admin

ទីកែប គោលដៅទេសចរណ៍ប្លែកមួយជាមួយអារម្មណ៍ខ្ជិលៗ

កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គម​ឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។ ពីភ្នំពេញទៅកែបយើងអាចកក់សំបុត្រឡានក្រុងតាមរយៈ Bookmebus.com មានទាំងកាលវិភាគ ក្រុមហ៊ុនឡានសម្រាប់ជ្រើសរើស និងតម្លៃប្រមាណជា៧ ទៅ៨ ដុល្លារប៉ុណ្ណោះ តែយកល្អឲ្យជ្រើសជើងចេញដំណើរពីព្រលឹមដើម្បីមានពេលវេលាច្រើនសម្រាប់លំហែនៅទីនោះ។ ពេលទៅដល់ខេត្តកែបភ្លាមគោលដៅដំបូងគឺផ្សារក្តាម ខេត្តកែបនោះឯង ដើម្បីញ៉ាំអាហារទ្រាប់ពោះខ្លះៗ និងទិញគ្រឿងសមុទ្រស្រស់ៗមានក្តាម បង្គា មឹក នឹងត្រីសមុទ្រចម្រុះ វេចខ្ចប់ទុកញ៉ាំ ព្រោះថានៅលើកោះគឺមិនសូវមានអាហារសំបូរបែបប៉ុន្មាននោះទេ។ ចំពោះតម្លៃញ៉ាំនៅផ្សារក្តាមសមរម្យដែលអាចទទួលយកបាន តែប្រសិនបើអ្នកមានជំនាញតថ្លៃនោះកាន់តែប្រសើរ។ ក្រោយពីរៀបចំម្ហូបអាហាររួចរាល់សព្វគ្រប់យើងធ្វើដំណើរឆ្ពោះទៅកំពង់ចម្លងដើម្បីចេញដំណើរទៅលេង កោះទន្សាយ។ ចំពោះតម្លៃទូកមួយជើងគឺប្រមាណជា១២ដុល្លារប៉ុណ្ណោះ…

6 years ago

Blogger Bootcamp នៅសៀមរាបលើកនេះ ប្រមូលផ្តុំសុទ្ធតែកំពូលអ្នកដើរលេង ថតរូប និងអ្នកសរសេរ Blog

កាលពីថ្ងៃទី ១៨ ដល់ ២០ ខែឧសភាកន្លងទៅនេះ មានកម្មវិធីពិសេសថ្មីមួយបានកើតឡើងនៅ លើទឹកដីខេត្តសៀមរាបអំពីវិស័យដើរលេង ថតរូប និងសរសេរ Blog ដែលត្រូវបានហៅថា Blogger Bootcamp ដែលបង្កើតឡើងដោយក្រុម Travel Blogger មួយក្រុមគឺ Unseentra Something by Evan Avytravel…

6 years ago

ធម្មជាតិប្លែកភ្នែក ឯនាយជាយដែនកម្ពុជា-ឡាវ ល្មមសម្រាប់ថ្ងៃឈប់សម្រាកខាងមុខ

ស្ទឹងត្រែង គឺជាខេត្តមួយដែលស្ថិតនៅឯភាគប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។ បើទោះបីចម្ងាយពីភ្នំពេញ ទៅខេត្តស្ទឹងត្រែងហាក់បីដូចជាឆ្ងាយបន្តិចក៏ពិតមែន តែនៅពេលដែលអ្នកបានមកដល់ខេត្តដ៏ស្រស់ស្អាតមួយនេះ អ្នកនឹងភ្លេចអស់ជាមិនខានរឿងនឿយហត់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះតែអ្វីដែលអ្នកបានឃើញ និងកម្សាន្ត គឺស័ក្តិសមនឹងការចំណាយរបស់អ្នក។ ដងទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង  គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយទេសចរអាចរកទូកជួលបែបឯកជន (តម្លៃអាចទៅតាមចំនួនមនុស្ស រយៈពេល…

7 years ago

៤៥ថ្ងៃ នៃអក្សរខ្មែរ ដើម្បីលើកស្ទួយព្យព្ជានៈ និងស្រៈ ក្នុងវិស័យរចនា

45 Days of Khmer Type ឬ ៤៥ថ្ងៃនៃអក្សរខ្មែរគឺជាគម្រោងមួយក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវការរចនាអក្សរខ្មែរ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូច​ជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans…

7 years ago

កម្មវិធី ”Blogger Bootcamp” បង្កើតដោយ Blogger មួយក្រុមក្នុងគោលបំណងពង្រីកសហគមន៍ Travel Blogger នៅកម្ពុជា

ដំណឹងល្អ សម្រាប់អ្នកដែលជា Blogger ដែលនិយមចូលចិត្តសរសេរអត្ថបទទាក់ទងពីដំណើរកម្សាន្ត និងនិយមចូលចិត្តការថតរូប ដោយពេលនេះ Travel Bloggers ដែលមានការចូលរួមពី Unseentra សហការជាមួយ Something by Evan និង Avytravel រួបរួមគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Blogger Bootcamp”។ កម្មវិធីនេះគឺធ្វើឡើងសម្រាប់ចែករំលែកបទពិសោធន៍…

7 years ago

កក់ចំ GrabTukTuk Avengers អ្នកនឹងមានសំណាងទទួលបានកាដូពិសេសពី Marvel ស្ទូឌីយោ និង Grab

តើអ្នកជាហ្វេនកំពូលខ្សែភាពយន្តប្រចាំឆ្នាំ Avengers: Endgame មែនទេ? អ្នកទាំងអស់គ្នាមុខជារង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសម្រាប់ខ្សែភាពយន្តដែលត្រៀមនឹងចាក់បញ្ចាំងមួយនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ដឹងខ្លាំងពីសាច់រឿងបន្តនៃមហាសង្គ្រាម រវាងក្រុម Superhero Avengers ជាមួយនឹងកំពូល Super villain Thanos។ យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Avengers ដោយ Grab ក្រុមហ៊ុនកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទបានរួមសហការជាមួយក្រុមហ៊ុន Marvel ស្ទូឌីយោ…

7 years ago