admin

ទម្លាក់ស្រ្តេសចោល ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយធម្មជាតិ ៣កន្លែង នៅខេត្តសៀមរាប

អ្នកប្រហែលជាបានដឹងហើយថាសៀមរាបចុងឆ្នាំនេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលអត្ថបទមុន Manulife និង Kampucheers បានណែនាំមកហើយអំពីកន្លែងញ៊ាំឆ្ងាញ់ៗបីកន្លែង សម្រាប់អ្នកដើម្បីត្រៀមមុនសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។ ឥឡូវយើងមកស្គាល់ ៣កន្លែង នៅខេត្តសៀមរាបដែលល្អសម្រាប់អារម្មណ៍ និងសុខភាពអ្នកជាមួយ ធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ៖ កន្លែងទី១៖…

6 years ago

“កន្លែងឆ្ងាញ់ រសជាតិប្លែក” ទាំង៣កន្លែងនៅក្រុងសៀមរាប

បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ…

6 years ago

ស្លាកស្នាម រាជធានីទួលបាសាន នៅឯវត្តស៊ីធរ

កាលបើបានធ្វើដំណើរឆ្លងស្ពានកាត់ព្រែកតាមាក់លើគន្លង ផ្លូវជាតិលេខ៨ ប្រមាណជាជាងមួយម៉ោងចេញពីរាជធានីភ្នំពេញ ចោលភ្នែកមើលខាងស្តាំដៃអ្នកនឹងឃើញស្លាកមួយដាក់ថា ឃុំស៊ីធរ នោះជាសញ្ញាប្រាប់ថាអ្នកបានមកដល់ទីឋានដ៏ខ្ពង់ខ្ពស់មួយនាបុរាណកាលរបស់ព្រះនគរកម្ពុជាគឺ ទួលបាសាន ដែលទី ព្រះបាទពញាយ៉ាត បម្លាស់រាជធានីពីក្រុងអង្គរមក។ #វត្តស៊ីធរ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (កាលដើមឡើយវត្តនេះស្ថិតនៅក្នុងខេត្តកំពង់ចាម) “ព្រះរាជពង្សាវតារខ្មែរ” ផ្អែកតាមសៀវភៅ “ឯកសារមហាបុរសខ្មែរ” បានឲ្យដឹងថា នៅ គ. ស.…

6 years ago

គន្លឹះទាំង១០ ដែលជួយអ្នកចាប់ផ្តើមរត់ដើម្បីសុខភាពពីថ្ងៃនេះ

ក្នុងជីវភាពរស់នៅមនុស្សក្នុងពេលបច្ចុប្បន្នគឺ ពោរពេញទៅដោយភាពមមាញឹក ជាមួយនឹងការងារនៅកន្លែងធ្វើការ ក៏ដូចជាក្រុមគ្រួសារនៅឯផ្ទះ ដែលពេលខ្លះ ភាពមមាញឹកទាំងនោះបង្កើតឲ្យអ្នកមានអារម្មណ៍ធុញថប់ តានតឹង និងស្រ្តេស រហូតមានបុគ្គលមួយចំនួនភ្លេចភ្លាំងអំពីសុខភាពផ្ទាល់ខ្លួនទៀតក៏មាន។ ទោះស្ថិតក្នុងស្ថានភាពរវល់យ៉ាងណាក៏ដោយ ក៏អ្នកគួរបានឈ្លាតពេលខ្លះដើម្បី គិតគូរពីសុខភាពរបស់អ្នកដែរ ដែលងាយបំផុតនោះគឺ ការរត់ ដែលជាលំហាត់ប្រាណដ៏ល្អ និងជាវិធីដ៏អស្ចារ្យក្នុងការកាត់បន្ថយភាពតឹងតែង ហើយក៏ជាកីឡាដែលត្រូវបានអនុវត្តន៍នៅគ្រប់ពេល និងគ្រប់ទីកន្លែងផងដែរ។ លើសពីនេះទៅទៀត អ្នកនឹងមិនយឺតពេលក្នុងការហាត់ប្រាណ ឬមានបញ្ហាក្នុងការស្វែងរកចំណតយានយន្តនៅមជ្ឈមណ្ឌលហាត់ប្រាណនោះទេ។ អ្វីដែលអ្នក ត្រូវ ធ្វើនោះ គឺពាក់ស្បែកជើងកីឡា និងចេញទៅក្រៅជាការស្រេច។ ដូច្នេះ តើអ្នកចាប់ផ្ដើមដោយរបៀបណា? ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត តើអ្នកបន្តការរត់ក្នុងរយៈពេលដ៏យូរបានដោយរបៀបណា? យើងបានប្រមូលគន្លឹះមួយចំនួនពីក្រុមអ្នករត់មេនូឡាយហ្វ៍ដែលបានចូលរួមនៅក្នុង កម្មវិធីនានាចាប់ពីការរត់ចម្ងាយ ៥ គីឡូម៉ែត្ររហូតដល់…

6 years ago

កាហ្វេក៏ឆ្ងាញ់ បរិយាកាសក៏ប្លែក ជាមួយ Dialogue ឯក្រុងសៀមរាប

មកដល់សៀមរាប ពេលណាក៏ដូចពេលណា មនុស្សម្នារតែងតែសង្វាត ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗមិនថាជិតឬឆ្ងាយ ហើយពេលត្រឡប់ចូលក្រុងវិញតែងតែមានអារម្មណ៍នឿយហត់ ហើយមានអារម្មណ៍ក្តៅ ស្រេកទឹក ដែលមិនបាច់គិតអ្វីច្រើនទេ ម្នាក់ៗប្រាកដជាតម្រង់ទៅរកហាងកាហ្វេ ដើម្បីទទួលទានភេសជ្ជៈ ដ៏ដូចជាចំណីអាហារខ្លះៗ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញបន្ទាប់ពីដើរលេងពេញមួយថ្ងៃរួច។ ពេលនេះ Eatery ពី Kampucheers សូមណែនាំហាងកាហ្វេមួយ ដែលទើបនឹងបើកសម្ពោធថ្មីៗនេះ នៅមិនឆ្ងាយពីស្ទឹងសៀមរាបប៉ុន្មានទេ គឺចំទីប្រជុំជនតែម្តង លើបណ្តោយ ផ្លូវលេខ២៧ ចាក់ទៅស្ទឹងសៀមរាប អ្នកនឹងឃើញហាងកាហ្វេមួយដែលលើកស្លាកថា “Siem Reap – Dialogue by the Coffee Mouy” ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។ សម្រាប់អ្នកដែលនិយមថតរូប គឺពិតជារកអុសប្រទះឈើងាប់ហើយ គ្រប់ជ្រុង គឺ Instagramable តែម្តង។ និយាយពីកាហ្វេវិញគឺរឹតតែពិសេស ព្រោះបុគ្គលិកនៅហាងកាហ្វេនេះផ្ចិតផ្ចង់ណាស់អំពីរសជាតិ ហើយគាត់ក៏ជាជើងឯកឆុងកាហ្វេ Champion of Cambodia Barista កាលពីឆ្នាំ២០១៨ផងដែរ។ លើសពីនេះ Dialogue ក៏មានរសជាតិកាហ្វេប្រចាំហាង គឺលេងសុទ្ធតែ Cambodiano /…

6 years ago

ព្រះមណ្ឌប និងព្រះវិហារបុរាណ នៃអារាមព្រះធាតុបាស្រី

កាលពីគ្រាមុនបានលើកយកប្រធានបទ អារាមហ្លួង មកបង្ហាញឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ត DERtination និង Kampucheers ស្របជាមួយឱកាសភ្ជុំបិណ្ឌដែលកាន់តែជិតមកដល់អញ្ចឹង ក៏សូមលើកយក អារាមហ្ហួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) មួយផ្សេងទៀតមកបង្ហាញ។ ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ “វត្តព្រះធាតុបាស្រី” ។…

6 years ago