សង្គម/សហគមន៍

ត្រឹមកំពតម្នាក់ឯង #ALONEBUTNOTALONE

វា​ចាប់​ផ្តើម​ពេល​ដែល​អា​រម្មណ៍​ធុញ​ថប់​និង​ពេល​វេលា​ប្រចាំ​ថ្ងៃ​ដែល​ជួប​ប្រទះ​នូវ​រឿង​ដដែលៗ​ ដែល​ជំរុញ​ឲ្យ​គំនិត​ដែល​ចង់​ទៅ​កន្លែង​មួយ​ម្នាក់​ឯង​ដែល​មិន​ជួប​មនុស្ស​ម្នា​ដែល​ស្គាល់​គ្នា​ ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញ​ក៏​ចុះ​ទៅ​សួរ​នាំ​អំពី​សំ​បុត្រ​ ចៃ​ដន្យ​សំបុត្រ​នៅ​សល់​តម្លៃ​ក៏​សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ​ដោយ​គិត​ថា​លើក​នេះ​នឹង​ធ្វើ​ដំ​ណើរ​កំ​សាន្ត​នឹង​មិន​ចាំ​បាច់​មាន​ផែន​ការ​ច្បាស់​លាស់​ទេ ​នឹក​ឃើញ​ចង់​ទៅ​ណា​ក៏​ទៅ​ភ្លាម​ហ្មង​ទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey…

6 years ago