••• ក្នុងថ្ងៃដ៏ពិសេស ខួបលើកទី ១០៩ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា អេដមីន អ្នកកុននិយម សូមនាំអារម្មណ៍ទាំងអស់គ្នា មកស្គាល់នូវភាពយន្តល្បីៗដែលនិយាយពីភាពមហិមានៃមនុស្សស្រី ហើយក៏ជាការត្រៀមខ្លួនដើម្បីទស្សនាភាពយន្តមនុស្សស្រីល្បីៗខាងមុខនេះ មិនថា Wonder Woman 1984, Black Widow និង Mulan ជាដើម…
នៅចុងសតវត្សទី ១៩ បច្ចេកវិជ្ជាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយ។ ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារី កុមារ និងកម្មករបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី ១២ម៉ោង ទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា។ ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី…
ការទស្សនាខ្សែភាពយន្តនៅតាមរោងភាពយន្តស្តង់ដារអន្តរជាតិ បានក្លាយជាបែបបទរស់នៅប្រចាំថ្ងៃដ៏ពេញនិយមរបស់ប្រជាជនខ្មែរជំនាន់ថ្មី ដែលកំពុងនឹងរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជនកម្ពុជាបាននឹងកំពុងបោះបង់ចោលទម្លាប់ នៃមើលភាពយន្តតាមរយៈការចាក់កាសែត និងឌីវីឌី ឬក៏ការទាញយកភាពយន្តពីប្រព័ន្ធអីនធើណិតខុសច្បាប់ (Pirating) ដោយបែរមកទទួលយកនូវបទពិសោធន៍នៃការទស្សនាភាពយន្ត ប្រកបដោយគុណភាព ទាំងសម្លេង និងរូបភាព នៅតាមរោងកុនទំនើបវិញ រាប់ចាប់ពីប្រភេទធម្មតា 2D ប្រភេទរឿងតម្រូវឲ្យពាក់វែនតា 3D រហូតដល់ប្រភេទរឿងដែលប្រើបច្ចេកវិទ្្យាទំនើប 4DX និង…
ប្រសិនបើនិយាយពីទឹកដីនៃក្រុងបុរាណខេត្តសៀមរាប ច្បាស់ជាមានមនុស្សជាច្រើននឹកឃើញដល់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាជាច្រើនទៀតដែលបានលាក់ខ្លួនកំពុងរង់ចាំភ្ញៀវទេសចរណ៍មកពីជិតឆ្ងាយទៅទស្សនា។ តែបើទៅសៀមរាបញយដងបន្តិច ទេសចរប្រាកដណាស់ថានឹងសួរថា ក្រៅពីប្រាសាទ សៀមរាប មានអ្វីផ្សេងទៀតដែលគួរឲ្យទាក់ទាញ និងគួរឲ្យចង់ទស្សនា។ ដោយឡែកថ្មីៗនេះ ទីក្រុងសៀមរាបក៏បានដាក់ដំណើរការកន្ត្រកវិលយក្សដែលគេហៅថា Angkor Eye ដែលជាបទពិសោធន៍កម្សាន្តថ្មីមួយបែប ទាំងស្រៀវ ទាំងរំភើបប្រសិនបានជិះលេងកម្សាន្ត។ កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ…
••• ត្រៀមខ្លួនហើយរឺនៅជាមួយនឹងផ្ទាំងទស្សនីភាពថ្មីរបស់ចក្រវាឡ The Clock នៃផលិតកម្ម LD Pictures គឺរឿង The Clock: Red Wall ដែលសហកាផលិតជាមួយនិងប្រទេស មីយ៉ាន់ម៉ា ផ្ទាល់តែម្ដង ។ ក្រោយពេលដែលធ្វេីការជ្រេីសរេីសតួឯកស្រីនិងតួឯកប្រុសអស់រយះពេលជិត3ខែមក ភាពយន្ត The Clock:…
បោះពួយពីភ្នំពេញ ឆ្ពោះទៅទឹកដីកំពង់ឆ្នាំងប្រមាណជាង ៤០គីឡូម៉ែត អ្នកនឹងឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗដូចជា ឧដុង្គ និងលង្វែក។ ហួសលង្វែកតែបន្តិច នឹងមកដល់ស្រុកកំពង់ត្រឡាចដែលល្បីល្បាញថាមានទីអារាមបុរាណមួយ ដែលមានប្រវត្តិយូរលង់មកហើយ ជាមួយនឹងសិល្បៈគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។ វត្តកំពង់ត្រឡាចលើ (វត្តពោធិរុក្ខារាម) ជាវត្តដែលមានអាយុកាលចំណាស់ជាងគេក្នុងដែនដីខេត្តកំពង់ឆ្នាំង ប្រមាណជាង ៣០០ឆ្នាំមកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧…