“ព្រះខ័នកំពង់ស្វាយ” កំបាំងកណ្តាលព្រៃ ដែនដីព្រះវិហារ ដែលកម្រមានអ្នកទៅស្គាល់

ខេត្តព្រះវិហារមានប្រាសាទព្រះខ័នដែរ?

ក្រុមប្រាសាទ ​ព្រះខ័ន​កំពង់​ស្វាយ ឬ ប្រាសាទ​បាកាន មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​ ស្ថិតនៅជិតតំបន់ត្រីកោណព្រំប្រទល់ខេត្តបីគឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលប្រាសាទ​នេះ ស្ថិត​នៅ​ខាង​កើត​តំបន់​អង្គរ​ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ។ ការដាក់ឈ្មោះព្រះខ័នកំពង់ស្វាយគឺដើម្បីមានភាពងាយស្រួលក្នុងការហៅចំណាំ និងបញ្ចៀសការភ័ន្តច្រឡំ ព្រោះយើងដឹងរួចមកហើយថានៅខេត្តសៀមរាប ក្រុងអង្គរ ក៏មានប្រាសាទព្រះខ័នផងដែរ ដែលជាក់ស្តែងក្រុមប្រាសាទនេះ ពីអតីតកាលស្ថិតនៅក្នុងខេត្តកំពង់ស្វាយ (Preah Khan of Kampong Svay)។

ក្រុមប្រាសាទព្រះខ័នស្ថិននៅក្នុងបរិវេណ​កំផែង​ព័ទ្ធជុំវិញ​ដ៏​ធំ​ដែល​មាន​ក្រឡា​ផ្ទៃ​ជិត​ប្រាំ​គីឡូម៉ែត្រ​ការ៉េ ដែល​ត្រូវបាន​កសាង​ដំបូង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ ប៉ុន្តែ​ទទួល​ការកសាង​និង​កែប្រែ​មួយចំនួន​ដោយ​ព្រះមហាក្សត្រ​ក្រោយ​ (ព្រះបាទសូរ្យវរ្ម័ន ទី២ និងព្រះបាទ​ជ័យវរ្ម័ន ​ទី​៧)។ ចម្លាក់​ភាគច្រើន​ត្រូវ​ទទួលរង​ការ​លួច​ប្លន់ ឬ​យក​ចេញ​បូក​រួម​ទាំង​រូប​បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​បាន​ក្លាយជា​និមិត្តរូប​និង​ត្រូវបាន​គេ​ឆ្លាក់​ឡើងវិញ​ជា​ច្រើន​។

នៅជុំវិញប្រាង្គប្រាសាទកណ្តាល ប្រាសាទព្រះខ័ន (ឬប្រាសាទបាកាន) មានប្រាសាទតូចៗជាច្រើន ដូចជាប្រាសាទព្រះដំរីដែល​អ្នកស្រុក​តែង​ឈាង​ចូល​ទៅ​អុជ​ធូប​ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ ​ចម្ងាយ​ប្រមាណ​ជាង ១ គីឡូម៉ែត្រមុនពេល​ចូល​ទៅ​ប្រាសាទ​ព្រះខ័ន។ គេក៏ឃើញមាន ប្រាសាទព្រះចតុម្មុខ ទម្រង់ជាចម្លាក់ព្រះពុទ្ធរូបទ្រង់ឈរបែរទល់ខ្នងគ្នាទៅទិសទាំង៤ ក្នុងរចនាបថក្រោយបាយ័ន (សិល្បៈលង្វែក) ដែលកម្រនឹងឃើញហើយប្រាសាទនេះបានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ តំណាលក្រោយមកត្រូវជួសជុលឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ រួចរាល់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ក្រៅពីនេះនៅមានប្រាសាទមួយចំនួនទៀតដូចជា ប្រាសាទព្រះស្ទឹង ដែលមានកំពូលជាព្រហ្មមុខបួន ក្នុងរចនាបថបាយ័ន និង ប្រាសាទព្រះថ្កោល ដែលជាប្រាសាទលើកោះនៅចំកណ្តាលបារាយណ៍(ត្រពាំងប្រដាក)។

ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១៤។ ប្រាង្គកណ្តាលប្រាសាទព្រះខ័ន កសាងឡើងក្នុងពាក់កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាបថអង្គវត្ត ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា (មហាយាន និងហិនយាន)។

រូបភាពដោយ៖ Something by Evan

admin

Share
Published by
admin

Recent Posts

Odkryj niezwykły obszar wysokich osiągnięć w prestiżowym Vavada Casino

Wybór skrojonego serwisu do sprawdzonej gry online to całkowity klucz do osiągnięcia autentycznego triumfu. W…

3 days ago

Лучшие Бонусы Онлайн Казино Для Успешной Игры 2025

Лучшие бонусы онлайн казино для успешной игры Выбор подходящих бонусов в онлайн казино имеет решающее…

5 days ago

Лучшие онлайн казино для iOS на iPhone в 2025 году обзор

Лучшие онлайн казино для iOS на iPhone в 2025 году В 2025 году игры в…

5 days ago

Лучшие криптовалютные казино для игры в 2025 году

Лучшие криптовалютные казино для игры в 2025 году Криптовалютные казино становятся всё более популярными в…

5 days ago

Wie findet man als frischer User einen Bonus ohne Einzahlung im Casino? Sorten von Angeboten und Experten-Tipps

Wie findet man als frischer User einen Bonus ohne Einzahlung im Casino? Sorten von Angeboten…

2 weeks ago

Exploring Legit Sugar Daddy Apps That Send Money

In the digital world of online relationships, connecting with genuine sugar daddy apps that indeed…

2 weeks ago