Loading...

Category: ដើរលើសពីលេង

Auto Added by WPeMatico

មហាស្ថាបត្យកម្មបុរាណពីកំពូលភ្នំ «ស្រីសូរ្យបព៌ត» លាតសន្លឹងដល់ទន្លេអុំ (បារាយណ៍)

(ខាងឆ្វេង) ប្រាសាទភ្នំជីសូរ្យ (នៅលើកំពូលភ្នំ) ភ្ជាប់ជាមួយកាំជណ្តើរបុរាណទៅកាន់ (ខាងស្តាំ) ប្រាសាទសែនត្មុល (សែនធ្មុល) សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើ​នបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត» ឬ «សូរ្យបព៌ត» ដែលបព៌តមានន័យថាភ្នំ នោះបានបញ្ជាក់ថានេះជាភ្នំរបស់អង្គក្សត្រសូរ្យវរ្ម័នទី១ ហើយបើតាមសិលាចារឹកមួយទៀតនៅប្រាសាទព្រះវិហារ ជួរភ្នំដងរែក បុព្វបុរសបានចារឹករៀបរាប់ពី ការប្រារព្ធពិធីសិវលិង្គឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឬជីសូរ នាឆ្នាំ ១០១៨​ នៃគ.ស រីឯសិលាចារឹកនៅអង្គរវិញគេបានហៅភ្នំជីសូរ្យថា «ស្រីសូរ្យគិរី» (ដែលគិរីក៏មានន័យថាភ្នំ)។ ប្រាសាទភ្នំជីសូរ្យ ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។ លុះសម័យក្រោយអង្គរ ភ្នំជីសូរ្យក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការៈ ប្រជាជននិយមហៅថា ព្រះវិហារក្នុង។ គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ […]

View Details

ទាំងស្រៀវ ទាំងរំភើប ៣៦០ដឺក្រ ៨៥ម៉ែត្រពីដី ជាមួយទេសភាពកម្រនៃក្រុងសៀមរាប លើកន្រ្តកយក្ស Angkor Eye

ប្រសិនបើនិយាយពីទឹកដីនៃក្រុងបុរាណខេត្តសៀមរាប ច្បាស់ជាមានមនុស្សជាច្រើននឹកឃើញដល់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាជាច្រើនទៀតដែលបានលាក់ខ្លួនកំពុងរង់ចាំភ្ញៀវទេសចរណ៍មកពីជិតឆ្ងាយទៅទស្សនា។ តែបើទៅសៀមរាបញយដងបន្តិច ទេសចរប្រាកដណាស់ថានឹងសួរថា ក្រៅពីប្រាសាទ សៀមរាប មានអ្វីផ្សេងទៀតដែលគួរឲ្យទាក់ទាញ និងគួរឲ្យចង់ទស្សនា។ ដោយឡែក​ថ្មីៗនេះ ទីក្រុងសៀមរាបក៏បានដាក់ដំណើរការកន្ត្រកវិលយក្សដែលគេហៅថា Angkor Eye ដែលជាបទពិសោធន៍កម្សាន្តថ្មីមួយបែប ទាំងស្រៀវ ទាំងរំភើបប្រសិនបានជិះលេងកម្សាន្ត។ កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៦$ សម្រាប់ជនបរទេស តម្លៃ ១២$ ចំណែក ក្មេងអាយុក្រោម១២ឆ្នាំ ជនជាតិខ្មែរ តម្លៃ ២.៥$ បរទេស តម្លៃ ៥$ និងក្មេងទូទៅក្រោម៣ឆ្នាំអាចចូលលេងដោយឥតគិតថ្លៃ ដែលក្នុងការជិះមួយជុំគឺមានរយៈពេល ១៨នាទី ។ សម្រាប់កន្ត្រកយក្ស Angkor Eye មានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ដែលនៅជាប់និងភូមិវប្បធម៌។ប្រសិនបើចង់ទស្សនាឲ្យកាន់តែស្អាតទៀតនោះ […]

View Details

រាប់រយឆ្នាំនៃវិចិត្រភាព គំនូរបុរាណលើជញ្ជាំងព្រះវិហារ វត្តកំពង់ត្រឡាចលើ

បោះពួយពីភ្នំពេញ ឆ្ពោះទៅទឹកដីកំពង់ឆ្នាំងប្រមាណជាង ៤០គីឡូម៉ែត អ្នកនឹងឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗដូចជា ឧដុង្គ និងលង្វែក។ ហួសលង្វែកតែបន្តិច នឹងមកដល់ស្រុកកំពង់ត្រឡាចដែលល្បីល្បាញថាមានទីអារាមបុរាណមួយ ដែលមានប្រវត្តិយូរលង់មកហើយ ជាមួយនឹងសិល្បៈគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។ វត្ត​កំពង់ត្រឡាច​លើ (វត្ត​ពោធិ​រុក្ខា​រាម​) ជា​វត្តដែលមានអាយុកាល​ចំណាស់ជាងគេក្នុងដែនដីខេត្តកំពង់ឆ្នាំង ​ប្រមាណជាង ៣០០​ឆ្នាំ​មកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧ ដំណាលគ្នានិង សាលធម្មសភា នៅខាងមុខព្រះវិហារ។ ព្រះវិហារបុរាណនេះមានទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ជាមួយហ្នឹងសសរចំនួន ៦២ដើម ហើយត្រូវបានសាងសង់នៅលើខឿនថ្មបាយក្រៀម ប្រៀបបានទៅហ្នឹងទីខឿនប្រាសាទបុរាណដែលជាទីស្ថានសក្ការៈខ្ពង់ខ្ពស់នៃជំនឿជនជាតិខ្មែរ។ ព្រះវិហារមានគូទឹកព័ទ្ធជុំវិញ ហើយនៅក្រោយព្រះវិហារមានស្រះទឹកតាំងពីបុរាណកាលធំៗចំនួន២។ រីឯសាលា​ធម្មសភា​ចាស់​មាន​ទំហំ​ ១៤​ម៉ែត្រ​x ​១៦​ម៉ែត្រ ដោយ​ជញ្ជាំង​សាលា​ធម្មសភា​នេះ​ធ្វើ​អំពី​ស៊ីម៉ង់​មាន ឆ្អឹង​ជា​រនាបប្ញ​ស្សី ដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាព​ទ្រុឌទ្រោមជា​ខ្លាំង។ អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុ​ដ្ឋ​ធ​ម្មោ ម៉ែន តុ​ដ្ឋ បានមានសង្ឃដីកាថា នា គ.ស ​១៨៥០ មាន​ជាងគំនូរ​២​នាក់​ ម្នាក់​ឈ្មោះ​ប៉ាល់ និង​ ម្នាក់ទៀតឈ្មោះ […]

View Details

អារ្យធម៌ “វ្យាធបុរៈ” នៃអាណាចក្រហ្វូណន បច្ចុប្បន្ន “អង្គបុរី” ខេត្តតាកែវ

“វ្យាធរបុរៈ” ឈ្មោះនេះប្រហែលៗទេ? អារ្យធម៌ស្រុកនេះខ្ពង់ខ្ពស់តាំងតែពីបុរេអង្គររៀងមក ដែលយើងប្រហែលជាពុំបានឮពីមុនសោះ។ “អង្គរបុរី” ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាឈ្មោះ វ្យាធបុរៈ ឬក៏ វ្យាធបុរី​ ដែលជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ ដែលគេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាល អាណាចក្រហ្វូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដែលគេស្រាវជ្រាវឃើញតឹងតាងជាច្រើននៅតាមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រនេះ ស្ថានីយ៍អូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង និងស្ថានីយ៍អង្គរបុរីក្នុងខេត្តតាកែវ។ ទីក្រុងបុរាណមួយនេះ ត្រូវបានអ្នកស្រាវជ្រាវ រុករកឃើញ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ ទទឹងប្រវែង១ម៉ែត្រ ដែលមានប្រវែងជិត៦គីឡូម៉ែត្រ។ ហើយពេលថ្មីៗនេះនៅស្រុកអង្គរបុរី គេក៏បានប្រទះឃើញវត្ថុបុរាណដូចជា អង្កាំ ធ្វើពីកែវ និងកុលាលភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងសព្វមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថា អង្គរបុរីនេះ មានអាយុកាលតាំងពីមុនគ.សមកម៉្លេះ។ តាមរយៈការស្រាវជ្រាវទាំងអស់នេះគេក៏បានដឹងផងដែរថា អង្គរបុរីមានសំណង់ប្រាសាទបុរាណយ៉ាងតិចណាស់ក៏ចំនួន១០ដែរ ដែលមានកាលបរិច្ឆេទចាប់ពីស.វទី១នៃគ.សទៅ ប៉ុន្តែសព្វថ្ងៃនេះគេឃើញនៅសល់រូបរាងជាប្រាសាទបុរាណនៅទីនោះតែ២គត់គឺ ប្រាសាទអាស្រមមហាប្ញស្សី ឬ អាស្រមមហាឥសី និងប្រាសាទភ្នំដា។ “ប្រាសាទអាស្រមមហាប្ញស្សី ឬអាស្រមមហាឥសី” ជាប្រាសាទចំណាស់ជាងគេរបស់ខ្មែរប្រហែលជាសាងសង់នៅចុងសតវត្សទី៦ មានទំហំ 5.5 ម៉ែត្រ គុណនិង 5.5 ម៉ែត្រ និង​មាន​កម្ពស់ […]

View Details

“ព្រះខ័នកំពង់ស្វាយ” កំបាំងកណ្តាលព្រៃ ដែនដីព្រះវិហារ ដែលកម្រមានអ្នកទៅស្គាល់

ខេត្តព្រះវិហារមានប្រាសាទព្រះខ័នដែរ? ក្រុមប្រាសាទ ​ព្រះខ័ន​កំពង់​ស្វាយ ឬ ប្រាសាទ​បាកាន មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​ ស្ថិតនៅជិតតំបន់ត្រីកោណព្រំប្រទល់ខេត្តបីគឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលប្រាសាទ​នេះ ស្ថិត​នៅ​ខាង​កើត​តំបន់​អង្គរ​ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ។ ការដាក់ឈ្មោះព្រះខ័នកំពង់ស្វាយគឺដើម្បីមានភាពងាយស្រួលក្នុងការហៅចំណាំ និងបញ្ចៀសការភ័ន្តច្រឡំ ព្រោះយើងដឹងរួចមកហើយថានៅខេត្តសៀមរាប ក្រុងអង្គរ ក៏មានប្រាសាទព្រះខ័នផងដែរ ដែលជាក់ស្តែងក្រុមប្រាសាទនេះ ពីអតីតកាលស្ថិតនៅក្នុងខេត្តកំពង់ស្វាយ (Preah Khan of Kampong Svay)។ ក្រុមប្រាសាទព្រះខ័នស្ថិននៅក្នុងបរិវេណ​កំផែង​ព័ទ្ធជុំវិញ​ដ៏​ធំ​ដែល​មាន​ក្រឡា​ផ្ទៃ​ជិត​ប្រាំ​គីឡូម៉ែត្រ​ការ៉េ ដែល​ត្រូវបាន​កសាង​ដំបូង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ ប៉ុន្តែ​ទទួល​ការកសាង​និង​កែប្រែ​មួយចំនួន​ដោយ​ព្រះមហាក្សត្រ​ក្រោយ​ (ព្រះបាទសូរ្យវរ្ម័ន ទី២ និងព្រះបាទ​ជ័យវរ្ម័ន ​ទី​៧)។ ចម្លាក់​ភាគច្រើន​ត្រូវ​ទទួលរង​ការ​លួច​ប្លន់ ឬ​យក​ចេញ​បូក​រួម​ទាំង​រូប​បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​បាន​ក្លាយជា​និមិត្តរូប​និង​ត្រូវបាន​គេ​ឆ្លាក់​ឡើងវិញ​ជា​ច្រើន​។ នៅជុំវិញប្រាង្គប្រាសាទកណ្តាល ប្រាសាទព្រះខ័ន (ឬប្រាសាទបាកាន) មានប្រាសាទតូចៗជាច្រើន ដូចជាប្រាសាទព្រះដំរីដែល​អ្នកស្រុក​តែង​ឈាង​ចូល​ទៅ​អុជ​ធូប​ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ ​ចម្ងាយ​ប្រមាណ​ជាង ១ គីឡូម៉ែត្រមុនពេល​ចូល​ទៅ​ប្រាសាទ​ព្រះខ័ន។ គេក៏ឃើញមាន ប្រាសាទព្រះចតុម្មុខ ទម្រង់ជាចម្លាក់ព្រះពុទ្ធរូបទ្រង់ឈរបែរទល់ខ្នងគ្នាទៅទិសទាំង៤ ក្នុងរចនាបថក្រោយបាយ័ន (សិល្បៈលង្វែក) ដែលកម្រនឹងឃើញហើយប្រាសាទនេះបានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ តំណាលក្រោយមកត្រូវជួសជុលឡើងវិញនៅថ្ងៃទី១៩ ខែមិនា […]

View Details

“នគរបាជ័យ” ទឹកដីប្រ​វត្តិសាស្ត្រដែលអ្នកប្រហែលជាពុំធ្លាប់ដឹងឮ

ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “​ ជ័យពីរសក្តិនគរ ” ជាសាក្សី ។ “ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម ។ គ្រានោះ នាសតវត្សរ៍ទី ១២ ព្រះបាទកម្រងតេងអញស្រីជ័យវម៌្មទេវទី ៧ ( ព្រះបាទជ័យវរ្ម័នទី ៧ ) ព្រះអង្គបានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ ដែលនៅសេសសល់សិលាចារឹកសំស្រ្តឹតបុរាណ ។ ប្រយោជន៍នឹងបានជាព្រះនគរមួយដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត ( សព្វថ្ងៃ គេហៅថាជា “ បន្ទាយព្រៃនគរ ” – វាលប្រណាំងសេះចាស់ ) ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ ។ ដើម្បីទៅដល់ព្រះប្រាង្គប្រធានដែលតម្កល់ “ ព្រះវីរសក្តិ ” ជាទីសក្ការៈ យើងត្រូវឆ្លងកំពែងនគរចំនួន ៤ ជាន់ ដែលកំពែងជាន់នីមួយៗ […]

View Details