ល្ខោនស្រមោលស្បែកធំ និងការប្រគុំស្គរជ័យ នាបុណ្យភូមិរាត្រីទី១

ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ នាដើមខែមេសា បង្កើតឡើងដោយកម្លាំងយុវជន ក្នុងគោលបំណងនៃការអបអរសាទរ និងគាស់រម្លើងយកមកវិញនូវទំនៀមទម្លាប់ប្រពៃណីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងនេះក៏ជាកម្មវិធីមួយដែលលើកស្ទួយនូវទម្រង់សិល្បៈបុរាណ របស់ខ្មែរ ដោយបង្ហាញជូនជាសាធារណៈទំាងតូច ទាំងធំ ទាំងទម្រង់ប្រជាប្រិយ ទាំងទម្រង់អរូបិយ។ ជាក់ស្តែងនារាត្រីទីមួយនៃកម្មវិធីបុណ្យភូមិ កម្មវិធីបានពាំនាំយកមកនូវទម្រង់សិល្បៈអរូបីយរបស់កម្ពុជាមួយដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺល្ខោនស្រមោលស្បែកធំ ត្រង់ឈុត សរនាគកប្បាស ដែលសម្តែងជូនដោយ សមាគមសិល្បៈសុវណ្ណភូមិ អមជាមួយការបើកការសម្តែងជាមួយការប្រគុំស្គរជ័យយ៉ាង រំពង រួមជាមួយឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតពីរោះយ៉ាងគ្រលួច។ ការសម្តែងល្ខោននាលើកនេះគឺត្រូវបានយកទម្រង់ដើមសម្តែងដោយមានការដុតត្រឡោកដូង បង្កើតជាភ្លក់ភ្លើងស្រស់ ដើម្បីបំភ្លឺជះលើស្បែកបានជាសម្រោល។ សម្លេងហ៊ោ និងស្នូរទះដៃបាននាំឲ្យសិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយ និងសម្តែងបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យទិដ្ឋភាពនៃការសម្តែងទាំងមូល មានសភាពរស់រវើក និងពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសង្ឃឹមចំពោះទម្រង់សិល្បៈបុរាណមួយនេះ។ តើអ្នកធ្លាប់បានទស្សនាល្ខោនស្រមោលស្បែកធំ ដែលសម្តែងជាមួយការប្រគុំស្គរជ័យ និងប្រើភ្លក់ភ្លើងស្រស់បែបនេះទេ?

6 years ago

ប្រោនកាហ្វេស្វាគមន៍អតិថិជនជាមួយ​#២០

ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាជាជនជាតិខ្មែរឬបរទេសនោះឡើយ ព្រោះតែការផ្តល់ជូនយ៉ាងសម្បូរបែបដែលរួមមានទាំងនំ ម្ហូបអាហារ កាហ្វេឈ្ងុយឆ្ងាញ់ និងការទទួលស្វាគមន៍ប្រកបដោយស្នាមញញឹមពីបុគ្គលិកបម្រើសេវាកម្ម។ អ្នកនឹងប្លែកភ្នែក និងអារម្មណ៍គ្រប់ពេលដែលបានឈានជើងដើរចូលក្នុងហាង ប្រោនកាហ្វេ ព្រោះតែការរចនាម៉ូដស្អាតៗប្លែកៗ ដែលបញ្ជាក់អត្តសញ្ញាណពីភាពខុសប្លែកពីហាងកាហ្វេដទៃ។ ដោយទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ថ្ងៃនេះ ប្រោនសាខាទី២០ ដែលមានឈ្មោះថា Brown Midtown ដែលមាន ទីតាំងនៅក្នុង…

6 years ago

WOMAN & FLOWER

The flower doesn’t dream of the bee, It blossoms and the bee comes 

6 years ago

PRE-ANGKORIAN TREASURES

តំបន់​ប្រវត្តិសាស្ត្រ ប្រាសាទ​សំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅ​ជាអតីត​រាជធានី​របស់​ខ្មែរ <<ឦសានបុរៈ>> នាសម័យ​ចេនឡាសតវត្សទី៧ ដែល​បន្សល់​ទុក​សំណង់​ជា​ច្រើន​លាក់​ខ្លួន​ក្នុង​ព្រៃ ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ ​ខេត្ត​កំពង់​ធំ។ អតីតរាជធានី​ចំណាស់​នេះ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ២៥​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បាត់​ដាន​ខ្លះ សល់​តែ​ប្រាសាទ​ចំណាស់​មួយ​ចំនួន ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម​មុន​សម័យ​អង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស.…

6 years ago

មីក្រហម MI KRAHOM

មីក្រហមសំរាប់ទាំងអស់គ្នា!« មីឆ្ងាញ់ មីសុខភាព មីសមរម្យ»

6 years ago

VIBE

GOOD VIBES. ALL DAY. EVERY DAY. VIBE is a 100% plant-based vegan cafe in Siem Reap and Phnom Penh, Cambodia.

6 years ago