ប្រហែលប្រជាជនខ្មែរទូទៅបានស្គាល់និងបានឃើញច្រើនគ្នាមកហើយនូវរបាំមួយដែលមានដើមកំណើតពីប្រជាជនភូមិភាគខាងជើងបឹងទន្លេសាបនោះគឺរបាំត្រុដិ ។ របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមខ្មែរមន រស់នៅតាំងពីបុរាណកាលមកម៉្លេះ ។ ជារៀងរាល់ពេលចូលឆ្នាំ ជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ដូចនេះហើយទើបមានទម្លាប់លេងតែពេលចូលឆ្នាំរហូតមកដល់សព្វថ្ងៃ ។ ពាក្យ ត្រុដិ សម្ដៅដល់វេលាឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យនេះ របាំត្រុដិដែលប្រារព្ធធ្វើនោះគឺ ត្រូវបានកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ។…
ព្រះវិហារបុរាណ វត្តល្អក់ បុស្បុកដាំកញ្ចក់ដ័វិចិត្រ និងជហ្វាបុរាណព្រះភក្រ្តសង្ឃដ៏កម្រ។ ដំណាលតពីមួយគ្រា ទៅមួយគ្រា ពួកយើងបន្ត និងព្យាយាម បង្ហាញថាវត្តអារាម ដែលជាបុរាណស្ថាន នៅតាមទីឋាន ភូមិស្រុកនានា ក្នុងដែនសីមាកម្ពុទេសយើង គឺលើសពីទីសាសនា ដែលបង្កប់នូវ សិល្បៈចម្រុះ វិស័យអប់រំ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ អាចថាដោយប្រយោល…
សុវត្ថិភាពលើដងផ្លូវគឺជាប្រធានបទមួយក្តៅកកុកមួយ នៅក្នុងសង្គមខ្មែរ។ ប្រជាជនរាប់លានអ្នក ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាភូមិ ស្រុក នានាក្នុងប្រទេស តែងប្រទះឮនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលច្រើនកើតឡើងដោយទង្វើធ្វេសប្រហែសរបស់អ្នកបើកបរ ខ្លះនៅមិនទាន់ឲ្យតម្លៃលើការពាក់មួកការពារសុវត្ថិភាព។ ដែលនេះហើយជាកត្តាដែលជម្រុញឲ្យលោក បូ សកលកិត្យា ដែលជាយុវជនខ្មែរមួយរូបដែល ស្រលាញ់ និងមាននិស្ស័យជាមួយសិល្បៈ បើកសិក្សាអំពីបញ្ហាខាងលើ ដោយលោកមានគំនិត ចង់យកសិល្បៈក្បាច់បុរាណរបស់ខ្មែរ មកច្នៃជាមួយនឹង…
៤៥ថ្ងៃនៃអក្សរខ្មែរ បានត្រឡប់មកវិញជាថ្មីម្តងទៀត សម្រាប់អ្នកឌីហ្សាញនៅប្រទេសកម្ពុជាដែលនិយមចូលចិត្តការរចនាអក្សរខ្មែរ ក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូចជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans និង Rafa Coicoechea…
ឈានមកដល់ថ្ងៃនេះ សមាគមសិល្បៈ «សុវណ្ណភូមិ» មានអាយុកាល២៦ឆ្នាំមកហើយ រាប់ចាប់តាំងតែឆ្នាំ ១៩៩២ ដែលជាសមាគមសិល្បៈមួយដែលបានលើកស្ទួយ សិល្បៈបុរាណដែលផ្តោតខ្លាំងលើ ល្ខោនស្រមោលស្បែកធំ ដែលជាទម្រង់សិល្បៈបុរាណដ៏ចំណាស់ជាងគេមួយរបស់កម្ពុជា។ ទម្រង់សិល្បៈនេះត្រូវបានទទួលស្គាល់នឹង ចាត់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិ អរូបិយ របស់អង្គការ យូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ជីវិតរសាត់អណ្តែត សមាគមសិល្បៈសុវណ្ណភូមិ…
តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំ អច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង…