សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។ DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏…
សម្រាប់ខេត្តកំពតមនុស្សម្នារទូទៅតែងស្គាល់ខេត្តនេះតាមរយៈតំបន់ទេសចរណ៍នានា ដូចជាភ្នំបូកគោ មាត់ព្រែក ទឹកឈូ ជាពិសេសគឺក្រុងកំពតផ្ទាល់ដែរមានអគារសម័យអណានិគមនិយមបារាំងបន្សល់ទុកជាច្រើន។ តែប្រសិនមើលស៊ីជម្រៅខេត្តកំពតក្រៅពីទេសចរណ៍ទាំងនេះ ខេត្តនេះក៏ជាតំបន់ប្រវត្តិសាស្ត្រមនុស្សជាតិដែលមិនគួររំលងក្នុងការសិក្សាស្វែងយល់ ទាំង វប្បធម៌អរិយធម៌ សាសនា និងជំនឿ។ ប្រហែលជាអ្នកធ្លាប់ឮអំពីភ្នំកំពង់ត្រាចដែលមាន ល្អាងភ្នំ អាងទឹកក្នុងរូងភ្នំ ប៉ុន្តែអ្នកអាចនឹងមិនទាន់បានស្គាល់ពី អរិយធម៌ និងប្រវត្តិសាស្ត្រនៅតំបន់នោះ។ យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍ ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិ ដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា ៥០០០ឆ្នាំ មុនគ.ស។ ជាក់ស្តែងនៅភ្នំក្បាលរមាសគេបានធ្វើកំណាយឃើញប្រដាប់ប្រដាប្រើប្រាស់ដែលធ្វើពីថ្ម ប្រហែល ៣៤២០ឆ្នាំ មុនគ.ស។ ប្រវត្តិសាស្ត្រខេត្តកំពតក៏បានផុសចេញ តំណាលគ្នានឹង សម័យហ្វូណន (នគរភ្នំ) ដែលតាមរឿងទេវកថាប្រមាណក្នុងឆ្នាំ ៥០នៃគ.ស កប៉ាល់ឬសំពៅរបស់ព្រាហ្មឥណ្ឌាព្រះនាម កៅហ្ឌិន (ឬព្រះថោង ឬហ៊ុន ទៀន) ធ្វើដំណើរកាត់ឈូងសមុទ្រសៀម បានមកចតទំនងជានៅខេត្តកំពតនេះឯង ដែលកៅហ្ឌិន បានរៀបអភិសេកជាមួយបុត្រីស្តេចនាគ ព្រះនាម លីវ យី (ឬសោមា) បង្កើតជារាជវង្សមួយដូចដែលបានចារក្នុងប្រវត្តិសាស្ត្រខ្មែរ។ និយាយពីល្អាងភ្នំឈ្ងោកវិញដែលទីឋានវត្ថុស័ក្ដិសិទ្ធិដ៏វ័យចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែលមានចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រពីទីរួមខេត្ដកំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។ ទោះមានជណ្តើរឡើងពិតមែន តែប្រសិនបើចុះទៅវិញតាមជណ្តើរអ្នកនឹងខកខានក្នុងការស្វែងយល់ថាមានអ្វីខ្លះក្នុងរូងភ្នំនេះ ព្រោះថាល្អាងភ្នំនេះមានរូងភ្នំចំនួនពីរដែលអ្នកអាចឡើងចុះ ទៅកាន់តួប្រាសាទ ដែលខាងក្នុងរូងភ្នំគឺមានសភាព ងងឹត និងរដាក់រដុបបន្តិច តែទោះយ៉ាងណាអ្នកប្រាកដជាអាចទៅមុខបាន ដោយអ្នកប្រហែលជាត្រូវការអ្នកស្រុកក្នុងតំបន់ដើម្បីជួយនាំផ្លូវ ជាមួយនឹងពិលដើម្បីបំភ្លឺផ្លូវ។ អ្វីដែលអ្នកនឹងឃើញគឺថ្មដែលមានរូបរាងចម្លែកៗ ក៏ដូចជាសត្វប្រជៀវទាំងហ្វូង ដែលរូងទាំងនោះគឺជាជម្រករបស់វា។ អ្នកនឹងប្លែកភ្នែកជាមួយនឹងថ្មមួយកន្លែងដែលមានពន្លឺភ្លឺផ្លេកៗដូចជាគ្រាប់ពេជ្រ ពេលត្រូវពន្លឺពិលចាំង គួរឲ្យចង់គយគន់។ មកដល់ផ្លូវចេញអ្នកនឹងឃើញផ្ទាំងថ្មដែលមានពណ៌ពីរខណ្ឌចែកពីគ្នាត្រង់ដូចបន្ទាត់ គឺដោយសារពេលដែលមានភ្លៀងធ្លាក់ខ្លាំង ល្អាងនេះដក់ទឹកបង្កើតបានជាអាងទឹក ពេលដែលទឹកនោះរីង ទស្សនីយ៍ភាពថ្មពីរពណ៌នេះនឹងលេចចេញជារូបរាង។ នៅខេត្តកំពត ប្រាសាទក្នុងល្អាងភ្នំមិនមែនមានតែនៅភ្នំឈ្ងោកនេះទេ ជាក់ស្តែងក៏មាននៅក្នុងល្អាងភ្នំទទុង និង ល្អាងភ្នំខ្ចង ផងដែរ។ ដូចនេះសម្រាប់ក្រោយៗប្រសិនបើអ្នកបានទៅស្វែងយល់ពីខេត្តកំពតកុំភ្លេច ឈៀងចូលតំបន់ប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើ ក៏ដូចជាសារមន្ទីរខេត្តកំពតដែលដាក់តាំងនូវតឹកតាង និងឯកសារប្រវត្តិសាស្ត្រជាច្រើនដែលអ្នកមិនធ្លាប់ដឹងអំពីខេត្តកំពត។ ផែនទីទៅកាន់ភ្នំឈ្ងោក៖ https://goo.gl/maps/9HMi6iVjBHnaqn8W7 ឯកសារយោង៖ ប្រវត្តិសាស្ត្រនៃខេត្តកំពត – សារមន្ទីរខេត្តកំពត
ស្គាល់ហើយសៀមរាបមែនទេ? ប៉ុន្តែបើថាស្គាល់អស់ដូចជាមិនសូវជាហ៊ានធានាទេ។ ដូចនេះ #DERtination ពី #Kampucheers សហការណ៍ជាមួយ Gold Smith Residence សូមណែនាំទិសដៅទេសចរខាងក្រោមនេះដែលមានភាពអស្ចារ្យហើយអ្នកអាចនឹងមិនធ្លាប់បានទៅដល់៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិចប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ ប្រសិនបើទេសចរមើលពីខាងក្រៅគឺឃើញមានសភាពតូចតែបើចូលទៅខាងក្នុងកាច់កុងទៅតាមរចនាបថ ព្រមជាមួយនឹងចម្លាក់ដែលធ្លាក់ជាមួយនឹងទេវរាប់ពាន់អ្នកលើជញ្ជាំងដែលធ្វើឲ្យអ្នកឈរមើលផ្ជង់អារម្មណ៍នោះ…
កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គមឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។ ពីភ្នំពេញទៅកែបយើងអាចកក់សំបុត្រឡានក្រុងតាមរយៈ Bookmebus.com មានទាំងកាលវិភាគ ក្រុមហ៊ុនឡានសម្រាប់ជ្រើសរើស និងតម្លៃប្រមាណជា៧ ទៅ៨ ដុល្លារប៉ុណ្ណោះ តែយកល្អឲ្យជ្រើសជើងចេញដំណើរពីព្រលឹមដើម្បីមានពេលវេលាច្រើនសម្រាប់លំហែនៅទីនោះ។ ពេលទៅដល់ខេត្តកែបភ្លាមគោលដៅដំបូងគឺផ្សារក្តាម ខេត្តកែបនោះឯង ដើម្បីញ៉ាំអាហារទ្រាប់ពោះខ្លះៗ និងទិញគ្រឿងសមុទ្រស្រស់ៗមានក្តាម បង្គា មឹក នឹងត្រីសមុទ្រចម្រុះ វេចខ្ចប់ទុកញ៉ាំ ព្រោះថានៅលើកោះគឺមិនសូវមានអាហារសំបូរបែបប៉ុន្មាននោះទេ។ ចំពោះតម្លៃញ៉ាំនៅផ្សារក្តាមសមរម្យដែលអាចទទួលយកបាន តែប្រសិនបើអ្នកមានជំនាញតថ្លៃនោះកាន់តែប្រសើរ។ ក្រោយពីរៀបចំម្ហូបអាហាររួចរាល់សព្វគ្រប់យើងធ្វើដំណើរឆ្ពោះទៅកំពង់ចម្លងដើម្បីចេញដំណើរទៅលេង កោះទន្សាយ។ ចំពោះតម្លៃទូកមួយជើងគឺប្រមាណជា១២ដុល្លារប៉ុណ្ណោះ…
ស្ទឹងត្រែង គឺជាខេត្តមួយដែលស្ថិតនៅឯភាគប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។ បើទោះបីចម្ងាយពីភ្នំពេញ ទៅខេត្តស្ទឹងត្រែងហាក់បីដូចជាឆ្ងាយបន្តិចក៏ពិតមែន តែនៅពេលដែលអ្នកបានមកដល់ខេត្តដ៏ស្រស់ស្អាតមួយនេះ អ្នកនឹងភ្លេចអស់ជាមិនខានរឿងនឿយហត់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះតែអ្វីដែលអ្នកបានឃើញ និងកម្សាន្ត គឺស័ក្តិសមនឹងការចំណាយរបស់អ្នក។ ដងទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយទេសចរអាចរកទូកជួលបែបឯកជន (តម្លៃអាចទៅតាមចំនួនមនុស្ស រយៈពេល…
តំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅជាអតីតរាជធានីរបស់ខ្មែរ <<ឦសានបុរៈ>> នាសម័យចេនឡាសតវត្សទី៧ ដែលបន្សល់ទុកសំណង់ជាច្រើនលាក់ខ្លួនក្នុងព្រៃ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អតីតរាជធានីចំណាស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបាត់ដានខ្លះ សល់តែប្រាសាទចំណាស់មួយចំនួន ដែលបង្ហាញពីស្ថាបត្យកម្មមុនសម័យអង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស.…