Eatery

ស្រីស្អាត ឡេងឡេង និងបុរសសង្ហា ស្ទីវិន គេថា “ទៅញ៉ាំបាយនៅ «សង្ក្រាន្ត» ម្ដង តែងខ្លួនបែបខ្មែរឲ្យផ្អើលហាងម្ដងមើល”

កុំឲ្យស្ងាត់ ចង់ប្រាប់ថាទោះបានឬមិនទាន់បានទស្សនា Ep3 របស់ប៉ុស្តិ៍ញ៉ាំ ក៏អាចមកអូសមើលលេងៗដែរណា៎ ហើយខាងក្រោមបំផុតមានវីដេអូដូចគ្នា ។ រូបភាពកាល កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន វ៉ៃក្បិនអាវប៉ាក់ទៅញ៉ាំអី ឡើងផ្អើលហាងគេ ។ និយាយពីថាសុំខ្លាចដៃ2នាក់ហ្នឹងម៉ង លេងខ្លាំងៗណាស់ ដាក់ឈុតធំម៉ាផ្អើលគេពេញភូមិរហូត ។  និយាយពីហាងវិញ…

3 years ago

ញ៉ាំអីគេពុយពុយហ្នឹង?ការពិត «ទូរទស្សន៍ប៉ុស្តិ៍ញ៉ាំ» ទៅដល់ផ្ទះបាយពុយពុយហ្នឹងណា៎

ដើម្បីឆ្លើយតបនឹងប្រិយមិត្តគ្រប់គ្នាដែលតែងតែគាំទ្រនិងតាមដាន “រឿងញ៉ាំរឿងធំ” តាំងពីដើមមក ។ សូមណែនាំនូវកម្មវិធីថ្មីរបស់រឿងញ៉ាំរឿងធំ ជាប៉ុស្តិ៍ថ្មីនាំអ្នកគ្រប់គ្នាទៅស្គាល់កន្លែងញ៉ាំថ្មីៗ ប្លែកៗ ។ ហើយឃ្លានណាស់មែនអត់ ឃ្លានរហូត តែមិនដឹងញ៉ាំអ្វីទេ ? មិនដឹងញ៉ាំនៅណាទៀត ហាងរាល់ដង ញ៉ាំធុញបាត់ហើយហ្នឹង ។  ទូរទស្សន៍ «ប៉ុស្តិ៍ញ៉ាំ» ជាកម្មវិធីថ្មីដែលនឹងនាំមកជូននូវហាងអាហារថ្មីៗ ប្លែកៗ…

3 years ago

ស្រួយ ឈ្ងុយ ខ្ញោកៗ ឆ្ងាញ់មានជាតិ មានឯណាទៀតក្រៅពី «បាញ់ត្រាងអាំង» ក្រោយសាលាបឋមសិក្សាបាក់ទូកយើងហ្នឹង

សន្មតថាមិនដឹងញ៉ាំអ្វីទេត្រូវអត់ ? គិតឡើងហត់ពេលគេសួរថាចង់ញ៉ាំអី ។ មានអ្នកទិញឲ្យញ៉ាំហើយក៏នៅពិបាកទៀត ពិសេសតែហ៊ានឆ្លើយថាញ៉ាំអីក៏បានដឹងតែគេស្ដីតែម្ដង ។ តោះអ៊ីចឹងរឿងញ៉ាំរឿងធំមកណែនាំរបស់ឆ្ងាញ់មួយមុខទៀតហើយឲ្យគ្រប់ស្គាល់ ហើយក៏នឹកឃើញពេលមិនដឹងញ៉ាំអ្វី ។  ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។…

3 years ago

បំបែកក្ដីបេសកកម្ម «សណ្ដែកក្រហម» នៅ Gong cha ជាមួយភ្នាក់ងារសម្ងាត់របស់រឿងញ៉ាំរឿងធំ

ប្រិយមិត្តអ្នកគាំទ្ររឿងញ៉ាំរឿងធំដឹងហើយថាពួកយើងតែងនាំអារម្មណ៍អ្នកគ្រប់គ្នាទៅស្គាល់ហាងអាហារ និងភេសជ្ជៈប្លែកៗ ស្អាតៗ និងមានរសជាតិពិសេសៗទៀតផង ។ ថ្ងៃនេះរឿងញ៉ាំរឿងធំមានបេសកកម្មពិសេស បេសកកម្មសណ្ដែកក្រហម ។ ដោយសាភ្នាក់ងារបានឲ្យដំណឹងមកថាមានហាងមួយ បានបញ្ចេញនូវវត្តមាន Series ភេសជ្ជៈថ្មីយ៉ាងពិសេស ។  ដំណឹងច្បាស់ការបានឲ្យដឹងថានៅ Gong cha Cambodia មាន Series Red…

3 years ago

បើចង់ដឹងថាអ្វីទៅ ដែលផ្អែមឆ្ងាញ់ជាងសម្ដីព្រាននារី អាចទៅសាកឈុតនំខាប់នៅ «កាហ្វេចាស់» បាន

វត្តមានហាងកាហ្វេនិងភេសជ្ជ:ជាច្រើន កំពុងបំពេញតម្រូវការមនុស្សប្រុសស្រីក្នុងទីក្រុងភ្នំពេញ ។ ក្នុងនោះគំនិតច្នៃប្រឌិតថ្មីៗប្លែកៗក៏ចេះតែកើតចេញជាបន្តបន្ទាប់ ទាំងភេសជ្ជៈក៏ដូចជាការតុបតែងហាងដើម្បីទាក់ទាញយកចំណាប់អារម្មណ៍ពីមហាជន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំចង់នាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ហាងកាហ្វេមួយទៀតហើយ ដែលមានលក្ខណៈប្លែកគួរឲ្យទាក់ទាញ ពិសេសការបើកដំណើរគឺកើតចេញពីក្ដីស្រម៉ៃនិងការស្រឡាញ់ហាងកាហ្វេបែបតូចៗរបស់ម្ចាស់ហាងផ្ទាល់ ។ ទើបបើកដំណើរការថ្មីៗរយៈពេញជាង២ខែ “កាហ្វេចាស់” ។ កុំយល់ច្រឡំថាឈ្មោះបែបនេះ មកពីហាងចាស់ឬកាហ្វេបើកសម្រាប់តែអ៊ំៗចាស់ៗណា៎ ដែលដាក់ឈ្មោះបែបនេះមូលហេតុពិតគឺមកពីបងម្ចាស់ហាងនិងក្រុមរបស់គាត់មានរសនិយមកាហ្វេចាស់ៗ ទើបបានជាជម្រុញឲ្យពួកគាត់ទទួលបានគំនិតថ្មីក្នុងការដាក់ឈ្មោះហាងកាហ្វេរបស់គាត់ថាហាង “កាហ្វេចាស់” បែបនេះតែម្ដង ។…

3 years ago

អាកោរខ្ទិះ ខ្ទិះកាន់តែច្រើន រសជាតិក៏កាន់តែពិសេស នៅផ្លូវចូលសាលាជ័យថាវី

មានអ្នកនៅចាំដែរទេ កាលនៅក្មេងម៉ាក់ទៅផ្សារក៏ចាំមើលផ្លូវគាត់មកវិញ ។ ចាំមើលថាគាត់បានអ្វីផ្ញើ ដល់ពេលបើកមើល ក៏លាន់មាត់ថា “អូយ!! អាកោរទៀតហើយ” ។ នឹកអនុស្សាវរីយ៍ទាំងនោះណាស់ នឹកទាំងរសជាតិអាកោរដូងដែលគេលក់តាមផ្សារទៀត ។  អ៊ីចឹងបានជាថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំអាកោរខ្ទិះដូងយើងហ្នឹង ។ និយាយពីខ្ទិះដូង ហៀរឡើងចេញក្រៅចានអាកោរទៀត ។ សាច់អាកោរទន់ស្រួលញ៉ាំមិនពិបាកលេប  ហើយឈ្ងុយខ្ទិះដូងធម្មជាតិពិតៗ ។…

3 years ago