«កេណី» ហាងកាហ្វេ លាក់ខ្លួនពួនអាត្មាជាន់ទី២ ដំបូងគេនៅក្រុងភ្នំពេញ

តោះផឹកកាហ្វេ គឺជាឃ្លាសាមញ្ញប្រចាំថ្ងៃមួយ ដែលមនុស្សម្នារក្នុងទីក្រុងភ្នំពេញបានស៊ាំជាមួយទៅហើយ។ មិនថាព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច គឺហាងកាហ្វេនៅតែជាកន្លែងដែលពេញនិយមបំផុតសម្រាប់ការជួបជុំ ពិភាក្សាការងារ រហូតដល់អ្នកខ្លះ លែងចេះធ្វើការនៅកន្លែងធ្វើការ ហើយទាញតែ Laptop មកអង្គុយធ្វើការបណ្តើរ ទទួលទានកាហ្វេ​ និងអាហារសម្រន់បណ្តើរនៅតាមហាងកាហ្វេផ្សេងៗ ព្រោះថាទីក្រុងភ្នំពេញសព្វថ្ងៃនេះ បើនិយាយអំពីហាងកាហ្វេវិញ គឺថារាប់រយទៅហើយ។

បច្ចុប្បន្នហាងកាហ្វេ កំពុងវិវឌ្ឍន៍ខ្លួនយ៉ាងលឿន ដែលហាងថ្មីៗទើបតែបើកខ្លះ បង្កើតឲ្យមាននូវបរិយាកាសប្លែកៗ ដែលផ្តល់ជូនទៅកាន់អតិថិជន លើសពីសេវាកម្មកាហ្វេ។ ដូចការលើកយកមកង្ហាញជូនពេលនេះ គឺជាហាងកាហ្វេតូចល្មមមួយ ដែលមានភាពលេចធ្លោរ ខុសពីហាងទាំងអស់នៅក្នុងទីក្រុងភ្នំពេញ ដោយមានងារថាជា «ហាងកាហ្វេជាន់ទី២ ដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ» នោះគឺ កេណី ឬ K3Ney។

ទល់មុខជាមួយហ្នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬជាទូទៅអ្នកផងតែងហៅថា សាលារចនា អ្នកបន្តដំណើរ តាមផ្លូវក្នុងមួយ ដែលមានសភាពងងឹត និងអាថ៌កំបាំងបន្តិច ប្រសិនបើមិនទាន់ហ៊ានដើរចូលទេ អ្នកអាចងើយទៅលើនឹងឃើញស្លាក LED ដែលគេដាក់ថា «កេណី» នោះអ្នករកឃើញផ្លូវចូលហើយ។ ដើរតែបន្តិចនៅខាងស្តាំដៃអ្នកនឹងឃើញច្រកឡើងទៅជាន់លើជាមួយនឹងពាក្យថា Follow the light ដែលអ្នកអាចបន្តឡើងទៅជាន់លើតាមពន្លឺនោះ មកដល់ជាន់ទី២ កាលបើបើកទ្វារចូលនោះ អ្នកបានមកដល់ កេណី ហើយ ដែលជាហាងកាហ្វេដែលរក្សាទុកនូវអត្តសញ្ញាណសំណង់ផ្ទះល្វែងជាន់លើ មានឥដ្ឋការ៉ូក្រហមស ជាមួយនឹងគំនូរសិល្បៈលើជញ្ជាំង ប្លែក ហើយហាងនេះមានយរយ៉ាងមុខដែលអ្នកអាចទទួលទាន កាហ្វេ និងអាហារដ៏ឈ្ងុយឆ្ងាញ់ បណ្តើរ គយគន់ទេសភាពតាមដងផ្លូវបណ្តើរ។

បើតាមរឿងរាងនៃការបើកហាងកាហ្វេមួយនេះ ម្ចាស់ហាងបានចារឹកលើជញ្ជាំងថា ពាក្យ «កេណី» គឺបានស្រង់យកចេញពីពាក្យថា «យក្សក្ខេណី» ដែលគ្រប់គ្នាសុទ្ធតែយល់ថាជាសភាវៈមានមាឌធំ កាចសាហាវ គេឯងកោតក្រែង តែគ្មាននរណាម្នាក់ធ្លាប់បានឃើញសភាវៈនេះ មានពិត ឬអត់ទេ ហើយម្ចាស់ហាងក៏យកពាក្យនេះយកមកដាក់ជាឈ្មោះរបស់ហាង ដោយហេតុថាកាហ្វេនៅក្នុងហាងនេះខ្លាំង ប្រៀបបានហ្នឹង យក្សក្ខេណី អ៊ីចឹង!។

រឿងញ៉ាំរឿងធំសុំណែនាំតែត្រឹមប៉ុណ្ណេះ ហើយតទៅទៀតប្រិយមិត្តអាចទៅទទួលយកបទពិសោធន៍ និងភ្លក្សរសជាតិ ដែលកេណី ផ្តល់ជូន ដោយខ្លួនឯងផ្ទាល់ណា៎!

កេណី បើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់

ផែនទីហាង៖

The post «កេណី» ហាងកាហ្វេ លាក់ខ្លួនពួនអាត្មាជាន់ទី២ ដំបូងគេនៅក្រុងភ្នំពេញ first appeared on KAMPUCHEERS.

admin

Share
Published by
admin

Recent Posts

Лучшие Android Платформы Для Пользователей В 2025 Году

Лучшие Android платформы для пользователей в 2025 году В 2025 году мир Android платформ продолжает…

22 hours ago

Лучшие онлайн казино с шансами на победу в 2025 году

Лучшие онлайн казино с шансами на победу в 2025 году В 2025 году онлайн казино…

23 hours ago

Лучшие казино Украины для игроков в 2025 году рейтинг

Лучшие казино Украины для игроков в 2025 году рейтинг Игровая индустрия в Украине развивается быстрыми…

23 hours ago

Лучшие игровые автоматы онлайн казино 2025 года обзор

Лучшие игровые автоматы онлайн казино 2025 года В 2025 году онлайн-казино продолжают развиваться, предлагая игрокам…

1 day ago

Лучшие зарубежные онлайн казино для ставок на деньги 2025

Лучшие зарубежные онлайн казино для ставок на деньги 2025 Зарубежные онлайн казино продолжает привлекать внимание…

1 day ago

Топ платформ для ставок в Беларуси на 2025 год

Топ платформ для ставок в Беларуси на 2025 год ​ Топ платформ для ставок в…

1 day ago