ទីក្រុងបុរាណ

Auto Added by WPeMatico

ស្លាកស្នាម រាជធានីទួលបាសាន នៅឯវត្តស៊ីធរ

កាលបើបានធ្វើដំណើរឆ្លងស្ពានកាត់ព្រែកតាមាក់លើគន្លង ផ្លូវជាតិលេខ៨ ប្រមាណជាជាងមួយម៉ោងចេញពីរាជធានីភ្នំពេញ ចោលភ្នែកមើលខាងស្តាំដៃអ្នកនឹងឃើញស្លាកមួយដាក់ថា ឃុំស៊ីធរ នោះជាសញ្ញាប្រាប់ថាអ្នកបានមកដល់ទីឋានដ៏ខ្ពង់ខ្ពស់មួយនាបុរាណកាលរបស់ព្រះនគរកម្ពុជាគឺ ទួលបាសាន ដែលទី ព្រះបាទពញាយ៉ាត បម្លាស់រាជធានីពីក្រុងអង្គរមក។ #វត្តស៊ីធរ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (កាលដើមឡើយវត្តនេះស្ថិតនៅក្នុងខេត្តកំពង់ចាម) “ព្រះរាជពង្សាវតារខ្មែរ” ផ្អែកតាមសៀវភៅ “ឯកសារមហាបុរសខ្មែរ” បានឲ្យដឹងថា នៅ គ. ស.…

6 years ago

ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍​ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។ DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ​ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏…

6 years ago