ទស្សនាវីដេអូ “ប៉ុស្តិ៍ញ៉ាំ” Ep04 ហើយជក់ចិត្តដែរទេគ្នាយើង ? មើលកញ្ញា ឡេងឡេង និងអ្នកកំលោះ ស្ទីវិន ញ៉ាំផងនិយាយហូរហែតាប៉ែលតផង ។ អ៊ីចឹងមកទម្លាក់រូបភាពខ្លះទៀតពីម្ហូបនៅហាង Kinme ។ សង្ឃឹមថាអាចធ្វើឱ្យគ្នាយើង ឃ្លានបណ្ដើរៗពេលអូសមើលរូបភាព និងទស្សនាវីដេអូ ។
សប្ដាហ៍នេះនាំអារម្មណ៍គ្រប់គ្នាទៅហាងបែប Street Food ដែលមានមុខម្ហូបពិសេសៗសែនជក់ចិត្តគឺហាង “Kinme” ។ ទ្រួសៗទី1មាន ងាវស្រុសទឹកដូង ដែលជាងាវសាច់លេខ១ពីខាងស្រែអំបិល ស្រុសជាមួយទឹកដួងនិងស្លឹកតើយ ដែលអាចលក់បានពី ២៥kg ទៅ ៣០kg ក្នុងមួយថ្ងៃ ។
ទី2នោះគឺស៊ុបចិនប៉ុន្តែច្នៃពិសេសតាមតម្រូវការរសជាតិប្រជាជនខ្មែរយើង គឺស៊ុបស៊ីឆ័ន ហើយលេងសើចមិនបានទេ ពេញនិយមខ្លាំងណាស់ លក់បានពី ១០០ ទៅ ២០០ ចានឯណោះក្នុងមួយថ្ងៃៗ ។ ចំណែកទី3 សាច់អាំងចិនពិសេស ដែលប្រឡាក់ជាមួយគ្រឿងចិនហឹរតិចៗ អាំងភ្លាមៗ ក្ដៅៗ ឈ្ងុយឆ្ងាញ់បែបញាំជក់មាត់ ។ មិនទាន់អស់ទេ នៅ Kinme គឺមានរូបមន្តទឹកជ្រលក់ពិសេសរបស់ហាងទាំង 3 រសជាតិ មានគឺ ទឹកត្រីកោះកុងខៀវ ទឹកត្រីកោះកុងក្រហម និងទឹកត្រីកោះកុងទឹកស្ករ ។
ប្រាប់មួយទៀតចុះ ឃើញ2នាក់នោះ ក្នុង Episode នេះញ៉ាំស្រួលៗគ្មាន Challenge ក៏ព្រោះថាម្ហូបហឹរៗខ្លាំងដូចធ្វើបាបស្រាប់ទៅហើយ ក៏ខ្ជិលធ្វើបាបមួយតង់ទៀត ។ ស្ដែងណាស់អ្នកអើយ ញ៉ាំមួយម៉ាត់លើក Anchor White មួយម៉ាត់ ជាតិស៊ីគ្នាសាហាវជាមួយរសជាតិដ៏ស្រាលស្រទន់ ។ មើលហើយអាចទៅញ៉ាំនៅហាងផ្ទាល់បាន ខាងក្រោមជាផែនទីទីតាំងហាង ! នាំមកជូនដោយ Anchor Beer (Cambodia) ។
ទស្សនាវីដេអូ៖
ទីតាំងហាង៖
The post កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន ស្រក់ទឹកភ្នែកម៉ាត់ៗ សឺតសត សឺតសត តែម្ដងប៉ះម្ហូបនៅគីនមីសប្ដាហ៍នេះ first appeared on KAMPUCHEERS.
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…
Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…
Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…
Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…