សង្គម/សហគមន៍

ស្គាល់រសជាតិ នៅបុណ្យភូមិឬនៅ?

បានស្គាល់រសជាតិឆឺតឆឺតនៅបុណ្យភូមិហើយឬនៅ? រាំក៏រាំ លេងល្បែងប្រជាប្រិយក៏មានយ៉ាងសំបូរបែប ម្ហូបចំណីក៏មិនខ្វះ មើលរបាំប្រជាប្រិយប្លែកៗពេលថ្ងៃ ហើយពេលយប់មើលអង្គុយលើកន្ទេលមើលល្ខោនទៀត ជឿឬអត់ថាអារម្មណ៍បែបហ្នឹងមួយឆ្នាំមានតែម្តងទេ តោះៗមកមើលវីដេអូស្តីអំពីទិដ្ឋភាពខ្លះៗពីបុណ្យភូមិឆ្នាំកុរនេះទាំងអស់គ្នា

6 years ago

ល្ខោនស្រមោលស្បែកធំ និងការប្រគុំស្គរជ័យ នាបុណ្យភូមិរាត្រីទី១

ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ នាដើមខែមេសា បង្កើតឡើងដោយកម្លាំងយុវជន ក្នុងគោលបំណងនៃការអបអរសាទរ និងគាស់រម្លើងយកមកវិញនូវទំនៀមទម្លាប់ប្រពៃណីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងនេះក៏ជាកម្មវិធីមួយដែលលើកស្ទួយនូវទម្រង់សិល្បៈបុរាណ របស់ខ្មែរ ដោយបង្ហាញជូនជាសាធារណៈទំាងតូច ទាំងធំ ទាំងទម្រង់ប្រជាប្រិយ ទាំងទម្រង់អរូបិយ។ ជាក់ស្តែងនារាត្រីទីមួយនៃកម្មវិធីបុណ្យភូមិ កម្មវិធីបានពាំនាំយកមកនូវទម្រង់សិល្បៈអរូបីយរបស់កម្ពុជាមួយដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺល្ខោនស្រមោលស្បែកធំ ត្រង់ឈុត សរនាគកប្បាស ដែលសម្តែងជូនដោយ សមាគមសិល្បៈសុវណ្ណភូមិ អមជាមួយការបើកការសម្តែងជាមួយការប្រគុំស្គរជ័យយ៉ាង រំពង រួមជាមួយឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតពីរោះយ៉ាងគ្រលួច។ ការសម្តែងល្ខោននាលើកនេះគឺត្រូវបានយកទម្រង់ដើមសម្តែងដោយមានការដុតត្រឡោកដូង បង្កើតជាភ្លក់ភ្លើងស្រស់ ដើម្បីបំភ្លឺជះលើស្បែកបានជាសម្រោល។ សម្លេងហ៊ោ និងស្នូរទះដៃបាននាំឲ្យសិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយ និងសម្តែងបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យទិដ្ឋភាពនៃការសម្តែងទាំងមូល មានសភាពរស់រវើក និងពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសង្ឃឹមចំពោះទម្រង់សិល្បៈបុរាណមួយនេះ។ តើអ្នកធ្លាប់បានទស្សនាល្ខោនស្រមោលស្បែកធំ ដែលសម្តែងជាមួយការប្រគុំស្គរជ័យ និងប្រើភ្លក់ភ្លើងស្រស់បែបនេះទេ?

6 years ago

WOMAN & FLOWER

The flower doesn’t dream of the bee, It blossoms and the bee comes 

6 years ago

PRE-ANGKORIAN TREASURES

តំបន់​ប្រវត្តិសាស្ត្រ ប្រាសាទ​សំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅ​ជាអតីត​រាជធានី​របស់​ខ្មែរ <<ឦសានបុរៈ>> នាសម័យ​ចេនឡាសតវត្សទី៧ ដែល​បន្សល់​ទុក​សំណង់​ជា​ច្រើន​លាក់​ខ្លួន​ក្នុង​ព្រៃ ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ ​ខេត្ត​កំពង់​ធំ។ អតីតរាជធានី​ចំណាស់​នេះ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ២៥​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បាត់​ដាន​ខ្លះ សល់​តែ​ប្រាសាទ​ចំណាស់​មួយ​ចំនួន ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម​មុន​សម័យ​អង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស.…

6 years ago

ធម្មជាតិប្រទេសឡាវ – OFFLINE IN LAOS

ដែលធ្លាប់ផ្តាច់ខ្លួនអ្នកពីពិភពអីនធើណិតក្នុងរយៈពេលណាមួយបបានសម្រេចដែរទេ? មួយជីវិតយ៉ាងហោចណាស់ក៏អ្នកគួរតែដើរត្រាច់ចរទៅតំបន់ណាមួយដែលនៅឆ្ងាយដាច់ពីគេ និងផ្តាច់ខ្លួនរបស់អ្នកពីពិភពអីនធើណិត ដើម្បីឲ្យអ្នកទទួលយកនូវបទពិសោធន៍មួយដែលអ្នកអាចស្តាប់នូវសម្លេងធម្មជាតិ និងស្គាល់នូវវប្បធម៌នៃភាពស្ងប់ស្ងាត់។ Have you ever get offline with an adventure trip? Once in a life time you should pack your…

6 years ago

កោះទន្សាយ – THE UNEXPLORED, KOH TONSAY.

បើនិយាយអំពីខេត្តកែប ក្រៅពីឆ្នេរកែបដែលមានរូបចម្លាក់ស្រីស កន្លែងដែលជាគួរចាប់អារម្មណ៍សម្រាប់ទេសចរគឺប្រាកដជាកោះទន្សាយ ដែលទេសចរប្រហែលជាស្រម៉ៃថាកោះនោះទំនងជាមានសត្វទន្សាយច្រើនហើយ ទើបយកទន្សាយមកដាក់ជាឈ្មោះបែបនេះ។ The nude lady statue or the white lady statue is known as one of the…

6 years ago