ស្ទឹងត្រែង គឺជាខេត្តមួយដែលស្ថិតនៅឯភាគប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។ បើទោះបីចម្ងាយពីភ្នំពេញ ទៅខេត្តស្ទឹងត្រែងហាក់បីដូចជាឆ្ងាយបន្តិចក៏ពិតមែន តែនៅពេលដែលអ្នកបានមកដល់ខេត្តដ៏ស្រស់ស្អាតមួយនេះ អ្នកនឹងភ្លេចអស់ជាមិនខានរឿងនឿយហត់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះតែអ្វីដែលអ្នកបានឃើញ និងកម្សាន្ត គឺស័ក្តិសមនឹងការចំណាយរបស់អ្នក។ ដងទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយទេសចរអាចរកទូកជួលបែបឯកជន (តម្លៃអាចទៅតាមចំនួនមនុស្ស រយៈពេល…