Kon’nichiwa! ថ្ងៃនេះប្លែកទៀតហើយ ប្លែករហូត តែម្តង ព្រោះថានឹងនាំប្រិយមិត្តប្ដូររសជាតិមកម្ហូបបែបជប៉ុនវិញម្ដង។ និយាយដល់រសជាតិបែបជប៉ុនច្បាស់ជា ១០០% គ្រប់គ្នានឹកឃើញដល់ Sushi ដុំបាយខ្ចាប់សារាយ និង Ramen ជប៉ុនជាដើម ព្រោះថាប៉ុន្មានមុខនេះសុទ្ធតែជាម្ហូបជប៉ុនដែលប្រជាជនយើងកំពុងពេញនិយមទទួលទានទាំងលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ និងពីធីជប់លាងជួបជុំផ្សេងៗ។ និយាយពី Salmon វិញ ជាសាច់ត្រីឆៅស្រស់ៗរបស់ជប៉ុន…
ញ៉ាំក្នុងហាង ញ៉ាំតាមផ្លូវ នរណាមិនធ្លាប់ ចុះបើញ៉ាំនៅរោងចក្រវិញ ចាប់អារម្មណ៍ដែរឬអត់? អាចនិយាយបានថា Factory Phnom Penh ជាកន្លែងមួយដែលមានអ្វីជាច្រើនលើសពីការគិតរបស់អ្នកទាំងអស់គ្នា។ ក្នុងនោះយើងឃើញមានពោរពេញទៅដោយសិល្ប:ដូចជាស្នាដៃសិល្ប:របស់វិចិត្រករ ជារូបគំនូរតាមជញ្ជាំង ដែលពិតជាចំណីភ្នែកមួយដ៏ប្លែក។ អ្នកខ្លះក៏ថា Factory Phnom Penh ជាកន្លែងបណ្តុំនៃការិយាល័យធ្វើការ ដែលមានជាអាទិ៍ WS1…
ពងមាន់ ពងទា ញ៉ាំតាំងពីតូចមក ឡើងស៊ាំហើយ ចុះធ្លាប់សាក ពងអត់ពង ហើយឬនៅ? ពងអត់ពងហ្នឹងគឺ Slaw Menu ដែលជារសជាតិថ្មី សម្រាប់ខែថ្មីដែលមានលក់នៅ Pong ទាំងពីរសាខាគឺ Pong បឹងកេងកង និង Pong អូឡាំពិក (សាខាថ្មីនៅសន្ធរម៉ុកបើកថ្ងៃទី២១…
ឃើញថាតាំងតែពីចុងឆ្នាំចាស់ ដល់ដើមឆ្នាំថ្មីនេះ អាកាសធាតុហាក់ដូចជាប្លែក ជាមួយជំនោរ ខ្យល់ធ្លាក់រំភើយ ដែលតម្រូវឲ្យយើងចេះមើលថែសុខភាពផ្ទាល់ខ្លួនយើងអោយបានល្អ។ ទន្ទឹមនឹងបំរែបំរួលអាកាសធាតុនេះ Starbucks ដែលជាហាងកាហ្វេដ៏ពេញនិយម ក៏បានបញ្ចេញនូវភេសជ្ជៈថ្មីរបស់ខ្លួនផងដែរ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមភេសជ្ជៈសុខភាព នោះគឺ Manuka Honey Ginger Black Tea និង Smoked Butterscotch…
ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវសម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។ ហាង Moto Café ជាហាងមួយដែលមើលទៅមានសភាពដូចជាហាងមួយរាង vintage បន្តិច…
អ្នកដែលចូលចិត្តអាហារបែបអឺរ៉ុប នរណាដែលមិនស្គាល់ ភីហ្សា ហើយបើនិយាយដល់ភីហ្សាអ៊ីចឹង អារម្មណ៍ក៏នឹកឃ្លាន Domino’s Pizza មួយរំពេចតែម្តង។ ឥឡូវ Domina’s Pizza ក៏បានចេញលក់នូវសំបកភីហ្សាថ្មីដោយមាន 2រសជាតិ គឺ សំបកភីហ្សា ឆេដាឈីស ( Cheddar Cheese )…