សង្គម/សហគមន៍

អគារបេតិកភណ្ឌដែលត្រូវបានគេមើលរំលង លេចជារូបភាពឯកសារដោយយុវជនជំនាន់ថ្មី

កម្ពុជាត្រូវបានស្គាល់ថា ជាប្រទេសមួយដែលមានអរិយធម៌ សិល្បៈដ៏ចំណាស់មួយក្នុងតំបន់ និងសំបូរបែប ពីមួយជំនាន់ទៅមួយជំនាន់។ ទោះបីជាធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម ជាច្រើនអន្លើ ឯកសារខ្លះត្រូវបានបាត់បង់ និងបំផ្លាញចោលទៅហើយក្តី ក៏ព្រលឹងនៃសិល្បៈខ្មែរតែងតែរស់នៅជាមួយជនជាតិខ្លួនជានិច្ច។ បើនិយាយអំពីសំណង់ស្ថាបត្យកម្មនៅកម្ពុជាវិញ គឺជាប្រធានបទមួយដែលមនុស្សម្នារតែនិយមលើកយកមកនិយាយ មិនដាច់ពីមាត់ មិនថា​ ប្រាង្គប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ ព្រះវិហារបុរាណ សំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំងឡើយ ដែលតែងទទួលបានការស្ងើចសរសើរអំពី សោភ័ណភាព នៃសម្បត្តិស្ថាបត្យកម្មទាំងនោះ។ យុវជនស្រ៊ិន សុខមាន ដែលជាបុគ្គលម្នាក់ដែលចូលចិត្ត សិក្សា ស្រាវជ្រាវ ចង់ដឹងចង់ឮអំពីអគារបេតិភណ្ឌទាំងនោះ បានចំណាយពេលវេលា និងថវិការបស់ខ្លួនអស់រយៈពេលជាង ១០ឆ្នាំ​ ដើម្បីចុះទៅស្រាវជ្រាវប្រវត្តិ និងផ្តិតយករូបភាព នៃសំណង់អគារទាំងនោះ គ្រប់ទិសទីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលលោកបានប្រមូលបាននូវប្រវត្តិ និងសំណង់អគារចាស់ៗទាំងនោះបានប្រមាណជាង ១០០ កន្លែង ដែលលោកតែងតែបង្ហោះរូបភាព និងប្រវត្តិនៃសំណង់អគារបេតិភណ្ឌទាំងនោះលើ ទំព័រហ្វេសប៊ុក Amazing Cambodia ដែលបង្កើតឡើងក្នុងគោលបំណង ចែករំលែក ព័ត៌មានអំពីសិល្បៈ និងស្ថាបត្យកម្មខ្មែរ។ ហើយថ្មីៗនេះ សុខមាន ក៏បានបង្កើតឡើងនូវកម្មវិធីពិព័រណ៌រូបភាព អគារបេតិភណ្ឌដែលត្រូវបានគេមើលរំលង ដែលបានប្រារព្ធធ្វើនូវ Kbach Gallery ក្នុងបរិវេណ Factory Phnom Penh ដើម្បីបើកសម្ពោធនូវសមត្ថិផលដែលលោក និងក្រុមការងារ បានស្វះស្វែងស្រាវជ្រាវ មកដាក់តាំងបង្ហាញជាសាធារណៈ។ កម្មវិធីនោះក៏ត្រូវបានអញ្ចើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេស សិល្បៈកររៀមច្បងជំនាន់មុន និងជំនាន់ក្រោយ ក៏ដូចជាស្ថាបត្យករ និងអ្នកដែលនិយមវិស័យស្ថាបត្យកម្ម យ៉ាងច្រើនកុះករ។ ស្រ៊ិន សុខមាន ក៏បានបញ្ចេញនូវមតិផ្តាំផ្ញើទៅកាន់យុវជនជំនាន់ក្រោយ ឲ្យចេះស្វែងយល់បន្ថែមអំពីសិល្បៈដ៏ពិសេសដែលខ្មែរជំនាន់មុនបន្សល់ទុកឲ្យ ក៏ដូចជាចេះចាប់ផ្តើមប្រមូលឯកសារទុក និងចែករំលែកជាមួយនឹងប្រភពព័ត៌មានច្បាស់លាស់ ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹង និងស្មារតីអភិរក្ស។ វាអាចថាគេមិនសូវជាចាប់អារម្មណ៍នៅពេលនេះ តែពេលវេលាក្រោយទៅឯកសារដែលយើងបានចងក្រង ទាំងនោះអាចជាវត្ថុ សម្អាង និងតឹកតាង បង្ហាញអំពីប្រវត្តិ និងព័ត៌មានដែលទាក់ទង ទៅកាន់មនុស្សជំនាន់ក្រោយ។ លោកក៏បានបញ្ជាក់ផងដែរ តាមរយៈសម្ថតិផលនេះ លោកក៏មានបំណងប្រាថ្នា យកព័ត៌មានដែលលោកបានចុះស្រាវជ្រាវរយៈពេលកន្លង មកចងក្រងជាសៀវភៅបោះពុម្ព ជាឯកសារសម្រាប់យុវជនជំនាន់ក្រោយស្វែងយល់អំពីអគារបេតិភណ្ឌដែលកម្ពុជាមាន។

6 years ago

មាន សូនីតា អំពាវនាវទៅប្រជាជនកម្ពុជា ដើម្បីបរិច្ចាគទៅកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងន័យសប្បុរសធម៌

ជាការពិតណាស់ យើងម្នាក់ៗប្រហែលជាធ្លាប់មានប្រវត្តិជាមួយនឹង មន្ទីរពេទ្យ គន្ធបុប្ផា មិនថាយើងផ្ទាល់កាលពីកុមារភាព ឬក៏កូន ចៅយើង។ មន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃទទួលពិគ្រោះ ពិនិត្យ និងព្យាបាល កុមារប្រមាណ ៤ពាន់ នាក់ក្នុងមួយថ្ងៃៗ។ កញ្ញា មាន សូនីតា ដែលជាតារាសម្តែងបានចុះទៅកាន់មន្ទីរពេទ្យនេះផ្ទាល់ បានឃើញនូវទិដ្ឋភាពកុមារកម្ពុជា ដែលកំពុងមានជម្ងឺ និងទទួលព្យាបាល ព្រមជាមួយនឹងឪពុកម្តាយដែលស្ថិតទៅក្នុងទឹកមុខក្រៀមក្រំបារម្ភពីកូនចៅ ពិតជាធ្វើឲ្យកញ្ញាមានអារម្មណ៍អាណិតអាសូរជាខ្លាំង។  ស្ថិតក្នុងស្ថានភាពដូចដែលបានឃើញ មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នកំពុងត្រូវការចំណាប់អារម្មណ៍ ការទ្រទ្រង់ គាំទ្រ និងទំនុកបម្រុង ពីមហាជន ដើម្បីបន្តបេសកកម្ម ជួយកុមារកម្ពុជាក្នុងវិស័យសុខាភិបាល ដោយរក្សារនូវការយកចិត្តទុកដាក់ និងគុណភាពបែបស្តង់ដារ។ ឆ្លៀតក្នុងឱកាសនេះ មាន សូនីតា និងមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ ដើម្បីបំផុសនូវស្មារតីខ្មែរជួយខ្មែរ ដើម្បីរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ទាំង៥សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា ដែលសាធារណជនទាំងអស់ អាចចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា៖ * ធនាគារកាណាឌីយ៉ា៖ 001-0004517348 (គណនីប្រាក់រៀល ), 001-0004517337 (គណនីប្រាក់ដុល្លារ)* ធនាគារឯកទេស និងភ្នាក់ងារ Wing៖ 5559 (គណនីប្រាក់រៀល ),…

6 years ago

ក្បួនដង្ហែរតុក្តតាយក្ស ពីមហោស្រពសិល្បៈទីក្រុង ស្អាត បានលេចមុខចេញជាលើកទីមួយនៅទឹកដីក្រុងបាត់ដំបង

កាលពីចុងខែឧសភា និងដើមខែមិថុនាថ្មីៗនេះ មហោស្រពសិល្បៈទីក្រុង ស្អាត ជាមហោស្រពមួយដែលបានប្រារព្ធធ្វើឡើងនៅឯក្រុងបាត់ដំបង។ បើតាមលោក Christophe Saltzmann ពីមហោស្រពមួយនេះ បានឲ្យដឹងថា វាជាការផ្តួចផ្តើមរវាង ហ្វារ ពន្លឺសិល្បៈ និងវិចិត្រសាល សង្កែ ការដូចជាការចូលរួមពី Romcheik 5, ASSAJAN ឬក៏ TAT (អង្គការពីប្រទេសថៃ) ព្រមជាមួយអង្គការនៅក្នុងស្រុកមួយចំនួនទៀតផងដែរ។ គោលគំនិតនៃមហោស្រពមួយនេះគឺដើម្បីចែករំលែកវប្បធម៌ប៉ុបប្រជាប្រិយនៅអាស៊ាន ដោយបង្ហាញពីទម្រង់សិល្បៈក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់ខេត្តបាត់ដំបងដែលរួមចំណែក និងចូលរួមដោយប្រជាជនដែលរស់នៅក្នុងខេត្តនេះផ្ទាល់។ ការបង្ហាញជូនដែលធំជាងគេសម្រាប់មហោស្រពសិល្បៈទីក្រុង ស្អាត មួយនេះគឺការជាក្បួនដង្ហែរតុក្តតាយក្ស និងការបង្ហាញសិល្បៈតាមផ្លូវក្នុងបែបផែនជាតន្រ្តី ក្បាច់រាំ និងសិល្បៈសៀក ដែលទាក់ទាញមនុស្សម្នារឈរមើលទស្សនារាប់ពាន់នាក់តាមដងផ្លូវ។ លោកបន្តទៀតថា វាជាលើកដំបូងដែលមហោស្រពបែបនេះកើតឡើងនៅក្នុងទីក្រុងបេតិកភណ្ឌមួយនេះ ដែលកើតចេញពីក្រុមការងារដ៏តូចមួយដែលមានគ្នាតែ៣នាក់ប៉ុណ្ណោះ ប៉ុន្តែវាបានផ្សព្វផ្សាយបន្តធំទៅៗដែលទាក់ទាញឲ្យមានមនុស្សម្នា ក៏ដូចជាសិល្បករជាច្រើនចូលរួមចំណែកដើម្បីឲ្យកម្មវិធីនេះលេចរូបរាងឡើងក្នុងទ្រង់ទ្រាយធំបែបនេះ។ សិល្បករដែលមកចូលរួមទាំងអស់គឺដោយការស្ម័គ្រចិត្ត និងមិនមានគិតកម្រៃទេ ពួកគាត់មកជួយដោយការស្រឡាញ់ និងចង់លើកដម្កើងវប្បធម៌របស់បាត់ដំបង តែពីមហាស្រពក៏បានសម្រួលពួកគាត់វិញទៅលើសំភារៈសិល្បៈដូចជាទឹកថ្នាំលាប អាហារ ភេសជ្ជៈ ការស្នាក់នៅ ក៏ដូចជាការធ្វើដំណើរ។ បន្ទាប់ពីការសាកសួរលោក Christophe Saltzmann អំពីមហោស្រពនេះនាពេលអនាគត លោកបានបញ្ជាក់ថា មហាស្រពមួយនេះគឺបង្កើតឡើងក្នុងទម្រង់បែបផែន និងរូបភាពសម្រាប់បាត់ដំបង តែប្រសិនមានការសហការណ៍ និងគាំត្រ ប្រហែលជាអាចនឹងត្រូវបានយកទៅធ្វើនៅទីក្រុងផ្សេងទៀតដេរ ហើយបើផែនការមហោស្រពមួយនេះនឹងប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង។

6 years ago

Blogger Bootcamp នៅសៀមរាបលើកនេះ ប្រមូលផ្តុំសុទ្ធតែកំពូលអ្នកដើរលេង ថតរូប និងអ្នកសរសេរ Blog

កាលពីថ្ងៃទី ១៨ ដល់ ២០ ខែឧសភាកន្លងទៅនេះ មានកម្មវិធីពិសេសថ្មីមួយបានកើតឡើងនៅ លើទឹកដីខេត្តសៀមរាបអំពីវិស័យដើរលេង ថតរូប និងសរសេរ Blog ដែលត្រូវបានហៅថា Blogger Bootcamp ដែលបង្កើតឡើងដោយក្រុម Travel Blogger មួយក្រុមគឺ Unseentra Something by Evan Avytravel…

6 years ago

៤៥ថ្ងៃ នៃអក្សរខ្មែរ ដើម្បីលើកស្ទួយព្យព្ជានៈ និងស្រៈ ក្នុងវិស័យរចនា

45 Days of Khmer Type ឬ ៤៥ថ្ងៃនៃអក្សរខ្មែរគឺជាគម្រោងមួយក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវការរចនាអក្សរខ្មែរ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូច​ជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans…

7 years ago

កម្មវិធី ”Blogger Bootcamp” បង្កើតដោយ Blogger មួយក្រុមក្នុងគោលបំណងពង្រីកសហគមន៍ Travel Blogger នៅកម្ពុជា

ដំណឹងល្អ សម្រាប់អ្នកដែលជា Blogger ដែលនិយមចូលចិត្តសរសេរអត្ថបទទាក់ទងពីដំណើរកម្សាន្ត និងនិយមចូលចិត្តការថតរូប ដោយពេលនេះ Travel Bloggers ដែលមានការចូលរួមពី Unseentra សហការជាមួយ Something by Evan និង Avytravel រួបរួមគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Blogger Bootcamp”។ កម្មវិធីនេះគឺធ្វើឡើងសម្រាប់ចែករំលែកបទពិសោធន៍…

7 years ago