វត្តបុរាណ

Auto Added by WPeMatico

មហាស្ថាបត្យកម្មបុរាណពីកំពូលភ្នំ «ស្រីសូរ្យបព៌ត» លាតសន្លឹងដល់ទន្លេអុំ (បារាយណ៍)

(ខាងឆ្វេង) ប្រាសាទភ្នំជីសូរ្យ (នៅលើកំពូលភ្នំ) ភ្ជាប់ជាមួយកាំជណ្តើរបុរាណទៅកាន់ (ខាងស្តាំ) ប្រាសាទសែនត្មុល (សែនធ្មុល)សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើ​នបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត»…

5 years ago

រាប់រយឆ្នាំនៃវិចិត្រភាព គំនូរបុរាណលើជញ្ជាំងព្រះវិហារ វត្តកំពង់ត្រឡាចលើ

បោះពួយពីភ្នំពេញ ឆ្ពោះទៅទឹកដីកំពង់ឆ្នាំងប្រមាណជាង ៤០គីឡូម៉ែត អ្នកនឹងឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗដូចជា ឧដុង្គ និងលង្វែក។ ហួសលង្វែកតែបន្តិច នឹងមកដល់ស្រុកកំពង់ត្រឡាចដែលល្បីល្បាញថាមានទីអារាមបុរាណមួយ ដែលមានប្រវត្តិយូរលង់មកហើយ ជាមួយនឹងសិល្បៈគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។ វត្ត​កំពង់ត្រឡាច​លើ (វត្ត​ពោធិ​រុក្ខា​រាម​) ជា​វត្តដែលមានអាយុកាល​ចំណាស់ជាងគេក្នុងដែនដីខេត្តកំពង់ឆ្នាំង ​ប្រមាណជាង ៣០០​ឆ្នាំ​មកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧…

6 years ago

“នគរបាជ័យ” ទឹកដីប្រ​វត្តិសាស្ត្រដែលអ្នកប្រហែលជាពុំធ្លាប់ដឹងឮ

ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “​ ជ័យពីរសក្តិនគរ ” ជាសាក្សី ។ “ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម…

6 years ago

ដំណែល និងដំណាល “រាជបូណ៌” អារាមហ្លួង សៀមរាប រជ្ជកាល ព្រះបាទនរោត្តម

ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ…

6 years ago

ព្រះមណ្ឌប និងព្រះវិហារបុរាណ នៃអារាមព្រះធាតុបាស្រី

កាលពីគ្រាមុនបានលើកយកប្រធានបទ អារាមហ្លួង មកបង្ហាញឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ត DERtination និង Kampucheers ស្របជាមួយឱកាសភ្ជុំបិណ្ឌដែលកាន់តែជិតមកដល់អញ្ចឹង ក៏សូមលើកយក អារាមហ្ហួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) មួយផ្សេងទៀតមកបង្ហាញ។ ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ “វត្តព្រះធាតុបាស្រី” ។…

6 years ago

“មហាលាភ” អារាមហ្លួង នៃស្រុកកោះសូទិន

រាល់វេលាដែល ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កាន់តែកៀកចូលមកដល់ ប្រជាជនខ្មែរដែលជាពុទ្ធបរិស័ទ្ធតែងតែម្នីម្នារ រៀបចំគម្រោងការជាមួយក្រុមគ្រួសារ ញាតិសណ្តាន និងមិត្តភក្តិ ពិភាក្សាអំពីវត្តអារាម សម្រាប់ធ្វើបុណ្យសាងបុណ្យកុសល ឧទ្ទិសជូនដូនតា ញាត្តិកា ទាំង៧សណ្តាន ដែលបានចែកឋានទៅហើយ។ និយាយដល់វត្តអារាមអញ្ចឹង សូមលើកយកអារាមមួយ ជាអារាមហ្លួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលស្ថិតនៅប្របមាត់ច្រាំងខាងកើតទន្លេតូច នោះគឺ “វត្តមហាលាភ”។ សាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថា កសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះ​សុវណ្ណ​កោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម (១៨៦០-១៩០៤)។ ព្រះវិហារវត្តមហាលាភ កសាងអំពីឈើប្រក់ក្បឿង បច្ចុប្បន្នលាបពណ៌លឿងទុំ​ ចាំងដូចមាស ស្ថិតនៅលើឃឿនខ្ពស់ ដែលអាចចៀសផុតពីការជន់លិចនៃទឹកជំនន់ទន្លេ។ មកដល់ផ្ទៃខាងក្នុងនៃព្រះវិហារ ឃើញថាប្រណីតភាពនៃព្រះវិហារនេះពិតជាបង្ហាញថាទីនេះគឺជាសំណង់សក្ការៈ ប្រកបដោយភាពខ្ពង់ខ្ពស់ ពោលគឺសសរ ផ្ទោង ធ្នឹម ហប់ ពិដានជាដើម ត្រូវបានលម្អរដោយគំនូរបុរាណយ៉ាងវិចិត្រ ជាពិសេសនៅពេលថ្ងៃរៀបលិច អ្វីដែលទាក់ទាញបំផុតគឺសសរដែលមានគំនូរទឹបមាស ដែលចាំងរំលេចដោយពន្លៃព្រះអាទិត្យគួរឲ្យគយគន់មិនដាក់ភ្នែក។ ក្រៅពីព្រះវិហារដ៏ប្រណិត ក៏សង្កេតឃើញថាក្នុងបរិវេណវត្តមានសំណង់អគារបែបពុទ្ធសាសនាចាស់ថ្មីពាសពេញ ហើយអ្វីដែលពិសេសគឺ សាលាឆាន់បុរាណ ក្ខោងទ្វារដែលមានចម្លាក់លៀនបង្ហាញពីសំលៀកបំពាក់ស្បៃកភ្លោះ និងកុដិបុរាណ សេសសល់តាំងពីរជ្ជកាលព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម ដែលជាកុដិ សម្តេចព្រះសង្ឃរាជ និល ទៀង ជាសម្ដេចព្រះសង្ឃរាជអង្គទី១ ដែលទ្រង់​កាន់​តំណែង​ពី ​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​សម័យ​​ព្រះ​មហាក្សត្រ ​៣​ព្រះ​អង្គគឺ ព្រះ​បរម​កោដ្ឋ (ព្រះបាទអង្គឌួង) ព្រះ​សុវណ្ណ​កោដ្ឋ (ព្រះបាទសម្តេចព្រះនរោត្តម) និង ព្រះបរមរាជានុកោដ្ឋ (ព្រះបាទស៉ីសុវត្ថិ)។ វត្តនេះក៏ជាទីអារាមដែលមានប្រវត្តិតំណាលទាក់ទងនឹងក្រពើនាងឱរ៉ៃ ក្នុងរឿងព្រេងភ្នំសុពណ៌កាឡី ដែលជានិទានកថារបស់ខ្មែរផងដែរ។ ដោយយោងតាមអាយុកាលជាង១០០ឆ្នាំ និង​តម្លៃផ្នែកស្ថាបត្យកម្ម វត្តមហាលាភ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់បញ្ចូលជាបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាម កាលពីខែឧសភា ឆ្នាំ២០១៦៕

6 years ago