នាំអារម្មណ៍គ្រប់គ្នាទៅរករបស់ឆ្ងាញ់ដូចសព្វមួយដង តាមធម្មតាដូចរាល់សប្ដាហ៍ទៀតហើយ ជាមួយកម្មវិធីប៉ុស្ដ៍ញ៉ាំ ។ ចាំបានអត់ កាលសប្ដាហ៍ទី1ធ្លាប់នាំអារម្មណ៍គ្រប់គ្នាទៅញ៉ាំសាច់អាំងលើរថភ្លើង ចំណែកសប្ដាហ៍នេះសាច់អាំងដែរ តែមានរសជាតិផ្សេងអារម្មណ៍ Mood ញ៉ាំផ្សេង ថ្មី ប្លែកសម្រាប់អ្នកទាំងអស់គ្នា ។ ស្គាល់ I Seoul You អត់ ? ឈ្មោះគេចេញមកឡើងកូរ៉េតែម្ដង…
ក្នុងឱកាសពិធីបុណ្យគ្រិស្តស្មាកខាងមុខនេះមានគម្រោងជួបជុំគ្រួសារនៅ ? អ្នកខ្លះច្បាស់ជាដើរលេងហើយ អ្នកខ្លះក៏នាំគ្រួសារទៅទទួលទានអាហារពេលរសៀល តែមានដឹងថាត្រូវទៅញ៉ាំអីនៅ ? បើមិនទាន់មានគម្រោងទេ ថ្ងៃនេះរឿងញ៉ាំរឿងធំមានអ្វីពិសេសមកណែនាំគ្រប់គ្នា ។ ដឹ ភីហ្សា ខមផេនី បានបង្ហាញវត្តមានភីហ្សាថ្មីសម្រាប់រដូវកាល បុណ្យគ្រិស្តស្មាសឆ្នាំនេះ ដែលជាភីហ្សាមានសំបកហតដកព័ទ្ធជុំវិញ មានរសជាតិឈ្ងុយឆ្ងាញ់រួមជាមួយបង្គាថ្មីស្រស់ អ្វីដែលពិសេសជាងនេះទៅទៀត អ៊ិចស្មាសភីហ្សា មានដល់ទៅ ២ រសជាតិ…
ហាងអាហារមានច្រើនណាស់មិនខ្វះទេ ទាំងអាហារខ្មែរទាំងអាហារបរទេស ហើយអ្នកខ្លះក៏ចូលចិត្តងាហារបរទេសខ្លះទៀតក៏ចូលម្ហូបខ្មែរយើង ។ តែសំខាន់ហាងណាដែលញ៉ាំមិនស្ដាយលុយ ហាងណាដែលមានបរិយាកាសល្អគួរឱ្យចង់ញ៉ាំ ។ ចុះបើហាងមានម្ហូបឆ្ងាញ់ៗគ្រប់មុខ ហើយបរិយាកាសល្អទៀតចង់ទៅអត់? ឡាសែន ហេងហេង នៅកោះពេជ្រ ហាងគេបែរមុខទៅខាងទន្លេ ដូចនេះពេលរសៀលមានជំនោររសៀកៗល្ហើយស្រួល ហើយខ្យល់បរិសុទ្ធតែម្ដង ។ សំខាន់ម្ហូបទៀតសោតពិសេសៗគ្រប់មុខ ហើយមានច្រើនណាស់ អ្នកចូលចិត្តគ្រឿងសមុទ្រក៏ត្រូវ ចូលចិត្តសាច់ក៏មាន…
សុខទុក្ខយ៉ាងណាហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងងស់គ្នា ។ ពិសេសអ្នកតាមដានកម្មវិធីប៉ុស្តិ៍ញ៉ាំ សប្ដាហ៍នេះយើងបានធ្វើដំណើរមកដល់សប្ដាហ៍ទី7ហើយណា៎ ។ អ្នកបានទស្សនាតាម Facebook Page របស់រឿងញ៉ាំរឿងធំ ប្រហែលដឹងថាសប្ដាហ៍នេះទៅដល់ហាងមួយណាហើយ អ៊ីចឹងមកអានលេងដឹងបន្ថែមពីហាងក៏បាន ។ ក្រហមស្កេកស្កះច្បាស់ណាស់ថាមួយម៉ាត់ហោះហើរដល់លើមេឃ ។ តែកុំឆាប់ភ័យពេក ការពិតមិនដូចអ្វីដែលគ្នាយើងឃើញទេគឺនៅ “គ្រឿងសមុទ្រក្រឡុកម្ទេស” គេមានរូបមន្ដពិេសសដែល ធ្វើឱ្យយើងមើលទៅហឹរ តែមិនហឹរ…
ហាងកាហ្វេជាច្រើននៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ ក្នុងនោះប្រហែលជាមានអ្នកខ្លះចូលចិត្តទៅហាងបែបស៊ីវីល័យ មានមនុស្សច្រើនអ៊ូអរ ខ្លះទៀតក៏រកកន្លែងមានធម្មជាតិច្រើនខ្យល់បក់វ៉ូៗបែបស្រស់ស្រាយ ចំណែកខ្លះទៀតវិញក៏ចូលចិត្តកន្លែងមានភាពស្ងប់ស្ងាត់មានស្ដាប់តន្រ្តីបែបលន្លង់លន្លោចបទពីដើមបទបុរាណអីចឹង ។ បើអ្នកជាមនុស្សចូលចិត្តបរិបទមានផាសុខភាព បែបផែនបុរាណ និង តន្ត្រីជំនាន់ទសវត្សរ៍60អី ហាងកាហ្វេថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នា ។ ថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំ ហាងកាហ្វេមួយដែលមានការតុបតែស៊ីវីល័យ ប៉ុន្តែអមមកជាមួយសិល្ប:បុរាណផ្សាភ្ជាប់មកជាមួយគ្នា ។ បរិយាកាលវិញ គឺបែបអ្នកធ្វើការគេទៅអង្គុយបំពេញការងារពិភាក្សាគ្នាញ៉ាំកាហ្វេអីចឹង អ្នកខ្លះក៏ទៅរៀនអនឡាញ ព្រោះតន្ត្រីមិនលឺពេក…
ប្រហែលមានប្រិយមិត្តច្រើនហើយបានស្គាល់ហាង MOOL ។ ហើយការបង្កើតមូលផងដែរ គឺម្ចាស់ហាងចង់ប្រមូលផ្ដុំប្រភេទម្ហូបតាមផ្លូវដែលប្រជាជនខ្មែរយើងពេញនិយមខ្លាំង យកមកច្នៃរសជាតិនិងការរៀបចំ ឲ្យមានរសជាតិឆ្ងាញ់ប្លែកនិងមានសោភ័ណ្ឌភាពឱ្យកាន់តែមានភាពទាក់ទាញ ។ ដូចនេះហើយទើបសប្ដាហ៍នេះ ទូរទស្សន៍ញ៉ាំ Ep05 បាននាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ម្ហូបពិសេសៗនៅ MOOL សាខាបាក់ទូក ។ កញ្ញា ឡេងឡេង និងប្រុសស្អាត ស្ទីវិន ញ៉ាំៗញ៉ាំមិនឈប់តែម្ដង…