សម័យនេះហាងសាច់អាំងប្លែកៗនិងទំនើបៗមានច្រើនណាស់។ ដោយឡែក កាលពីពេលថ្មីៗនេះនៅម្តុំ ទួលគោកយើងនឹង យើងឃើញមានវត្តមានហាងសាច់អាំងបែបកូរ៉េថ្មីមួយដែលមានឈ្មោះថា Gogi Train Korean BBQ ហើយនេះជាសាខាថ្មីស្រឡាងតែម្ដងរបស់ Gogi ។ ហាងសាច់អាំង Gogi Train Korean BBQ សាខាថ្មីមួយនេះ នឹងធ្វើឲ្យលោកអ្នកពេញចិត្តពេញបេះដូងជាមួយបរិយាកាសប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍…
នរណាខ្លះចូលចិត្តឆ្មា ខ្នក់ខ្នាញ់ជាមួយឆ្មាខ្លះ? អ្នកខ្លះចូលចិត្តឆ្មា ប៉ុន្តែផ្ទះចង្អៀត ឬក៏សមាជិកក្នុងក្រុមគ្រួសារមិនគាំទ្រក្នុងការចិញ្ចឹមសត្វ។ អ៊ីចឹងថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងពិសេសមួយកន្លែងសម្រាប់អ្នកស្រឡាញ់ឆ្មាគឺ ហាង CHHMA Catfe ។ ហាង Chhma Catfe មួយនេះគឺជាហាងកាហ្វេដែលលើសពីការមកផឹកកាហ្វេ ព្រោះថានៅទីនេះមានឆ្មាស្អាតៗសម្រាប់លេងជាមួយយើងថែមទៀតផង មិនត្រឹមតែមានឆ្មាច្រើនប្រភេទនោះទេ តែក៏មាន Soda Smoothie និង…
ឃើញថាមួយរយៈនេះ ហាងកាហ្វេបើកថ្មីក្នុងទីក្រុងភ្នំពេញ បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ ដែលភាគច្រើនសុទ្ធសឹងជាហាងដែលមានការតុបតែងលម្អរស្អាតប្លែកភ្នែក ប្លែកមាត់ ប្លែកអារម្មណ៍។ ឥឡូវនេះ យើងនឹងណែនាំហាងកាហ្វេបែបផ្ទះចំណាស់មួយដែលមានការគេរក្សារូបរាងដើមបានយ៉ាងស្អាតនោះគឺ Minimalist Coffee & Store។ ហាងនេះមើលទៅអាចឲ្យយើងមានអារម្មណ៍ថា ជាហាងកាហ្វេបន្តិច ជាផ្ទះបន្តិច។ លើសពីសេវាកម្មកាហ្វេ ហាង Minimalist Coffee &…
បើចង់លំហែខួរក្បាលជាមួយធម្មជាតិ មិនចាំបាច់ទៅដល់ព្រៃភ្នំអីឆ្ងាយ នៅត្រឹមអង្គុយផឹកកាហ្វេក្នុងហាងកាហ្វេសោះ ក៏អារម្មណ៍ហាក់ដូចជាស្ងប់ស្ងាត់នៅក្នុងធម្មជាតិអ៊ីចឹងដែរ។ ហាងកាហ្វេដែលយើងនិយាយមួយនេះគឺ Pleng Chan ព្រះនរោត្តម ដែលជាសាខាទី២ ដែលទើបនឹងបើកថ្មី។ ហាងកាហ្វេ ភ្លេងច័ន្ទ/Pleng Chan ព្រះនរោត្តមមួយ មានការរចនា តុបតែងប្លែកដោយមានសិល្បៈនៃការច្នៃហាងច្រើនលាយបញ្ចូលគ្នាដូចជា ធម្មជាតិ ផ្ទះចាស់សល់ពីសង្គមដើម កន្លែងអានសៀវភៅ និងកន្លែងអង្គុយខាងក្រៅមានអាងចញ្ចឹមត្រីទៀតផង។…
ប្រវត្តិជូរចត់មាននរណាដែលថាមិនធ្លាប់ឆ្លងកាត់ មិនថារឿងស្នេហារឺក៏រឿងអ្វីផ្សេងនោះទេ សុទ្ធតែការចងចាំដែលមិនអាចបំភ្លេចបាន។ ហើយនរណាទៅដឹងថាត្រឹមរបងទ្វារសោះ មានរឿងរ៉ាវជាច្រើន ដែលម្នាក់ៗធ្លាប់អនុស្សាវរីយ៍ជាមួយ។ ធ្លាប់ទេ ណាត់ជួបគ្នាក្បែររបងសាលា ញ៉ំាបាយស្រូបក្បែររបងវត្ត ចុះបើផឹកកាហ្វេក្បែររបងផ្ទះគេវិញ យ៉ាងម៉េចទៅ? ថ្មីៗនេះនៅឯខាងតាខ្មៅ យើងឃើញមានហាងកាហ្វេមួយដែលគួរឲ្យទាក់ភ្នែកមែនទែន ដែលកាហ្វេនោះមានឈ្មោះថា កាហ្វេក្បែររបង-The Fence Coffee មិនថាការតុបតែងហាងរឺក៏ឈ្មោះហាងទេ គ្រាន់តែបានឃើញ និងបានឮហើយ ក៏ទាក់ចិត្តទាក់ទាក់បេះដូងតែម្ដង។ កាហ្វេក្បែររបង…
បើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលមិនប្រារព្ធពិធី បុណ្យអុំទូក ក៏ពិតមែន តែយើងទាំងអស់គ្នាដែលជាកូនខ្មែរគួរគប្បីយល់ដឹងពីពិធីបុណ្យជាតិមួយនេះផងដែរ។ បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាយើង ហើយខ្មែរយើងប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ឆិកា មានពេលខ្លះអាចនឹងប្រារព្ធនៅចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី។ ពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណកាល តរហូតមកដល់បច្ចុប្បន្ន ។ ថ្ងៃទីមួយនៃពិធី បុណ្យអុំទូក ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត្រ…