Auto Added by WPeMatico
បោះពួយពីភ្នំពេញ ឆ្ពោះទៅទឹកដីកំពង់ឆ្នាំងប្រមាណជាង ៤០គីឡូម៉ែត អ្នកនឹងឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗដូចជា ឧដុង្គ និងលង្វែក។ ហួសលង្វែកតែបន្តិច នឹងមកដល់ស្រុកកំពង់ត្រឡាចដែលល្បីល្បាញថាមានទីអារាមបុរាណមួយ ដែលមានប្រវត្តិយូរលង់មកហើយ ជាមួយនឹងសិល្បៈគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។ វត្តកំពង់ត្រឡាចលើ (វត្តពោធិរុក្ខារាម) ជាវត្តដែលមានអាយុកាលចំណាស់ជាងគេក្នុងដែនដីខេត្តកំពង់ឆ្នាំង ប្រមាណជាង ៣០០ឆ្នាំមកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧…
ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ…
កាលបើបានធ្វើដំណើរឆ្លងស្ពានកាត់ព្រែកតាមាក់លើគន្លង ផ្លូវជាតិលេខ៨ ប្រមាណជាជាងមួយម៉ោងចេញពីរាជធានីភ្នំពេញ ចោលភ្នែកមើលខាងស្តាំដៃអ្នកនឹងឃើញស្លាកមួយដាក់ថា ឃុំស៊ីធរ នោះជាសញ្ញាប្រាប់ថាអ្នកបានមកដល់ទីឋានដ៏ខ្ពង់ខ្ពស់មួយនាបុរាណកាលរបស់ព្រះនគរកម្ពុជាគឺ ទួលបាសាន ដែលទី ព្រះបាទពញាយ៉ាត បម្លាស់រាជធានីពីក្រុងអង្គរមក។ #វត្តស៊ីធរ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (កាលដើមឡើយវត្តនេះស្ថិតនៅក្នុងខេត្តកំពង់ចាម) “ព្រះរាជពង្សាវតារខ្មែរ” ផ្អែកតាមសៀវភៅ “ឯកសារមហាបុរសខ្មែរ” បានឲ្យដឹងថា នៅ គ. ស.…
កម្ពុជាត្រូវបានស្គាល់ថា ជាប្រទេសមួយដែលមានអរិយធម៌ សិល្បៈដ៏ចំណាស់មួយក្នុងតំបន់ និងសំបូរបែប ពីមួយជំនាន់ទៅមួយជំនាន់។ ទោះបីជាធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម ជាច្រើនអន្លើ ឯកសារខ្លះត្រូវបានបាត់បង់ និងបំផ្លាញចោលទៅហើយក្តី ក៏ព្រលឹងនៃសិល្បៈខ្មែរតែងតែរស់នៅជាមួយជនជាតិខ្លួនជានិច្ច។ បើនិយាយអំពីសំណង់ស្ថាបត្យកម្មនៅកម្ពុជាវិញ គឺជាប្រធានបទមួយដែលមនុស្សម្នារតែនិយមលើកយកមកនិយាយ មិនដាច់ពីមាត់ មិនថា ប្រាង្គប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ ព្រះវិហារបុរាណ សំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំងឡើយ ដែលតែងទទួលបានការស្ងើចសរសើរអំពី សោភ័ណភាព នៃសម្បត្តិស្ថាបត្យកម្មទាំងនោះ។ យុវជនស្រ៊ិន សុខមាន ដែលជាបុគ្គលម្នាក់ដែលចូលចិត្ត សិក្សា ស្រាវជ្រាវ ចង់ដឹងចង់ឮអំពីអគារបេតិភណ្ឌទាំងនោះ បានចំណាយពេលវេលា និងថវិការបស់ខ្លួនអស់រយៈពេលជាង ១០ឆ្នាំ ដើម្បីចុះទៅស្រាវជ្រាវប្រវត្តិ និងផ្តិតយករូបភាព នៃសំណង់អគារទាំងនោះ គ្រប់ទិសទីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលលោកបានប្រមូលបាននូវប្រវត្តិ និងសំណង់អគារចាស់ៗទាំងនោះបានប្រមាណជាង ១០០ កន្លែង ដែលលោកតែងតែបង្ហោះរូបភាព និងប្រវត្តិនៃសំណង់អគារបេតិភណ្ឌទាំងនោះលើ ទំព័រហ្វេសប៊ុក Amazing Cambodia ដែលបង្កើតឡើងក្នុងគោលបំណង ចែករំលែក ព័ត៌មានអំពីសិល្បៈ និងស្ថាបត្យកម្មខ្មែរ។ ហើយថ្មីៗនេះ សុខមាន ក៏បានបង្កើតឡើងនូវកម្មវិធីពិព័រណ៌រូបភាព អគារបេតិភណ្ឌដែលត្រូវបានគេមើលរំលង ដែលបានប្រារព្ធធ្វើនូវ Kbach Gallery ក្នុងបរិវេណ Factory Phnom Penh ដើម្បីបើកសម្ពោធនូវសមត្ថិផលដែលលោក និងក្រុមការងារ បានស្វះស្វែងស្រាវជ្រាវ មកដាក់តាំងបង្ហាញជាសាធារណៈ។ កម្មវិធីនោះក៏ត្រូវបានអញ្ចើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេស សិល្បៈកររៀមច្បងជំនាន់មុន និងជំនាន់ក្រោយ ក៏ដូចជាស្ថាបត្យករ និងអ្នកដែលនិយមវិស័យស្ថាបត្យកម្ម យ៉ាងច្រើនកុះករ។ ស្រ៊ិន សុខមាន ក៏បានបញ្ចេញនូវមតិផ្តាំផ្ញើទៅកាន់យុវជនជំនាន់ក្រោយ ឲ្យចេះស្វែងយល់បន្ថែមអំពីសិល្បៈដ៏ពិសេសដែលខ្មែរជំនាន់មុនបន្សល់ទុកឲ្យ ក៏ដូចជាចេះចាប់ផ្តើមប្រមូលឯកសារទុក និងចែករំលែកជាមួយនឹងប្រភពព័ត៌មានច្បាស់លាស់ ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹង និងស្មារតីអភិរក្ស។ វាអាចថាគេមិនសូវជាចាប់អារម្មណ៍នៅពេលនេះ តែពេលវេលាក្រោយទៅឯកសារដែលយើងបានចងក្រង ទាំងនោះអាចជាវត្ថុ សម្អាង និងតឹកតាង បង្ហាញអំពីប្រវត្តិ និងព័ត៌មានដែលទាក់ទង ទៅកាន់មនុស្សជំនាន់ក្រោយ។ លោកក៏បានបញ្ជាក់ផងដែរ តាមរយៈសម្ថតិផលនេះ លោកក៏មានបំណងប្រាថ្នា យកព័ត៌មានដែលលោកបានចុះស្រាវជ្រាវរយៈពេលកន្លង មកចងក្រងជាសៀវភៅបោះពុម្ព ជាឯកសារសម្រាប់យុវជនជំនាន់ក្រោយស្វែងយល់អំពីអគារបេតិភណ្ឌដែលកម្ពុជាមាន។