ធ្លាប់តែបានឃើញក្នុងភាពយន្តបែបផ្សងព្រេង ដែលតួឯកចូលក្នុងល្អាងដ៏ងងឹតសូន្យសុង ដើម្បីស្វែងរកវត្ថុមានតម្លៃ តែដល់វេលាដែលបានមកស្គាល់បទពិសោធន៍បែបនោះខ្លួនឯង ទើបដឹងថាអារម្មណ៍នោះពិតជារំភើបក្រៃលែង ដៃកាន់ទូរស័ព្ទបើពិលបណ្តើរ ក្រវៀសជើងរាវផ្លូវបណ្តើរ ត្បិតអីសម្រេចចិត្តរួចហើយ ថាត្រូវតែចុះទៅល្អាងដ៏អាថ៌កំបាំងមួយនេះ។ ក្នុងចិត្តគិតថាហេតុអ្វីបានជាមានជណ្តើរដែកទុកឆ្លងកាត់ ហើយមាត់ល្អាងក៏ឃើញមានសំណែនទៀត ក៏ភ្នកគិតថា ច្បាស់ណាស់ប្រាកដជាមានអ្វីម្យ៉ាងនៅក្នុងល្អាងនេះហើយ ទើបជាអ្នកស្រុកមានជំនឿបែបនេះ។ នៅខាងក្រៅអាកាសធាតុដូចជាធម្មតា ដែលកាលបើបានមកដល់ក្នុងគុហានេះ ក៏ចាប់អារម្មណ៍ថាចុះត្រជាក់ ជាមួយនិងខ្យល់ភ្នំ ព្រមជាមួយសម្លេងទឹកដក់ តក់ៗ…
សាស្ត្រាចារ្យល្ខោនខោល លោក ទិត្យ សែម បានទទួលមរណៈភាពហើយ ដោយរោគាពាធ កាលពីថ្ងៃទី ២៣ ឧសភា ២០២០ (ម្សិលមិញនេះ) ។ លោកគ្រូបានបង្កើតស្នាដៃធំៗជាច្រើនក្នុងវិស័តសិល្បៈល្ខោនខោល មិនថាការតំឡើងស្នាដៃរបស់សិស្ស ដែលសិក្សានៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈផ្នែកល្ខោនខោល និងមានជំនាញដើរតួយក្សផងដែរ។ ល្ខោនខោល ត្រូវបានគេជឿជាក់ថា ជាសិល្បៈដ៏ចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ…
Snyder’s cut! ហ្វេនរបស់ DC មួយចំនួនធំសុទ្ធតែបានដឹងហើយថា Justice League ដែលដឹកនាំដោយ Zack Snyder កំពុងតែអាចមានសង្ឃឹមលេចចេញជារូបរាងហើយ ទោះបីជាខាងផលិតកម្ម WB ( Warner Bros ) ចេះតែបដិសេដថាមិនចង់បង្ហាញក្រោយមានរឿងរកាំរកុះជាច្រើនក៏ដោយ ។ តែប្រសិនបើអ្នកកុននិយមមួយចំនួនអត់ដឹងថា…
យើងធ្លាប់ដឹងហើយថា Funko Pops ជាកូនកុត្តតាឃ្យូតៗដែលគេផលិតទៅតាមតួអង្គនានាក្នុងភាពយន្តផ្សេងៗ។ ព័ត៍មានក៍ធ្លាប់បែកធ្លាយជារឿយៗ ដូចជាការបង្ហាញមុខតួអង្គថ្មីណាមួយ ឬឈុតសម្លៀកបំពាក់របស់តួអង្គណាមួយ ដែលកន្លងមកមានការបែកធ្លាយមានជាអាទិ៍ Captain America កាន់ញញួរ Mjolnir របស់ Thor Professor Hulk ជាមួយនឹងស្រោមដៃ Infinity Gauntlet និង…
មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់ មានមួយអន្លើរ…
អស់រយៈពេលប្រហែលមួយទស្សវត្សហើយ ដែលខ្សែភាពយន្តរឿង AVATAR របស់អ្នកដឹកនាំរឿង James Cameron បានគ្រងតំណែង ជាខ្សែរភាពយន្តដែលរកចំណូលបានច្រើនជាងគេបង្អស់លើលោក ($2.79B) រហូតដល់ Avengers: Endgame បានប្រាកដខ្លួនចេញមកដណ្តើមតំណែង! ក្រោយពីភាពយន្តនេះទទួលជោគជ័យខ្លាំងក្លា ពេលវេលាជាង 10ឆ្នាំហើយ ដែលយើងមិនទាន់ទទួលបានសាច់រឿងបន្ត (sequel) នៅឡើយទេ ពោលគឺត្រូវរង់ចាំដល់ឆ្នាំ…