ប្រែកាយពីឃ្លាំងអំបិលចំណាស់មកជាហាង «កាហ្វេឃ្លាំងអំបិល» នាខេត្តកំពត ដែលអាចញ៉ាំកាហ្វេមើលថ្ងៃបាក់រសៀល ជាមួយទេសភាពវាយស្រែអំបិលយ៉ាងស្រស់ស្អាត

ការកកើតឡើងរបស់ កាហ្វេឃ្លាំងអំបិល &  អាហារដ្ឋានផ្ទះអំបិល ជាឃ្លាំងអំបិលចំណាស់ពុកធ្លុះធ្លាយដំបូល រួចក៏បានប្រែខ្លួនជាអាហារដ្ឋានផ្ទះអំបិលតែប៉ុណ្ណោះ ។ ក្រោយមកក៏បានបង្កើតជាហាងកាហ្វេដោយដាក់ឈ្មាះថា កាហ្វេឃ្លាំងអំបិល តែម្តង ។ កាហ្វេឃ្លាំងអំបិល មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត ដែលហ៊ុមពទ្ធ័ទៅដោយស្រែអំបិល ។

គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ស្រស់ស្អាតនេះក៏ព្រោះចង់ជួយលើកស្ទួយដល់វិស័យទេសចរណ៏ក្នុងខេត្ត ក៏ដូចជាចង់បង្ហាញពីការផលិតអំបិលតាមបែបធម្មជាតិផងដែរ ។ ហាងបានរៀបចំឲ្យមានជម្រើសភេសជ្ជ:ប្រមាណជាង 40 មុខ ដែលក្នុងនោះ Italian Soda Smoothie, Iced Latte, Iced Lemon & មានជាប្រភេទ Milk Tea ដែលល្បីខ្លាំងប្រចាំហាង ហើយមានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់បងប្អូនអតិថិជននោះគឺគុជប្រចាំហាងផ្ទាល់ ។ រស់ជាតិភេសជ្ជៈទាំងអស់គឺបង្កើតឡើងថ្មីដោយម្ចាស់ហាង ជាមួយនឹងតម្លៃយ៉ាងសមរម្យ ។

និយាយពីទេសភាពវិញ ទាំងអស់គ្នាសាកស្រមៃមើលទិដ្ឋភាព អង្គុយញុំាកាហ្វេ មើលថ្ងៃបាក់រសៀល ពិសេសបើអ្នកមានសំណាងមកចំថ្ងៃណាដែលមានមេឃពណ៌មាសទៀត (Golden hour) គឺនៅស្រែអំបិលស្អាតខ្លាំង ទិដ្ឋភាពដែលអាចនិយាយបានថាច្លែកភ្នែកតែម្ដង ។ គ្រប់គ្នាក៏អាចដើរមើលបងៗ លោកពូ អ្នកមីង គាត់រែកអំបិល ស្រូបយកខ្យល់អាកាសបរិសុទ្ធ កាត់បន្ថយស្រេ្តសយ៉ាងស្រស់ស្រាយ ។

ពេលត្រលប់ទៅផ្ទះកុំភេ្លចទិញវត្ថុអនុស្សាវរីយ៍ផ្ញើរគ្រួសារ មិត្តភក្តិ នឹង មនុស្សជាទីស្រលាញ់ផងណា៎ ( ផ្កាអំបិល អំបិលគ្រួស ស្រ្កាប់ធម្មជាតិ នឹង តែស្លឹកតយឈ្ងុយឆ្ងាញ់ ) ។ បញ្ជាក់អាចទៅបាន ដែលហាងបើកចាប់ពីម៉ោង 07:30 am – 07:30 pm ។ ទំនាក់ទំនងព័ត៌មានផ្សេងៗតាមរយ: 016 566 886 ។

ផែនទី៖

The post ប្រែកាយពីឃ្លាំងអំបិលចំណាស់មកជាហាង «កាហ្វេឃ្លាំងអំបិល» នាខេត្តកំពត ដែលអាចញ៉ាំកាហ្វេមើលថ្ងៃបាក់រសៀល ជាមួយទេសភាពវាយស្រែអំបិលយ៉ាងស្រស់ស្អាត first appeared on KAMPUCHEERS.

admin

Share
Published by
admin

Recent Posts

Obszerna analiza kasyna vox casino dla polskojęzycznych fanów kasynowych gier

Obszerna analiza kasyna vox casino dla polskojęzycznych fanów kasynowych gier vox kasyno jest wiodących wirtualnych…

17 hours ago

Vox Casino-Online: Ihr neues Zentrum für erstklassiges Internet-Gaming

Vox Casino-Online: Ihr neues Zentrum für erstklassiges Internet-Gaming Willkommen bei Vox Casino-Online, einem erstklassigen neuen…

18 hours ago

Recensione approfondita di winnita italia – Dovresti giocare qui?

Recensione approfondita di winnita italia – Dovresti giocare qui? Le piattaforme di scommesse su Internet…

19 hours ago

Kompleksowa analiza kasyna internetowego vox casino online przeznaczona dla polskojęzycznych miłośników hazardu

Kompleksowa analiza kasyna internetowego vox casino online przeznaczona dla polskojęzycznych miłośników hazardu casino vox jest…

19 hours ago

Online Apotheke 365 in Deutschland mit fachkundiger Beratung

Online Apotheke 365 in Deutschland mit fachkundiger Beratung Kennst du das auch? Die schönste Zeit…

4 days ago

vox casino online Polska: Twoje centrum gier i niezwykłych uniesień

vox casino online Polska: Twoje centrum gier i niezwykłych uniesień vox casino online to platforma…

6 days ago