ចំណីអារម្មណ៍ថ្មី ចំណីមាត់ថ្មី! តោះទៅញ៉ាំអីនៅរោងចក្រ!

ញ៉ាំក្នុងហាង ញ៉ាំតាមផ្លូវ នរណាមិនធ្លាប់ ចុះបើញ៉ាំនៅរោងចក្រវិញ ចាប់អារម្មណ៍ដែរឬអត់? អាចនិយាយបានថា Factory Phnom Penh ជាកន្លែងមួយដែលមានអ្វីជាច្រើនលើសពីការគិតរបស់អ្នកទាំងអស់គ្នា។

ក្នុងនោះយើងឃើញមានពោរពេញទៅដោយសិល្ប:ដូចជាស្នាដៃសិល្ប:របស់វិចិត្រករ ជារូបគំនូរតាមជញ្ជាំង ដែលពិតជាចំណីភ្នែកមួយដ៏ប្លែក។ អ្នកខ្លះក៏ថា Factory Phnom Penh ជាកន្លែងបណ្តុំនៃការិយាល័យធ្វើការ ដែលមានជាអាទិ៍ WS1 និង WS2 ជាដើម។ ហើយខ្លះទៀតថា Factory Phnom Penh ជាកន្លែងលេងបាល់បោះព្រោះមានតារាងបាល់បោះដ៏ធំមួយ នៅចំទីធ្លារកណ្ដាលនៃ Factory Phnom Penh​ តែម្ដងសម្រាប់ពួកគេទៅលេងបាល់បោះរាល់ថ្ងៃដោយឥតគិតថ្លៃ។​

ទាំងនោះជាជ្រុងមួយតូចប៉ុននោះ ព្រោះថា Factory Phnom Penh ក៏ជាកន្លែងសម្បូរពោរពេញទៅដោយរបស់ញ៉ាំនៅឯ Retail Street ផងដែរ។ Retail Street ជាផ្នែកមួយក្នុង Factory Phnom Penh ដែលជាទីតាំងសំខាន់សម្រាប់អ្នកដែលគិតរឿងញ៉ាំជារឿងធំ។ អ៊ីចឹងតោះ មកស្គាល់ ហាងអាហារផ្សេងៗដែលទាំងអស់គ្នាអាចរកបាននៅ Retail Street របស់ Factory Phnom Penh។

បើសិនជាអ្នកចូលចិត្តអាហារបែបសាមញ្ញៗ ចង់ញ៉ាំដូចជា មីឆា បាយឆាអាចទៅរកមើលនៅ NUT Restaurant បាន។ ចំណែកមុខម្ហូបបែបបរទេសវិញ បើទាំងអស់គ្នាចង់ញ៉ាំជាលក្ខណៈ​ប៊ឺហ្គឺ Spaghetti ឬដំឡូងបារាំងបំពង​ អ៊ីចឹងនៅទីនោះមាន 1:2 Eat Bunz។ រីឯខាងភេសជ្ជៈវិញ បើដើរលេងហត់ ហើយឃ្លានតែគុជអី អាចទៅរកបាននៅហាង CLOUD TEA និង HKong Tea ជាដើម។

យើងក៏ចង់ណែនាំឲ្យទាំងអស់គ្នាទៅរកមើលនៅ Pom Pom Snack Bar​ ដែលសម្បូរទៅដោយអាហារសម្រន់ (Snack) ឆ្ងាញ់ៗ ប្លែកមាត់។ ហើយបើចង់អ្នកចង់ភ្លក្សម្ហូបរសប្លែក បែបជាម្ហូបម៉ាឡេ​វិញ គឺមាននៅហាង Soo Kitchen​។ ចាំទំនេរទៅសាករសជាតិទាំងនេះម្ដងទៅ ច្បាស់ជាជាប់មាត់ជាប់ចិត្តជាមិនខាន។

សម្រាប់អ្នកមិនជឿ ចូលមើលវីដេអូនេះបានណា៎៖

ទីតាំង៖

The post ចំណីអារម្មណ៍ថ្មី ចំណីមាត់ថ្មី! តោះទៅញ៉ាំអីនៅរោងចក្រ! first appeared on KAMPUCHEERS.

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago