ប្រសិនបើយើងសង្កេតមើល សង្គមសិល្បៈនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្រៅពីវិស័យចម្រៀង និងភាពយន្ត ដែលកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ យើងក៏អាចសម្លឹងមើលឃើញទម្រង់សិល្បៈដទៃៗទៀត ដូចសិល្បៈគំនូរបែបឌីជីថល ជាអាទិ៍ ដែលបង្កើតឡើងដោយសិល្បករខ្មែរក្មេងៗជំនាន់ក្រោយ ចាប់ផ្តើមមានការរីកលូតលាស់ និងផុសចេញនូវភាពច្នៃប្រឌិតយ៉ាងសំបូរបែប។ យន ពេជរតនៈ ហៅ ពេជ តូច ដែលបានបញ្ចប់ឧត្តមសិក្សា ផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យលីមកុកវីង បច្ចុប្បន្ន ជាស្ថាបត្យករ និងអ្នកតុបតែងលម្អផ្នែកក្នុង នៃក្រុមហ៊ុនឯកជនមួយ ក៏បានរួមចំណែកក្នុងវិស័យគំនូរបែបឌីជីថលនេះដែរ ដែលស្នាដៃរបស់ ពេជ តូច ហាក់មានចំណុចពិសេសប្លែក ដោយមានការលាយបញ្ចូលគ្នារវាងសិល្បៈគំនូរបែប បុរាណខ្មែរ គឺល្ខោនព្រះរាជទ្រព្យខ្មែរ ជាមួយនិង សិល្បៈគំនូរសម័យបែបធរណីមាត្រ (geometric art)។ ពេជ តូចបានបន្ថែមទៀតថា ក្នុងការផលិតរូបគំនូរឌីជីថលធម្មតាមួយ ឬក៏មានតែ១តួអង្គ ដែលមិនសូវលម្អិតគឺអាចនឹងចំណាយរយៈពេល ២ ទៅ ៣ថ្ងៃ។ រីឯរូបដែលលម្អិត ឬក៏មានតួអង្គច្រើន គឺអាចចំណាយពេល ចន្លោះពី ១សប្ដាហ៍ ទៅដល់…
កម្ពុជាត្រូវបានស្គាល់ថា ជាប្រទេសមួយដែលមានអរិយធម៌ សិល្បៈដ៏ចំណាស់មួយក្នុងតំបន់ និងសំបូរបែប ពីមួយជំនាន់ទៅមួយជំនាន់។ ទោះបីជាធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម ជាច្រើនអន្លើ ឯកសារខ្លះត្រូវបានបាត់បង់ និងបំផ្លាញចោលទៅហើយក្តី ក៏ព្រលឹងនៃសិល្បៈខ្មែរតែងតែរស់នៅជាមួយជនជាតិខ្លួនជានិច្ច។ បើនិយាយអំពីសំណង់ស្ថាបត្យកម្មនៅកម្ពុជាវិញ គឺជាប្រធានបទមួយដែលមនុស្សម្នារតែនិយមលើកយកមកនិយាយ មិនដាច់ពីមាត់ មិនថា ប្រាង្គប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ ព្រះវិហារបុរាណ សំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំងឡើយ ដែលតែងទទួលបានការស្ងើចសរសើរអំពី សោភ័ណភាព នៃសម្បត្តិស្ថាបត្យកម្មទាំងនោះ។ យុវជនស្រ៊ិន សុខមាន ដែលជាបុគ្គលម្នាក់ដែលចូលចិត្ត សិក្សា ស្រាវជ្រាវ ចង់ដឹងចង់ឮអំពីអគារបេតិភណ្ឌទាំងនោះ បានចំណាយពេលវេលា និងថវិការបស់ខ្លួនអស់រយៈពេលជាង ១០ឆ្នាំ ដើម្បីចុះទៅស្រាវជ្រាវប្រវត្តិ និងផ្តិតយករូបភាព នៃសំណង់អគារទាំងនោះ គ្រប់ទិសទីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលលោកបានប្រមូលបាននូវប្រវត្តិ និងសំណង់អគារចាស់ៗទាំងនោះបានប្រមាណជាង ១០០ កន្លែង ដែលលោកតែងតែបង្ហោះរូបភាព និងប្រវត្តិនៃសំណង់អគារបេតិភណ្ឌទាំងនោះលើ ទំព័រហ្វេសប៊ុក Amazing Cambodia ដែលបង្កើតឡើងក្នុងគោលបំណង ចែករំលែក ព័ត៌មានអំពីសិល្បៈ និងស្ថាបត្យកម្មខ្មែរ។ ហើយថ្មីៗនេះ សុខមាន ក៏បានបង្កើតឡើងនូវកម្មវិធីពិព័រណ៌រូបភាព អគារបេតិភណ្ឌដែលត្រូវបានគេមើលរំលង ដែលបានប្រារព្ធធ្វើនូវ Kbach Gallery ក្នុងបរិវេណ Factory Phnom Penh ដើម្បីបើកសម្ពោធនូវសមត្ថិផលដែលលោក និងក្រុមការងារ បានស្វះស្វែងស្រាវជ្រាវ មកដាក់តាំងបង្ហាញជាសាធារណៈ។ កម្មវិធីនោះក៏ត្រូវបានអញ្ចើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេស សិល្បៈកររៀមច្បងជំនាន់មុន និងជំនាន់ក្រោយ ក៏ដូចជាស្ថាបត្យករ និងអ្នកដែលនិយមវិស័យស្ថាបត្យកម្ម យ៉ាងច្រើនកុះករ។ ស្រ៊ិន សុខមាន ក៏បានបញ្ចេញនូវមតិផ្តាំផ្ញើទៅកាន់យុវជនជំនាន់ក្រោយ ឲ្យចេះស្វែងយល់បន្ថែមអំពីសិល្បៈដ៏ពិសេសដែលខ្មែរជំនាន់មុនបន្សល់ទុកឲ្យ ក៏ដូចជាចេះចាប់ផ្តើមប្រមូលឯកសារទុក និងចែករំលែកជាមួយនឹងប្រភពព័ត៌មានច្បាស់លាស់ ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹង និងស្មារតីអភិរក្ស។ វាអាចថាគេមិនសូវជាចាប់អារម្មណ៍នៅពេលនេះ តែពេលវេលាក្រោយទៅឯកសារដែលយើងបានចងក្រង ទាំងនោះអាចជាវត្ថុ សម្អាង និងតឹកតាង បង្ហាញអំពីប្រវត្តិ និងព័ត៌មានដែលទាក់ទង ទៅកាន់មនុស្សជំនាន់ក្រោយ។ លោកក៏បានបញ្ជាក់ផងដែរ តាមរយៈសម្ថតិផលនេះ លោកក៏មានបំណងប្រាថ្នា យកព័ត៌មានដែលលោកបានចុះស្រាវជ្រាវរយៈពេលកន្លង មកចងក្រងជាសៀវភៅបោះពុម្ព ជាឯកសារសម្រាប់យុវជនជំនាន់ក្រោយស្វែងយល់អំពីអគារបេតិភណ្ឌដែលកម្ពុជាមាន។
ជាការពិតណាស់ យើងម្នាក់ៗប្រហែលជាធ្លាប់មានប្រវត្តិជាមួយនឹង មន្ទីរពេទ្យ គន្ធបុប្ផា មិនថាយើងផ្ទាល់កាលពីកុមារភាព ឬក៏កូន ចៅយើង។ មន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃទទួលពិគ្រោះ ពិនិត្យ និងព្យាបាល កុមារប្រមាណ ៤ពាន់ នាក់ក្នុងមួយថ្ងៃៗ។ កញ្ញា មាន សូនីតា ដែលជាតារាសម្តែងបានចុះទៅកាន់មន្ទីរពេទ្យនេះផ្ទាល់ បានឃើញនូវទិដ្ឋភាពកុមារកម្ពុជា ដែលកំពុងមានជម្ងឺ និងទទួលព្យាបាល ព្រមជាមួយនឹងឪពុកម្តាយដែលស្ថិតទៅក្នុងទឹកមុខក្រៀមក្រំបារម្ភពីកូនចៅ ពិតជាធ្វើឲ្យកញ្ញាមានអារម្មណ៍អាណិតអាសូរជាខ្លាំង។ ស្ថិតក្នុងស្ថានភាពដូចដែលបានឃើញ មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នកំពុងត្រូវការចំណាប់អារម្មណ៍ ការទ្រទ្រង់ គាំទ្រ និងទំនុកបម្រុង ពីមហាជន ដើម្បីបន្តបេសកកម្ម ជួយកុមារកម្ពុជាក្នុងវិស័យសុខាភិបាល ដោយរក្សារនូវការយកចិត្តទុកដាក់ និងគុណភាពបែបស្តង់ដារ។ ឆ្លៀតក្នុងឱកាសនេះ មាន សូនីតា និងមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ ដើម្បីបំផុសនូវស្មារតីខ្មែរជួយខ្មែរ ដើម្បីរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ទាំង៥សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា ដែលសាធារណជនទាំងអស់ អាចចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា៖ * ធនាគារកាណាឌីយ៉ា៖ 001-0004517348 (គណនីប្រាក់រៀល ), 001-0004517337 (គណនីប្រាក់ដុល្លារ)* ធនាគារឯកទេស និងភ្នាក់ងារ Wing៖ 5559 (គណនីប្រាក់រៀល ),…
ពេលដែលជួបជុំបងប្អូនគ្រួសារ មិត្តភក្តិ និងក្រុមការងារ ពិតណាស់អ្នកទាំងអស់គ្នាតែងតែរកនឹកមុខម្ហូប ឬអាហារ ដ៏សមរម្យមួយសម្រាប់ការជួបជុំកាន់តែរីករាយនិងបំភ្លេចមិនបាន ដូច្នេះអាហារដែលសមស្របទៅនឹងការជួបជុំនិងជាជម្រើសទីមួយនោះគឺ “ស៊ុប”។ ហើយគ្រានេះ Eatery ពី Kampucheers សូមណែនាំនូវ ស៊ុបលំដាប់លេខ១សាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ម៉ូម៉ូផារ៉ាដាយ (Mo-Mo-Paradise Cambodia) គឺជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន…
ជារឿយៗអតិថិជនហ៊ីកាតែងតែទទូចសួររកភេសជ្ជៈថ្មីនៅហាងតែហ៊ីកា។ ឥឡូវនេះមានចម្លើយពីហ៊ីកាហើយ កាលពីថ្មីៗនេះហ៊ីកាដែលជាហាងតែដែលកំពុងពេញនិយមនៅទីក្រុងភ្នំពេញបានចេញស្រឡាយភេសជ្ជៈថ្មីឈ្មោះ “ហ៊ីកាប៊ីប៊ីឃ្យូ”។ ឈ្មោះបែបនេះពិតជាធ្វើឲ្យអតិថិជនឆ្ងល់ហើយថា ភេសជ្ជៈប្រភេទជាតែ ហេតុអ្វីបានជាមានឈ្មោះជាប្រភេទអាហារបែបអាំងទៅវិញ? គឺឈ្មោះភេសជ្ជៈថ្មីនេះកើតចេញពីរសជាតិដែលបានបង្កើតឡើងដោយរូបមន្តអាថ៌កំបាំងពិសេសពីហ៊ីកា បែបផែនជា BBQ ប្លែកខុសពីភេសជ្ជៈដទៃ។ លើសពីរសជាតិប្លែក សម្រាប់ “ហ៊ីកាប៊ីប៊ីឃ្យូ” ក៏ត្រូវបានចេញជាមួយនឹងសំបកកំប៉ុងដែលរចនាថ្មី ប្លែក នឹងទាន់សម័យ ប្រភេទជាក្រដាស។ Heekcaa BBQ Series មាន 4 kamជម្រើសសម្រាប់អ្នកជ្រើសរើស៖1. BBQ Jasmine Milk Tea2. BBQ Black Milk…
សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។ DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏…