រឿងញ៊ាំរឿងធំ

សោយសុខជាមួយព្រះក្រយាក្នុងរាជវាំងនៅ Xiao Long Kan Flagship ព្រមទាំងមានអ្នកម្នាងឆ្វេងស្ដាំដូចក្នុងរឿងចិនអ៊ីចឹង

សប្ដាហ៍ទី 10 បាត់តួស្រីស្អាតឡេងឡេង តែទៅចៃដន្យជួបកញ្ញាចិន មិនដឹងជាកូនភ្លោះឬយ៉ាងណាមុខដូចគ្នានឹងឡេងឡេងតែម្ដង ។ ម្ដងនេះគ្រាន់ហើយបានជួបកញ្ញាឡេងឡេងចិន ព្រោះកំលោះ ស្ទីវិន ដើរលេងម្នាក់ឯង មិនស្គាល់ទាំងផ្លូវមិនស្គាល់ទាំងកន្លែងញ៉ាំអីទៀត ស្រួលមិនស្រួលវង្វេងពេញស្រុកគេ ដាច់ទាំងពោះទៀត។   បានជួបកញ្ញាឡេងឡេងចិន នាំកំលោះស្ទីវិនទៅញ៉ាំស៊ុបនៅ Xiao Long Kan Flagship កុំអីចប់ហើយ…

2 years ago

« I Seoul You » ហាងសាច់អាំងបែបកូរ៉េ ដែលមានសាច់ស្រស់ គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ជាមួយតម្លៃយ៉ាងសមរម្យ

នាំអារម្មណ៍គ្រប់គ្នាទៅរករបស់ឆ្ងាញ់ដូចសព្វមួយដង តាមធម្មតាដូចរាល់សប្ដាហ៍ទៀតហើយ ជាមួយកម្មវិធីប៉ុស្ដ៍ញ៉ាំ ។ ចាំបានអត់ កាលសប្ដាហ៍ទី1ធ្លាប់នាំអារម្មណ៍គ្រប់គ្នាទៅញ៉ាំសាច់អាំងលើរថភ្លើង ចំណែកសប្ដាហ៍នេះសាច់អាំងដែរ តែមានរសជាតិផ្សេងអារម្មណ៍ Mood ញ៉ាំផ្សេង ថ្មី ប្លែកសម្រាប់អ្នកទាំងអស់គ្នា ។ ស្គាល់ I Seoul You អត់ ? ឈ្មោះគេចេញមកឡើងកូរ៉េតែម្ដង…

2 years ago

រីករាយជាមួយភីហ្សារសជាតិថ្មី “អ៊ិចស្មាសភីហ្សា” ​​​ពី The Pizza Company សម្រាប់ឱកាសនៃថ្ងៃបុណ្យគ្រិស្តស្មាសឆ្នាំនេះ

ក្នុងឱកាសពិធីបុណ្យគ្រិស្តស្មាកខាងមុខនេះមានគម្រោងជួបជុំគ្រួសារនៅ ?  អ្នកខ្លះច្បាស់ជាដើរលេងហើយ អ្នកខ្លះក៏នាំគ្រួសារទៅទទួលទានអាហារពេលរសៀល តែមានដឹងថាត្រូវទៅញ៉ាំអីនៅ ? បើមិនទាន់មានគម្រោងទេ ថ្ងៃនេះរឿងញ៉ាំរឿងធំមានអ្វីពិសេសមកណែនាំគ្រប់គ្នា ។  ដឹ ភីហ្សា ខមផេនី បានបង្ហាញវត្តមានភីហ្សាថ្មីសម្រាប់រដូវកាល បុណ្យគ្រិស្តស្មាសឆ្នាំនេះ ដែលជាភីហ្សាមានសំបកហតដកព័ទ្ធជុំវិញ មានរសជាតិឈ្ងុយឆ្ងាញ់រួមជាមួយបង្គាថ្មីស្រស់ អ្វីដែលពិសេសជាងនេះទៅទៀត អ៊ិចស្មាសភីហ្សា មានដល់ទៅ​ ២ រសជាតិ…

2 years ago

ចង់ញ៉ាំអាហារឆ្ងាញ់ រួមជាមួយបរិយាកាសជំនោរទន្លេបរិសុទ្ធ អាចទៅសាករសជាតិម្ហូបនៅ «ឡាសែន ហេងហេង» បាន

ហាងអាហារមានច្រើនណាស់មិនខ្វះទេ ទាំងអាហារខ្មែរទាំងអាហារបរទេស ហើយអ្នកខ្លះក៏ចូលចិត្តងាហារបរទេសខ្លះទៀតក៏ចូលម្ហូបខ្មែរយើង ។ តែសំខាន់ហាងណាដែលញ៉ាំមិនស្ដាយលុយ ហាងណាដែលមានបរិយាកាសល្អគួរឱ្យចង់ញ៉ាំ ។ ចុះបើហាងមានម្ហូបឆ្ងាញ់ៗគ្រប់មុខ ហើយបរិយាកាសល្អទៀតចង់ទៅអត់?  ឡាសែន ហេងហេង នៅកោះពេជ្រ ហាងគេបែរមុខទៅខាងទន្លេ ដូចនេះពេលរសៀលមានជំនោររសៀកៗល្ហើយស្រួល ហើយខ្យល់បរិសុទ្ធតែម្ដង ។ សំខាន់ម្ហូបទៀតសោតពិសេសៗគ្រប់មុខ ហើយមានច្រើនណាស់ អ្នកចូលចិត្តគ្រឿងសមុទ្រក៏ត្រូវ ចូលចិត្តសាច់ក៏មាន…

2 years ago

ម្ទេសឯណាដែលថាមិនចេះហឹរ តែមែនទែនទៅនៅ «គ្រឿងសមុទ្រក្រឡុកម្ទេស» ម្ទេសគេអត់ហឹរមែនតាស៎

សុខទុក្ខយ៉ាងណាហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងងស់គ្នា ។ ពិសេសអ្នកតាមដានកម្មវិធីប៉ុស្តិ៍ញ៉ាំ សប្ដាហ៍នេះយើងបានធ្វើដំណើរមកដល់សប្ដាហ៍ទី7ហើយណា៎ ។ អ្នកបានទស្សនាតាម Facebook Page របស់រឿងញ៉ាំរឿងធំ ប្រហែលដឹងថាសប្ដាហ៍នេះទៅដល់ហាងមួយណាហើយ អ៊ីចឹងមកអានលេងដឹងបន្ថែមពីហាងក៏បាន ។ ក្រហមស្កេកស្កះច្បាស់ណាស់ថាមួយម៉ាត់ហោះហើរដល់លើមេឃ ។ តែកុំឆាប់ភ័យពេក ការពិតមិនដូចអ្វីដែលគ្នាយើងឃើញទេគឺនៅ “គ្រឿងសមុទ្រក្រឡុកម្ទេស” គេមានរូបមន្ដពិេសសដែល ធ្វើឱ្យយើងមើលទៅហឹរ តែមិនហឹរ…

2 years ago

បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

ហាងកាហ្វេជាច្រើននៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ ក្នុងនោះប្រហែលជាមានអ្នកខ្លះចូលចិត្តទៅហាងបែបស៊ីវីល័យ មានមនុស្សច្រើនអ៊ូអរ ខ្លះទៀតក៏រកកន្លែងមានធម្មជាតិច្រើនខ្យល់បក់វ៉ូៗបែបស្រស់ស្រាយ ចំណែកខ្លះទៀតវិញក៏ចូលចិត្តកន្លែងមានភាពស្ងប់ស្ងាត់មានស្ដាប់តន្រ្តីបែបលន្លង់លន្លោចបទពីដើមបទបុរាណអីចឹង ។ បើអ្នកជាមនុស្សចូលចិត្តបរិបទមានផាសុខភាព បែបផែនបុរាណ និង តន្ត្រីជំនាន់ទសវត្សរ៍60អី ហាងកាហ្វេថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នា ។  ថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំ ហាងកាហ្វេមួយដែលមានការតុបតែស៊ីវីល័យ ប៉ុន្តែអមមកជាមួយសិល្ប:បុរាណផ្សាភ្ជាប់មកជាមួយគ្នា ។ បរិយាកាលវិញ គឺបែបអ្នកធ្វើការគេទៅអង្គុយបំពេញការងារពិភាក្សាគ្នាញ៉ាំកាហ្វេអីចឹង អ្នកខ្លះក៏ទៅរៀនអនឡាញ ព្រោះតន្ត្រីមិនលឺពេក…

2 years ago