ចលនា​នៃ​ការ​រស់​ឡើងវិញ​នៃ​វប្បធម៌​ខ្មែរ​បាន​ផ្ដល់​កំណើត​ដល់​បណ្ដុំ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​មានឈ្មោះ​ថា «KampumEra» កាលពី​ខែមេសា ឆ្នាំ២០២១ ក្នុង​គោលបំណង​លើកកម្ពស់ អត្តសញ្ញាណនិង​វប្បធម៌​ល្អឥតខ្ចោះ​របស់​កម្ពុជា ​ព្រមទាំង​លើកកម្ពស់​ការយល់​ដឹង​ អំពី​សារសំខាន់​នៃ​ការ​អភិរក្ស​បរិស្ថាន​ធម្មជាតិ​ផង​ដែរ។

KampumEra ត្រូវ​បាន​ផ្តួចផ្តើម​ឡើង ដើម្បី​បង្ហាញថា យុវជន​កម្ពុជា​ជំនាន់​ថ្មី មាន​សេចក្តី​ស្រឡាញ់​ដិតដាម​ចំពោះ​ដើមកំណើត ប្រពៃណី និង​ទឹកដី​របស់​ខ្លួន។ បណ្ដុំ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​នេះ​ជម្នះ​នឹង​គំនិត​ដែល​លើកឡើង​ថា យុវជន​ជំនាន់​ក្រោយ​មិន​មានការ​ខ្វាយខ្វល់ អភិរក្ស​កេរ្តិ៍ដំណែល​របស់​ខ្លួន។ ផ្ទុយទៅវិញ យុវជន​ជំនាន់​ថ្មី​មានការ​ជំរុញ​ទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស​និង​បន្តម​រត​ករបស់​កម្ពុជាតាម​បែបផែន​របស់​ពួក​គេ។

ក្នុង​បណ្ដុំ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​នេះ KampumEra បាន​ណែនាំ​សិល្បករ​វ័យក្មេង អ្នកដឹកនាំ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ដើម្បី​ឱ្យ​សាធារណជន​ចាប់ផ្ដើម​ស្គាល់​ពី​ស្នាដៃ​សិល្បៈ​របស់​ពួក​គេ។ ហើយ​ក្នុង​ពេល​ថ្មីៗនេះ KampumEraបាន​ចាប់ដៃ​គូ​ជាមួយ​សិល្បករ​គូរគំនូរ​លើ​ជញ្ជាំង៤រូប សម្រាប់​យុទ្ធនាការ «ភាពជោគជ័យ​កើតចេញពីខ្លួនយើង» ដែល​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក រយៈពេល​ពេញ​មួយ​ខែសីហា។

ជាមួយនឹង​ជំនឿ​ថា៖ «អតីតកាល​របស់​យើង ​មិន​អាច​កំណត់​អនាគត​របស់​យើង​នោះ​ទេ។ យើង​ជា​អ្នក​កំណត់​ជោគវាសនា ​ក្នុង​ជីវិត​របស់​យើង។» យុទ្ធនាការ​នេះ​ នឹង​ផ្ដល់​ឱកាស​ឱ្យ​សាធារណជន ​ចូលរួម​បាន​តាមរយៈ​ការចែក​រំលែក​ក្តី​ស្រមៃ គោលដៅ និង​ការផ្លាស់ប្ដូរ​ដែល​ពួក​គេ​មាន​និង​ចង់​ឃើញ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា។

មតិ​ឆ្លើយតប​របស់​សាធារណជន​នឹង​ក្លាយជា​គ្រឿង​បណ្ដាល​ចិត្ត​សម្រាប់​សិល្បករ​ទាំង៤ រូប ដោយ​ប្រែក្លាយ​ក្តី​ស្រមៃ និង​គោលដៅ​របស់​ប្រជាជន​កម្ពុជា​ទៅ​បង្កើត​គំនូរ​លើ​ជញ្ជាំង​ហៅថា៖ «ជញ្ជាំង​នៃ​ក្តី​សង្ឃឹម»។

ដោយ​ត្រូវ​បាន​ស្គាល់​ក្នុងរង្វង់​សិល្បៈ​ក្រោម​ឈ្មោះថា FONKI សិល្បករ​គូរគំនូរ​លើ​ជញ្ជាំង​ជា​ជនជាតិ​ខ្មែរ​កាត់​បារាំង វ័យ៣១ឆ្នាំ​រូប​នេះ ធ្លាប់​បាន​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​ដែល​មានឈ្មោះ​ថា«ការ​រស់​ឡើងវិញ​នៃ​មរតក​វប្បធម៌​ខ្មែរ» កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩។ គោលបំណង​នៃ​ការ​តាំងពិព័រណ៍​នោះ​គឺ គឺ​ដើម្បី​ក្រឡេក​មើល​ប្រជាជន​កម្ពុជា តាម​ជំ​នាន់​ផ្សេងៗ សាវ​តា​ផ្សេងៗគ្នា និង​ឋានៈ​សង្គម​ផ្សេងៗគ្នា។

ជា​កន្លែង​ចាស់​ជួបនឹង​ថ្មី «ការ​រស់​ឡើងវិញ​នៃ​មរតក​វប្បធម៌​ខ្មែរ» នាំ​ក្រសែភ្នែក​អ្នកទស្សនា​ឱ្យ​ក្រឡេក​មើល​វប្បធម៌​ខ្មែរ​បុរាណ​ក៏ដូចជា​បេតិកភណ្ឌ​របស់​ខ្មែរ​ទន្ទឹម​នឹង​ទំនើបកម្ម​យ៉ាង​ឆាប់រហ័ស​ដែល​កម្ពុជា​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ។ ខណៈ​ដែល​អគារ​ខ្ពស់ៗត្រូវ​បាន​សាងសង់​ជាបន្តបន្ទាប់​ទិដ្ឋភាព​នៃ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​កំពុង​លេច​រូបរាង​ជាថ្មី​ជាមួយនឹង​វត្តមាន​របស់​បច្ចេកវិទ្យា។

ធំ​ដឹងក្តី​នៅ​ទីក្រុង​ម៉ុង​ត្រេ​អាល់ ក្នុង​ប្រទេស​កាណាដា លោក FONKIi បានដឹង​ថា​ខ្លួន​ស្រឡាញ់​គំនូរ​តាមផ្លូវ និង​ចាប់ផ្តើម​ស្គាល់​ពី​វប្បធម៌​នៃ​ការ​គូរ​លើ​ជញ្ជាំង(graffiti) នៅពេល​ដែល​ខ្លួន​មាន​អាយុ១៥ឆ្នាំ។

ប៉ុន្តែ​ស្រប​ពេល​ជាមួយគ្នា​នោះ ​ដែរ​យុវវ័យ​ភាព​របស់​លោក ​ក៏​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សិល្បៈ​ខ្មែរ​ជាច្រើន​ទំរង់។ ជានិច្ចកាល ​លោក​ឃើញ​ការសម្ដែង ​របាំ​ប្រពៃណី​ខ្មែរ នៅក្នុង​សហគមន៍​ដែល​លោកធំ​ដឹងក្តី។ ក្រៅពីនោះ លោក​តែងតែ​ឃើញ រូបចម្លាក់ គំនូរ និង​ចម្រៀង​ខ្មែរ ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​ផង​ដែរ។

លោក FONKI បាន​និយាយ​ថា៖ «ក្តី​ស្រឡាញ់​របស់ខ្ញុំ ចំពោះ​សិល្បៈ​ខ្មែរ​គឺជា​ធំធេង​ណាស់។ ហើយ​វា​ប្រៀប​ដូចជា ដំណើរ​មួយ​សម្រាប់​ពេញ​មួយ​ជីវិត។» «សិល្បៈ​និង​សោភ័ណភាព​បែប​ខ្មែរ​តែងតែ​នៅ​ជុំវិញ​ខ្លួនខ្ញុំ​ដោយ​មិនដឹង​ខ្លួន ពេល​ដែល​ខ្ញុំ​ធំធាត់​មក។ ព្រោះថា ឪពុក​ម្តាយ​ខ្ញុំ​ធ្វើការ​ទាក់ទង​នឹង​វប្បធម៌។ ដូចនេះ ជា​រៀងរាល់ថ្ងៃ​អាទិត្យ ខ្ញុំ​តែងតែបាន​ឃើញ​របាំ​ប្រពៃណី​ខ្មែរ ដោយ​មិនដឹង​ខ្លួន។»

ដើម្បី​ផ្តល់​កិត្តិយស​ដល់​ដើមកំណើត​របស់​ខ្លួន FONKI តែងតែ​បញ្ចូល​ក្បាច់​ខ្មែរ​ ទៅ​ក្នុង​ស្នាដៃ​សិល្បៈ​របស់​ខ្លួន។ លោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា៖«ខ្ញុំ​ចង់​បង្កើត​អ្វី​ថ្មី ដែល​មាន​លក្ខណៈ​ជា​ប្រពៃណី​ខ្មែរ។ ប៉ុន្តែ​ច្នៃ​វា​ឱ្យទៅ​ជា​ប្រពៃណី​ថ្មី​មួយទៀត។» «អ្វី​ដែល​យើង​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាច​ជា​របស់​ថ្មី​សម្រាប់​ពេលនេះ។ ប៉ុន្តែ​វា​អាច​ក្លាយទៅជា​ប្រពៃណី​នៅ​ថ្ងៃស្អែក ក៏​ថា​បាន។»

លោក FONKI បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាពយន្ត​ ហើយ​បាន​ធ្វើដំណើរ​ទៅមក រវាង​ប្រទេស​កម្ពុជា​និង​កាណាដា ជាច្រើន​ដង​ក្នុងអំឡុងឆ្នាំ ២០១២ ទៅ ២០១៥ ដើម្បី​ឱកាស​ហាត់​ការ​ ការផលិត​ភាពយន្តឯកសារ និង ការងារ​សិល្បៈ​ដទៃទៀត។ ហើយ​ចុងក្រោយ ​លោក​សម្រេច​ផ្លាស់មក​រស់នៅ ​ក្នុង​ប្រទេស​កម្ពុជា​ជាអចិន្ត្រៃយ៍ ​នៅក្នុង​ឆ្នាំ២០១៧។

ការ​ត្រឡប់មកវិញ​ជា​រឿយៗនេះ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​យល់ឃើញ​ថា កម្ពុជា​មានរឿង​ សម្រាប់​តំណាល​ថ្មី​ ក្រៅពី​ខ្មែរក្រហម និង​ប្រាសាទអង្គរវត្ត។ នៅ​កម្ពុជា ចាប់ផ្តើម​មាន​អ្វី​ថ្មីៗ និង​ប្លែកភ្នែក បាន​កើតមានឡើង។ ប៉ុន្តែ​លោក​ក៏​មិន​បំភ្លេច​ ឫសគល់​របស់​ខ្លួន​ និង​ មូលដ្ឋាន​សិល្បៈ​ខ្មែរ។ ហើយ​លោក​បាន​មើលឃើញ​ ស្នាដៃដែល​បង្កើត​ឡើង​ផលិតកម្ម KlapYaHandz និង សិល្បករ Lisa Mam​ គឺជា​ប្រភព​នៃ​កម្លាំងចិត្ត។

លោក​ក៏បាន​ឧទាន​ឡើង​ក្នុងចិត្ត​នា​ពេលនោះ​ថា៖ «ខ្មែរយើង​កំពុង​មាន ការ​រស់​ឡើងវិញ​នៃ​មរតក​វប្បធម៌​ខ្មែរ»

«បច្ចុប្បន្ន​នេះ​ក៏​ដូចគ្នា។ ឥឡូវ​យើង​ឃើញ​មាន សិល្បករ​ជាច្រើន​ចេញ​មក ដើម្បី បង្កើត​ ស្នាដៃ​របស់​ខ្លួន។ ដូចនេះ ខ្ញុំ​មាន​ភាព​វិជ្ជមាន​ខ្លាំង​មែនទែន សម្រាប់​ថ្ងៃ​អនាគត។»

ដោយមាន​កិត្តិសព្ទ​ ចំពោះ​ទេពកោសល្យក្នុង​ការ​គូរគំនូរ​ ដោយ​ប្រើប្រាស់​ដៃ​ទាំងសងខាង ​ក្នុង​ពេល​តែមួយ លោក​យី កក្កដា វ័យ២៦ឆ្នាំ ជា​សិល្បករ​ខ្មែរ​ ដែល​រៀន​គូរដោយខ្លួនឯង​ម្នាក់​ ហើយ​មានបំណង​ចង់​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​តាមរយៈ​គំនូរ​តាមផ្លូវ។

លោក​បាន​ប្រាប់​ថា៖ «ជាជាង​ការ​គូរ​លើ​ផ្ទាំង​ក្រណាត់ ខ្ញុំ​ចូលចិត្ត​គូរ​តាមផ្លូវ។ ដោយហេតុថា ខ្ញុំ​អាច​បង្ហាញ​ស្នាដៃ និង សារ​របស់ខ្ញុំ​ទៅកាន់​មនុស្ស បាន​ច្រើន​នាក់​ជាង។ គ្រប់​អាយុ គ្រប់​ឋានៈ​ទាំងអស់។ សូម្បីតែ ជនបរទេស​ផង​ដែរ។ ប្រហែល​តាមរយៈ​គំនូរ​នេះ ពួក​គាត់​អាច​នឹង​ឆ្ងល់​ពី​សិល្បៈ​ខ្មែរ​បុរាណ ហើយ​ចង់​ស្វែងយល់​បន្ថែម។»

ធំ​ដឹងក្តី​នៅក្នុង​ខេត្តបាត់ដំបង លោក​កក្កដា​បាន​ស្គាល់​ពី​គំនូរ​តាម​ជញ្ជាំង​ នៅ​តាម​វត្តអារាម​នានា ​ដែល​មាន​ពណ៌​ចម្រុះ​ហើយ​បង្ហាញ​ពី​សាច់​រឿង​ផ្សេងៗ តាំងពី​ពេល​ដែល​ខ្លួន​នៅជា​កុមារា​ម្នាក់។ ពេល​នៅក្មេង​នោះ​ដែរ​ លោក​តែងតែ​ទទួល​បាន ការ​កោតសរសើរ​ មិន​ដាច់​ពី​មាត់​ ពីសំណាក់​មិត្តភក្តិ​ ចំពោះ​សមត្ថភាព​នៃ​ការ​គូររូប​របស់​ខ្លួន។ មាន​អ្នកខ្លះ បាន​សុំ​ទិញ​គំនូរ​របស់​គាត់ ថែមទៀត​ផង​។

ដោយសារតែ​មានការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្រោយពេល​បាត់បង់​ឪពុក​ម្តាយ លោក​កក្កដា​បាន​បោះបង់ចោល​ការសិក្សា ហើយ​បាន​ធ្វើដំណើរ​ទៅ​ខេ​ត្ត​ផ្សេងៗ ដើម្បី​ធ្វើការ​ជាមួយ​បងប្អូន​បង្កើត​របស់​ខ្លួន​មុន​ ពេល​មក​រស់នៅ​ទីក្រុង​ភ្នំពេញ។ ដោយសារតែ​សមត្ថភាព​នៃ​ការ​គូរគំនូរ និង​ភាព​ច្នៃប្រឌិត​របស់​ខ្លួន លោក​កក្កដា​ត្រូវ​បាន​គេ​ណែនាំ ​ឱ្យ​ចូលរួម​ប្រកួត​កម្មវិធី​សិល្បៈ ​រៀបចំឡើង​ដោយ​អង្គការ​យូ​ណេស្កូ។ ហើយលោក​ជាប់ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១ ផ្នែក «គំនូរ​អាស៊ី»។

ដោយ​ប្រកាន់​ភ្ជាប់នឹង​គោលដៅ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ គំនូរ​របស់​លោក​កក្កដា ភាគច្រើន តែងតែ​រួមបញ្ចូល​របាំ​ខ្មែរ រូបចម្លាក់​បុរាណ និង​អ្នកចម្រៀង​កម្ពុជា​ដ៏​ល្បីល្បាញ​ជាដើម។

លោក​បាន​និយាយ​ថា ការ​ប្រកប​អាជីព​ជា​សិល្បករ​ពេញ​ម៉ោង​ មិនមែន​ជា​រឿង ​ងាយស្រួល​នោះ​ទេ។ ក៏ប៉ុន្តែលោក​នឹង​នៅតែ​បន្ត​ធ្វើ​វា ដើម្បី​បង្ហាញថា សិល្បករ​ក្នុង​ស្រុក​ ក៏អាច​ធ្វើ​បាន​ដូចគ្នា​ដែរ។

«មិនមែន​មានតែ​បរទេស​ទេ​ដែល​មាន​សមត្ថភាព​គូរគំនូរ​លើ​ជញ្ជាំង។ ខ្មែរយើង​ក៏​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​និង​គំនិត​ច្នៃប្រឌិត​ដែរ។ យើង​គ្រាន់តែ​ខ្វះ​ការ​គាំទ្រ​ពីសា​ធារ​ណជន។»

ដោយ​ដាក់​ការ​ស្រឡាញ់​ និង​ ចិត្ត​ចង់​ផ្សព្វផ្សាយ​វប្បធម៌នៅចំពោះមុខ​ មុននឹង​ការ​រក​ប្រាក់កម្រៃ​ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​នឹង​នៅតែ​បន្ត​ធ្វើការងារ​នេះ។»

លោក​ណែនាំ​ក្មេង​ជំនាន់​ក្រោយ ឱ្យ​ដាក់​ការ​ស្រឡាញ់​ចូលចិត្ត​សិល្បៈ មុនការ​ចង់​មាន​ចង់បាន។ លោកនិយាយថា ៖«ប្រសិនបើ​ចង់​ធ្វើការ​ទាក់ទង​នឹង​សិល្បៈ ចេញ​មក​ធ្វើ​វា​ទៅ។ ដូចនេះ ទើប​យើង​នឹង​មាន​ធនធានមនុស្ស ដែល​មានគំនិត​ច្នៃប្រឌិត​ក្នុង​វិស័យ​នេះ​ច្រើនជាង​មុន។»

នៅពេល​ជិះ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ​ប្រសិនបើ​អ្នក​ប្រទះឃើញ ​គំនូរ​លើ​ជញ្ជាំង ដែល​មាន​រូប​សត្វ ជាមួយនឹង​ពណ៌ខៀវ ឬទឹកក្រូច មានឱកាស​ច្រើន​ដែល​ថា​ គំនូរនោះ​ជា​ ស្នាដៃ​របស់​សិល្បករ​វ័យ២៣ឆ្នាំ គឺ​លោក Davido។

ជាមួយនឹង​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ​តាំងពី​អាយុ៧ឆ្នាំ ការ​ចាប់ផ្តើម​គូររូប​ផ្លូវការ​របស់ Davido គឺ​នៅពេល​ដែល​ខ្លួន​មាន​អាយុ១៥ឆ្នាំ។ ពេលនោះ​មិត្តភក្តិ​របស់​លោក បាន​ហៅ​លោក ​ទៅ​គូររូប​លើ​ជញ្ជាំង។ បន្ទាប់ពី​បទពិសោធន៍​នោះ​មក ​លោក​បាន​ចាប់ផ្តើម​សិក្សា​ ស្រាវជ្រាវ​បន្ថែម​ដោយខ្លួនឯង និង​ការអនុវត្ត​ផ្ទាល់។

លោក​ចូលចិត្ត​ប្រើប្រាស់​ថ្នាំ​ពណ៌​លាប​ផ្ទះ ជាជាង​ការប្រើ​ប្រាស់​ថ្នាំ​បាញ់​កំប៉ុង​ដែល​មានតម្លៃ​ថ្លៃ។ ក្នុង​ឆ្នាំ​ដដែល​នោះ​លោក​ត្រូវ​បាន​គេ​អញ្ជើញ ឱ្យ​ចូលរួម​មហោស្រព​សិល្បៈ “Urban Art Festival​” លើកដំបូង​នៅ​កម្ពុជា ហើយ​លោក​គឺជា​សិល្បករ​ចូលរួម​មាន​វ័យក្មេង​ជាងគេ។

លោក Davido សង្កេតឃើញ​ថា អ្នក​ដែល​ទៅ​មើល​ការ​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ ឬចូលរួម​កម្មវិធី​សិល្បៈ ភាគច្រើន​មានតែ​បរទេស​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជនបរទេស​ហើយ​កម្រមាន​ប្រជាជន​ខ្មែរ​ក្នុង​ស្រុក ។ ដូច្នេះ លោក​គិតថា ការ​គូរ​លើ​ជញ្ជាំង​ នឹ​ផ្ដល់​ឱកាស​ឱ្យ​លោក​បង្ហាញ​ស្នាដៃ​ ទៅកាន់​ទស្សនិកជន​បាន​ច្រើនជាង​មុន ជាពិសេស​ប្រជាជន​ខ្មែរ​ ដែល​មិន​មើល​ការ​តាំងពិព័រណ៍​ ស្នាដៃ​សិល្បៈ​នៅ​តាម​វិចិត្រសាល។

លោក​បាន​ពន្យល់​ថា៖ «ជញ្ជាំង​គឺជា​កន្លែង​តាំងពិព័រណ៍​ស្រាប់។ មនុស្ស​គ្រប់​ជាន់ថ្នាក់ គ្រប់​សាវ​តា មានឱកាស បានឃើញ​ស្នាដៃ​ទាំងអស់។ ដូចនេះ​ហើយ​ យើង​ពិតជា​អាច​មាន​ទំនាក់ទំនង ​ជាមួយ​ពួក​គាត់។»

ដោយ​ពិពណ៌នា​ នូវ​ទំនោរ​នៃ​ការ​គូរ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន តាម​បែប surreal (អ្វី​ដែល​មិន​ដូច​នឹង​ការពិត​ទាំងស្រុង) លោកDavido ភាគច្រើន​គូររូប​សត្វ ​ដោយ​ប្រើប្រាស់​ពណ៌ខៀវ និង ទឹកក្រូច ហើយ​លោក​មិន​គូរ​ដោយ​ប្រើ​ក្បាច់​ខ្មែរ ឬ អប្សរា​នោះ​ទេ។ សម្រាប់​លោក​ការប្រើ​ប្រាស់​សត្វ​ទាំងនោះ គឺជា​វិធី​ម៉្យាង ដែល​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​របស់​ខ្មែរ​ ព្រោះថា​សត្វ​ទាំងនោះ ជា​សត្វ​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​លើកឡើង​ថា៖ «ខ្ញុំ​ចូលចិត្ត​គូរ​សត្វ​តាំងពី​តូច។ ខ្ញុំ​តែងតែ​ចង់​ថែរក្សា​វា ដោយសារ​ខ្ញុំ​គិតថា​វា​មាន​សារៈសំខាន់ និង​មានតម្លៃ​ណាស់​សម្រាប់​កម្ពុជា។»

បច្ចុប្បន្ន​នេះ លោក​ធ្វើការងារ​គ្រូបង្រៀន​ជំនាញ product design ក្រោយ​បញ្ចប់​ការសិក្សា​ពីសា​កល​វិទ្យាល័យ​កាលពី​ឆ្នាំមុន។ លោក​ចាត់ទុក​ការបង្កើត​ស្នាដៃ​សិល្បៈ និង​ការ​បង្រៀន ជា​ការ​បំពេញសេចក្ដី​ត្រូវការ​ផ្ទាល់ខ្លួន។ ដោយហេតុថា សកម្មភាព​ទាំងពីរ​នេះ​អនុញ្ញាត​ឱ្យ​លោក​ចែករំលែក​ចំណេះដឹង​និង​សារ​ដែល​ខ្លួន​ចង់​បញ្ចេញ។ ទន្ទឹម​នឹង​នេះ លោក​ជឿជាក់​ថា គំនូរ​សិល្បៈ​តាមផ្លូវ​អាចប​ង្កើត​ជា​កិច្ច​សន្ទនា​រវាង​មនុស្សម្នា​ផង​ដែរ។

«ពេល​ខ្ញុំ​គូរ​អ្វីមួយ ខ្ញុំ​តែងតែ​ជួប​មនុស្ស​ដែល​មិនធ្លាប់​ចូលរួម​ការ​តាំងពិព័រណ៍។ ហើយ​ពួក​គាត់ ធ្លាប់​សួរនាំ​ពី​គំនូរ​របស់ខ្ញុំ។ ពួក​គាត់​ធ្លាប់​រិះគន់​ខ្ញុំ។ ហើយ​ខ្ញុំ​ក៏​ពន្យល់​គាត់។ ដូច្នេះ​ពួក​គាត់​បាន​យល់​ពី​សិល្បៈ​និង​ស្គាល់​ពី​ស្នាដៃ​របស់ខ្ញុំ។»

អុឹង អេលីនណា មាន​សាវ​តា​ផ្នែក​សិល្បៈ​ប្លែក​ផ្សេង​ពី​សិល្បករ ៣រូប​ខាងលើ និង​ទើប​មានឈ្មោះ​ថ្មីថ្មោង ប្រឡូក​ក្នុង​វិស័យ​សិល្បៈគំនូរ។ ស្ថិត​ក្នុង​វ័យ២៤ឆ្នាំ សិល្បករ​ឯករាជ្យ​រូប​នេះ​ ប្រើ​ឈ្មោះ​ហៅក្រៅ«ក្មេង​លី​នណា» និង​មាន​ឯកទេស​ជា​អ្នក​រចនា​ក្រា​ហ្វិ​ច និង​អ្នក​គូររូប​ឌីជីថល​ម្នាក់។ បច្ចុប្បន្ន អេលីនណា ក៏ជាសហស្ថាបនិក Lost-in Creative Studio ផងដែរ។

កញ្ញា​បាន​បញ្ចប់​ការសិក្សា ​ពី​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ជំនាញ គំនូរសារគមនាគមន៍ (Design Communication)។ នៅ​ទីនេះ​ហើយដែល​ធ្វើ​ឱ្យអេលីនណា ស្គាល់​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ជាច្រើន។ អេលីនណា ចាប់ផ្តើម​ធ្វើការ​ទាក់ទង​នឹងការរចនាក្រាហ្វិក ក្នុង​ឆ្នាំ២០១៧។ ក្តី​ស្រឡាញ់​ចំពោះ​សិល្បៈ វប្បធម៌ ប្រពៃណី​ខ្មែរ និង​ការ​គូរ ចាប់ផ្តើម​កើនឡើង ពេលដែល​កញ្ញា​បាន​ធ្វើការ​ស្ម័គ្រចិត្ត​ ក្នុង​កម្មវិធី«បុណ្យ​ភូមិ»។ កម្មវិធី​នោះ គឺជា​កម្មវិធី​ប្រចាំឆ្នាំ​ សម្រាប់​ប្រារព្ធ​បុណ្យចូលឆ្នាំ​ខ្មែរ​ ដែល​បង្កើត​និង​រៀបចំឡើង​ដោយ ក្រុម​យុវជន​លើកស្ទួយ​វប្បធម៌​ខ្មែរ​ឈ្មោះ«ភ្លើងគប់»។ បច្ចុប្បន្ន​នេះ អេលីនណា ក៏​ជា នាយកសិល្បៈផ្នែករចនា (Art Director) របស់​ភ្លើងគប់​ផង​ដែរ។

ក៏ប៉ុន្តែ​ក្រុម​គ្រួសារ​របស់ អេលីនណា មិនបាន​គាំទ្រ​ការ​ចាប់​អាជីព និង​ការសិក្សា ​ទាក់ទង​នឹង​សិល្បៈ​នោះ​ទេ ពី​ដំបូង​ឡើយ។

អេលីនណា ពន្យល់​ថា៖ «ម៉ាក់ប៉ា​របស់ខ្ញុំ​មិន​គាំទ្រ​ឱ្យ​ខ្ញុំ​រៀន​ផ្នែក ដែល​ខ្ញុំ​រៀន ​ក្នុង​សាកល​វិទ្យាល័យ​នោះ​ទេ។ ដោយសារ​ពួក​គាត់​ខ្លាច ខ្ញុំ​មិន​មានការ​ងារ​ធ្វើ និង​ថវិកា​គ្រប់គ្រាន់​ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែពួក​គាត់ ក៏​ចាប់ផ្តើម​បើក​ចិត្ត​បន្តិច​ម្តងៗ ពេល​ដែល​ឃើញ​ខ្ញុំ​ ទទួល​បាន​ឱកាស​ការងារ​មួយចំនួន តាំងពី​ពេល​នៅ​រៀន។»

សម្រាប់​ស្នាដៃ​សិល្បៈ​គ្រប់​ទម្រង់​របស់ អេលីនណា ភាគច្រើន​នាង​ចូលចិត្ត​គូរ​ ជា​ទម្រង់​គំនូរ​បុរាណ ដែល​លាយ​លំ​ជាមួយ​ការ​ស្រមើ​ស្រ​ម៉ៃ និង​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន​ផ្ទាល់។

«ភាគច្រើន ខ្ញុំ​គូរ​សម្រាប់​ក្មេងៗជំនាន់​ក្រោយ។ ដូចនេះ ហើយ​ខ្ញុំ​ខំធ្វើ​ឱ្យ​វា​ទាក់ទាញ ប៉ុន្តែ​នៅតែ​មាន​បែប​ខ្មែរ និង​តួអង្គ​បុរាណក្នុង​នោះ។  បុរាណមិនយឺត សម័យមិនបរទេស»

អេលីនណា កត់សម្គាល់​ឃើញថា​យុវជន​ខ្មែរ​មួយចំនួន​គិតថា ការ​ថែរក្សា ក៏ដូចជា​អភិរក្ស​វប្បធម៌ និង​ប្រពៃណី គឺជា​កាតព្វកិច្ច​របស់​មនុស្សចាស់។ ប៉ុន្តែ អេលីនណា ចង់​ផ្លាស់​ប្តូរ​ការ​គិត​បែបនេះ តាមរយៈ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន។

«ខ្ញុំ​ចង់​ឱ្យ​ក្មេងៗជំនាន់​ខ្ញុំ និង​ក្មេង​ជាង​ខ្ញុំ រៀន​ពី​វប្បធម៌ និង​ប្រពៃណី​ខ្មែរ តាមរយៈ​ស្នាដៃ​សិល្បៈ​របស់ខ្ញុំ។ ដូចនេះ ទើប​ខ្ញុំ​ខំ​រក​តុល្យភាព​ រវាង​ការ​គូរគំនូរ​បុរាណ​ ឱ្យ​មាន​ភាព​ទាក់ទាញ​៕»

ប្រភពដើម៖​ https://focus-cambodia.com/km/article/defining-our-future-through-make-our-own-luck-campaign/

The post https://www.kampucheers.com/kampumera-wallofhope/ first appeared on KAMPUCHEERS.

admin

Share
Published by
admin

Recent Posts

openai gpt-oss: gpt-oss-120b and gpt-oss-20b are two open-weight language models by OpenAI

Deze spellen bieden meeslepende interactie en streaming van hoge kwaliteit. Stortingen van €300 tot €399,99…

34 mins ago

Bull Casino 24 Bonus: 200% tot 5000 + 250 Gratis Spins

Je ontvangt een 200% bonus tot een maximum van €600, plus tot 250 gratis spins.…

34 mins ago

Sombrerospins Casino 50 Free Spins

De bonussen spreken wel sombrerospinsnl.com erg aan door de enorme hoeveelheid. Hiermee bepaal je een…

34 mins ago

Best Sweepstakes Gambling enterprises stake Arkansas Participants Can also enjoy

All sites give ample welcome incentives with 100 percent free revolves, which make first a…

3 hours ago

CrocoSlots Spielbank, Luca Dunkley Slot Prämie 25 Freispiele ohne Einzahlung

Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…

6 hours ago

Highroller Book of Ra Eye of Horus Download 80 Freispiele Magic Verbunden für nüsse zum besten geben

Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…

7 hours ago