្នា។  ក្នុងនោះយើងឃើញមានពោរពេញទៅដោយសិល្ប:ដូចជាស្នាដៃសិល្ប:របស់វិចិត្រករ ជារូបគំនូរតាមជញ្ជាំង ដែលពិតជាចំណីភ្នែកមួយដ៏ប្លែក។ អ្នកខ្លះក៏ថា Factory Phnom Penh ជាកន្លែងបណ្តុំនៃការិយាល័យធ្វើការ ដែលមានជាអាទិ៍ WS1 និង WS2 ជាដើម។ ហើយខ្លះទៀតថា Factory Phnom Penh ជាកន្លែងលេងបាល់បោះព្រោះមានតារាងបាល់បោះដ៏ធំមួយ នៅចំទីធ្លារកណ្ដាលនៃ Factory Phnom Penh​ តែម្ដងសម្រាប់ពួកគេទៅលេងបាល់បោះរាល់ថ្ងៃដោយឥតគិតថ្លៃ។​ ទាំងនោះជាជ្រុងមួយតូចប៉ុននោះ ព្រោះថា Factory Phnom Penh ក៏ជាកន្លែងសម្បូរពោរពេញទៅដោយរបស់ញ៉ាំនៅឯ Retail Street ផងដែរ។ Retail Street ជាផ្នែកមួយក្នុង Factory Phnom Penh ដែលជាទីតាំងសំខាន់សម្រាប់អ្នកដែលគិតរឿងញ៉ាំជារឿងធំ។ អ៊ីចឹងតោះ មកស្គាល់ ហាងអាហារផ្សេងៗដែលទាំងអស់គ្នាអាចរកបាននៅ Retail Street របស់ Factory […]

View Details