Loading...

មានស៊ុត មានទឹកត្រី បើចេះច្នៃ ធ្វើ «ស៊ុតជ្រក់ទឹកត្រី» បានឆ្ងាញ់មាត់ជាមួយបាយកក បាយក្ដាំងហើយ

មានស៊ុត មានទឹកត្រី បើចេះច្នៃ ធ្វើ «ស៊ុតជ្រក់ទឹកត្រី» បានឆ្ងាញ់មាត់ជាមួយបាយកក បាយក្ដាំងហើយ

គេដឹងចិត្តណាស់ ដឹងដល់បេះដូងហ្មង ដឹងថាគ្រប់គ្នាកំពុងទន្ទឹងចាំមើលផ្លូវ ថាពេលណាបានរឿងញ៉ាំរឿងធំមានម្ហូបថ្មីប្លែកៗមកបង្ហាញទៀត ។ អ៊ីចឹង ឥឡូវសូមណែនាំម្ហូបថ្មីមួយគឺ “ស៊ុតជ្រក់ទឹកត្រី” ។ ស្ដាប់ទៅសាមញ្ញបន្តិច ប៉ុន្តែសំខាន់នោះគឺវា​ងាយធ្វើ ធ្វើហើយរក្សាទុកបានយូរ ពិសេសសម័យកូវីតបែបនេះ បើមាន ស៊ុតជ្រក់ទឹកត្រី នេះគឺដឹងតែជីវិតមានន័យណាស់ ព្រោះថាញ៉ាំជាមួយតែបាយកកបាយក្ដាំងហ្នឹងក៏មានជាតិ ជាប់មាត់ជាប់ចិត្តខ្លាំងដែរ ។ ពិសេសទឹកត្រីបន្ទាប់ពីជ្រក់ហើយហ្នឹងតែម្ដង ស្រូបបាយកកព្រឹកឬល្ងាចញ៉ាំ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ជាតិនោះជាតិខ្លាំងណាស់ ។ 

តោះមកដឹងគ្រឿងផ្សំមានដូចជា ៖

  1. ទឹក ២០០មល
  2. ទឹកត្រី ១០០មល
  3. ស្ករត្នោត ១ស្លាបព្រាបាយធំ
  4. ពងមាន់ឬពងទា
  5. ខ្ទឹមស ហាន់បន្ទះស្ដើងៗ
  6. ម្ទេស ហាន់កង់ៗតូចៗ
មានស៊ុត មានទឹកត្រី បើចេះច្នៃ ធ្វើ «ស៊ុតជ្រក់ទឹកត្រី» បានឆ្ងាញ់មាត់ជាមួយបាយកក បាយក្ដាំងហើយ

ឥឡូវមកដឹងវិធីធ្វើវិញម្ដង ៖

  1. ដាក់ទឹក ២០០មល, ទឹកត្រី ១០០មល, ស្ករត្នោត ១ស្លាបព្រាបាយធំ រំងាស់ហើយកូរឲ្យរលាយសព្វអស់ ទុកដល់ក្ដៅហុយផ្សែងល្មមបិទភ្លើង កុំឲ្យដល់ពុះខ្លាំង
  2. បំបែកពងច្រោះយកតែពងក្រហមកុំឲ្យបែក
  3. ចាក់ទឹកត្រីរំងាស់មុននេះចូល ដាក់ខ្ទឹមស ម្ទេស ចូល
  4. បិទផ្អាប់ទុកឲ្យជិត ដាក់ក្នុងទូរទឹកកកមួយយប់ជាការស្រេច 

មើលវីដេអូហើយបែបជឿហើយត្រូវអត់ថាងាយធ្វើប៉ុនណា ។ និយាយពីគ្រឿងផ្សំវិញគឺថាងាយស្រួលណាស់ បើមិនចង់ចេញក្រៅទេ គ្រប់គ្នាអាចកម្ម៉ង់ទិញតាម shop នៅក្នុង foodpanda បាន ។ ពិសេសសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ៕

The post មានស៊ុត មានទឹកត្រី បើចេះច្នៃ ធ្វើ «ស៊ុតជ្រក់ទឹកត្រី» បានឆ្ងាញ់មាត់ជាមួយបាយកក បាយក្ដាំងហើយ first appeared on KAMPUCHEERS.